សុនខ​ស្មោះត្រង់​មិន​ព្រម​ចាកចេញ​ឆ្ងាយ​ពី​ម្ចាស់​ដួលសន្លប់​លើផ្លូវ​

1111
ចែករម្លែក
  • 16
    Shares

​អារម្មណ៍​ប្រយ័ត្នប្រយែង​គ្រប់ពេល​និង​ភក្តីភាព​របស់​សុនខ​រោម​មាស​មួយ​ក្បាល​នៅលើ​ដងផ្លូវ​នៅ​ទីក្រុង​តា​ឈី​ង ខេត្ត​ហី​ឡុង​ជាំ​ង បាន​ឆក់យក​បេះដូង​របស់​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​រាប់មិនអស់​។​

​ល្បី​លើ​បណ្តាញ​សង្គម​ចិន​លើកដំបូង​កាលពី​ពីរ​បី​ថ្ងៃ​មុននេះ វីដេអូ​លើ​វេ​ប​សាយ Viral Paws នេះ​បានបង្ហាញ​សុនខ​នេះ​នៅក្បែរ​ម្ចាស់​វារ​ហូត បន្ទាប់ពី​ម្ចាស់​នោះបាន​ដួលសន្លប់​ដោយ​មិន​នឹកស្មាន​ដល់​នៅលើ​ចិញ្ចើមថ្នល់​ក្នុង​ទីក្រុង​។ សុនខ​នេះ​ចាប់ផ្តើម​ការពារ​ម្ចាស់​របស់​វា​យ៉ាង​ហំហួន នៅពេល​រថយន្ត​សង្គ្រោះបន្ទាន់​ចូល​មកដល់​ដើម្បី​ពិនិត្យ​សុខភាព​ម្ចាស់​របស់​វា មុនពេល​មនុស្ស​ដទៃទៀត​ចូលរួម​ជួយ​ផងដែរ​។​

​មើលទៅ​ហាក់ដូចជា​មានការ​សង្ស័យ​លើ​គ្រូពេទ្យ​និង​ភ័យខ្លាច​ម្ចាស់ខ្លួន​ត្រូវគេ​បោះបង់ចោល សុនខ​នេះ​បាន​ហក់​តោង​នៅក្រោយ​ឡានពេទ្យ ដើម្បី​ជិះ​អមដំណើរ​ម្ចាស់​វា​ទៅកាន់​មន្ទីរពេទ្យ​ដែរ​៕ ដោយ៖ កញ្ញាដាលីស

សុនខ​រោម​មាស​នេះ​តាម​ម្ចាស់​វា​រហូតដល់​មន្ទីរពេទ្យ
#