សុនខ​ហាមាត់​ត្របាក់​លេប​ក្បាល​ឆ្មា​

441
ចែករម្លែក

សុនខ​មួយ​ក្បាល​ឈ្មោះ រ៉េ​ក​ហ្គី (Reggie) បាន​ហាមាត់​លេប​ត្របាក់​ក្បាល​ឆ្មា​សំណព្វ ចិត្ត​គ្រឹប ធ្វើឱ្យ​ម្ចាស់​ភ័យ​ស្លន់ស្លោ​ស្រែក​ឡើង​ភ្លាត់​សំឡេង​ថា “​រ៉េ​ក​ហ្គី កុំ​ស៊ី​វា​!”​។
​ ​
​ម្ចាស់​ស្រី​របស់​ពួកវា​ឈ្មោះ ជែ​មី មី​ត​ឆែ​ល (Jami Mitchell) បាន​បង្ហោះ​ចែករំលែក វីដេអូ​ឃ្លី​ប​គួរឱ្យភ្ញាក់ផ្អើល​នេះ ពី​ផ្ទះ​របស់គាត់​នៅ​ក្រុង​រ៉ា​ញ​លែ​ន​ដឺ (Rhinelander) រដ្ឋ​វី​ស្កុន​ស៊ីន (Wisconsin) សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី​១៣ ខែសីហា​។
​ ​
ទោះជា​យ៉ាងណា តាមរយៈ​រូបភាព​ចី​ដេ​អូ​ឃ្លី​ប​ខាងលើ សុនខ រ៉េ​ក​ហ្គី​គ្រាន់តែ​ប្រលែង លេង​ជាមួយ​ឆ្មា​នៅលើ​សា​ឡុង​ប៉ុណ្ណោះ គឺ​គ្មាន​បំណង​ធ្វើឱ្យ​ឆ្មា​រង​ការឈឺចាប់​ឡើយ ព្រោះ​ពួកវា​ជា​សម្លាញ់​ល្អ និង​រស់​នៅផ្ទះ​ជាមួយគ្នា​។
​ ​
ម្ចាស់​របស់​វា​បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​នេះ​អមដោយ​ចំណងជើង ថា “​វីដេអូ​ឃ្លី​ប​នេះ​គួរឱ្យ អស់សំណើច​ពេក​ហើយ មិន​បង្ហោះ​ចែករំលែក​មិនបាន​ហើយ​វា​កាន់តែ​ពិសេស បើ​បាន​បើក​ស្ដាប់​សំឡេង​!”​។
​ ​
​វីដេអូ​ឃ្លី​ប​នេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ដោយមាន​អ្នក​ចូល​មើល​រហូត ដល់​ទៅ ១៣ លាន​ដង និង​បង្ហោះ​ចែករំលែក​តៗ​គ្នា​រហូតដល់​ទៅ ៤១៥.០០០ ដង​៕ ប្រែ​សម្រួលៈ​ខុម​