សុន្ទរកថា​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​​​ ​ថ្លែង​ក្នុងឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ

132
ចែករម្លែក

ដោយៈតារារិទ្ធៈភ្នំពញៈ សុន្ទរកថា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន
​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​ក្នុងឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ​ ថ្ងៃ​ព្រហស្បតិ៍ ​ទី ១០ ខែ តុលា ឆ្នាំ ២០១៩។

​សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស​ជាតិ និង អន្តរជាតិ !

​ថ្ងៃនេះ ខ្ញុំ​មាន​សេចក្តី​រីករាយ ដែល​បានមក​ចូលរួម​ក្នុងពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៃ​ការបង្កើត ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ ១០ តុលា ១៩៧៩- ១០ តុលា ២០១៩ ដែល​ប្រារព្ធ​ឡើង​យ៉ាង​ឱឡារិក នាពេលនេះ ។

ក្នុងនាម​រាជរដ្ឋាភិបាល ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់ និង សូម​អបអរសាទរ​ចំ​ពេាះ​វឌ្ឍនភាព ជាពិសេស​សមិទ្ធផល​សំខាន់ៗ ដែល​សម្រេចបាន នៅក្នុង​វិស័យ​ធនាគារ និង សូម​ថ្លែង​នូវ​ការកោតសរសើរ​ចំ​ញេះ​ថ្នាក់ដឹកនាំ និង មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា គ្រប់​ជំនាន់ ជាពិសេស​ឯកឧត្តម ចាន់ ភិន ឯកឧត្តម ចា រៀង ឯកឧត្តម ថោ ប៉េង​លាត និង ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ដែល​បានរួម​ចំណែក​ក្នុងការ​ស្តារ កសាង និង អភិវឌ្ឍ​ន៍​ប្រព័ន្ធ​ធនាគារកណ្តាល ឱ្យមាន​ការរីកចម្រើន ដូច​សព្វថ្ងៃ ។ ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ប្រទេស​ជា​មិត្ត​, ស្ថាប័ន​ញក់​ព័ន្ធ និង អ្នកជំនាញការ​ជាតិ​- អន្តរជាតិ រួមទាំង​ដៃគូ​អភិវឌ្ឍន៍ ដែល​បាន​ផ្តល់ជំនួយ​បច្ចេកទេស​, កិច្ចសហការ និងរាល់​ការគាំទ្រ​នានា ក្នុង​បុព្វហេតុ អភិវឌ្ឍ​វន៍ិស័យ​ធនាគារ​នៅ​កម្ពុជា​កន្លងមក ។

ជាការ​ពិត​, ក្រោយ​ថ្ងៃ​ជ័យជម្នះ ៧ មករា ១៩៧៩, ការងារ​ឤ​ទិ​ភាព​សំខាន់​របស់​រដ្ឋាភិបាល​ក្នុង​វិស័យសេដ្ឋកិច្ច គឺ​ការបង្កើត​ធនាគារកណ្តាល បន្ទាប់ពី​របប​ប៉ុលពត​បាន​បំផ្លាញ​ទាំងស្រុង​នូវ​ខឿន និង រចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង សង្គមជាតិ ។ ការបង្កើត​ធនាគារកណ្តាល តាមរយៈ​ការបោះ​ផ្សាយ​រូបិយវត្ថុ​ជាតិ ប្រាក់រៀល ឡើងវិញ គឺជា​ការចូលរួមចំណែក ដើម្បី​ស្តា​រវិ​ស​យ័ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​, ការពង្រឹង​អត្តសញ្ញាណ​ជាតិ ជាពិសេស​ដើម្បី​បង្ហាញ​ពិភពលោក​អំពី​ភាពស្របច្បាប់ និង អធិប​តេ​យ្យ​ជាតិ​របស់​កម្ពុជា ដែល​ត្រូវ​ស្តារឡើងវិញ ពី​ចំណុចសូន្យ ក្រោយពី​ប្រទេសជាតិ​យើង​ត្រូវបាន​រំដោះ​ពីរ​បប​ប្រល័យ ពូជសាសន៍​ប៉ុលពត ។

នៅ​ដើម​សតវត្សរ៍​ទី ១៦ ក្នុងសម័យ «​ហ្លួង​ព្រះស្តេច​កន​» ដើម្បី​ពង្រឹង​អធិបតេយ្យ​ទឹកដី​, អំណាច​សេដ្ឋកិច្ច និង នយោបាយ​, កម្ពុជា​បាន​បោះផ្សាយ​រូបិយវត្ថុ​ជាតិ​ដំបូង​របស់ខ្លួន ឈ្មោះ «​ប្រាក់​ស្លឹង​» ។ ប៉ុន្តែ «​ប្រាក់​ស្លឹង​» ដែល​បាន​ដាក់ឱ្យ ចរាចរ​នៅពេលនោះ មិនមាន​និរន្តរភាព​ទេ ។ បន្ទាប់មក​នៅ​សម័យ​ឤ​ណា​ព្យាបាល​បារាំង​, កម្ពុជា​ក៏​មិនទាន់មាន​អធិប​តេ​យ្យ​ផ្នែក​រូបិយវត្ថុ​ដែរ ប៉ុន្តែ​កម្ពុជា​បាន​ប្រើប្រាស់​រូបិយវត្ថុ​ក្រដាស «​ប្រាក់​ព្យ៉ា​ស់​» ដែល​បោះផ្សាយ​ដោយ​ធនាគារ​ឥណ្ឌូចិន ដែលជា​ធនាគារ​ពា​ណិ​ជ្ជ​បារាំង សម្រាប់​ប្រទេស​នៅ​ឥណ្ឌូចិន រួមមាន កម្ពុជា ឡាវ វៀតណាម ។​

នៅ​ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ១៩៥៤ ប្រទេស​កម្ពុជា​បានទទួល​ឯករាជ្យ​ផែ្នក​រូបិយវត្ថុ​ពិតប្រាកដ ហើយ​បាន​បង្កើត​ធនាគារជាតិ​នៃ​កម្ពុជា បន្ទាប់មក ប្រាក់រៀល ត្រូវបាន​ដាក់ឱ្យ​ចរាចរ​ដោយ​ជោគជ័យ​នៅ​ខែ កញ្ញា ឆ្នាំ ១៩៥៥ ។ នៅក្នុង​របប​ប្រល័យ ពូជសាសន៍​ប៉ុលពត​, រូបិយវត្ថុប្រាក់រៀល ត្រូវបាន​កាត់ផ្តាច់​ទាំងស្រុង ។​

​ការបង្កើត​ធនាគារកណ្តាល​ឡើងវិញ​នៅ​កម្ពុជា ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ គឺ​ផ្តើមចេញពី​បាតដៃ​ទទេ​, រចនា​សម្ព័ន្ធ​ធនាគារជាតិ​ត្រូវបាន​បំផ្លាញ​ទាំងស្រុង​, ធនធានមនុស្ស​ត្រូវបាន​កាប់សម្លាប់​, គ្មាន​រូបិយវត្ថុ​, គ្មាន​ចរាចរ​ទំនិញ​, គ្មាន ទីផ្សារ ជាមួយនឹង​ការហ៊ុមព័ទ្ធ​ខាង​ផ្នែក​សេដ្ឋកិច្ច និង ការ​ផាត់​ចេញពី​ឆាក​អន្តរជាតិ​ទៀតផង ។ តាមរយៈ​នេះ​, កម្ពុជា​បាន ប្រកាន់យក​គោលការណ៍ អ្នកចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិច និង អ្នកចេះ​តិច​បង្រៀន​អ្នក​មិនចេះ​សោះ ជាមួយនឹង​ជំនួយ បច្ចេកទេស​របស់​ប្រទេស​ជា​មិត្ត គឺ​វៀតណាម និង សហភាពសូវៀត ដែល​កត្តា​នេះ មាន​ស្ថានភាព​ខុសគ្នា​ពី​ប្រទេស​មួយចំនួន ដូចជាបណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ខាងកើត ជាដើម ក្រោយ​សង្គ្រាមត្រជាក់​, ប្រទេស​ទាំងនោះ បាន​បង្កើត​ធនាគារកណ្តាល របស់ខ្លួន ដោយមាន​ទាំង​ធនធានមនុស្ស និងហិរញ្ញវត្ថុ ព្រមទាំង​មានការ​គាំទ្រ​ពី​អន្តរជាតិ ពិសេស​ពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍ ។
​រូបិយវត្ថុ​ជាតិ ប្រាក់រៀល ត្រូវបាន​ដាក់ឱ្យ​ចរាចរ​ឡើងវិញ នៅ​ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ១៩៨០ ជាមួយនឹង​ការអបអរសាទរ និងការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជាជន​កម្ពុជា​, នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដំបូងបង្អស់​ក្រោយ​ថ្ងៃ​ជ័យជម្នះ ៧ មករា ១៩៧៩ ហើយក៏​ជា​ជោគជ័យ​របស់​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ចជាតិ ។


​ក្នុងស្ថានភាព​សេដ្ឋកិច្ច​ដ៏​លំបាក​នាពេលនោះ​, ជាក់ស្តែង​ខ្លួន​ខ្ញុំ​ផ្ទា​ល់បាន​ដឹកនាំ​ធ្វើការ​កែទម្រង់សេដ្ឋកិច្ច​ជា​បន្តបន្ទាប់ ដើម្បីឱ្យ​សកម្មភាព​សេដ្ឋកិច្ច​ឤ​ច​ដំណើរការ​ទៅមុខ​បាន ដោយ​ផ្អែកលើ​គោលការណ៍​ទីផ្សារ និង ការបើកចំហ​ឱ្យ មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន និង វិស័យ​ឯកជន ។ ពេលនោះ​, ខ្ញុំ​បានធ្វើការ​កែទម្រង់​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច តាមរយៈ​ការបើកលទ្ធភាព​ឱ្យ​កម្ពុជា​ឈានទៅ​អនុវត្តន៍​សេដ្ឋកិច្ច​ទីផ្សារ​បាន​ដោយ​រលូន ស្របតាម​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ឆ្នាំ ១៩៩៣ ។ ទន្ទឹមនេះ​, ធនាគារ កណ្តាល​ក៏បាន​ប្តូរ​ឈ្មោះ​ដើម​វិញ គឺ ធនាគារជាតិ​នៃ​កម្ពុជា ដែលមាន​តួនាទី​ជា​ឤ​ជ្ញា​ធរ​គ្រប់គ្រង​វិស័យ​ធនាគារ​, ចំណែកឯ ធនាគារ​ញ​ណិ​ជ្ជ និង គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ជា​អ្នកផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​ប្រជាជន ហើយ​រតនាគារជាតិ​ត្រូវបាន​បំបែក ចេញពី​ធនាគារជាតិ​នៃ​កម្ពុជា ។

​អង្គពិធី​ជាទី​មេត្រី !

​ក្នុង​រយៈពេល ៤០ ឆ្នាំ ចុងក្រោយ​នេះ​, វិស័យ​ធនាគារ​កម្ពុជា​មានការ​រីកចម្រើន​គួរ​ជាទី​មោទនៈ ។ កម្ពុ​ជាមាន​ប្រព័ន្ធ ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព​, បរិ​យា​ប័ន្ន និង សមាហរណកម្ម​ខ្ពស់ទៅក្នុង​តំបន់ និង អន្តរជាតិ ព្រមទាំង​បំពេញបាន នូវ​សេចក្តីត្រូវការ​ផ្នែក​សេវា​ហិរញ្ញវត្ថុ កាន់តែ​ទូលំទូលាយ​នៅ​ទូទាំងប្រទេស ។
​វិស័យ​ធនាគារ​បានក្លាយ​ជា​សស​រ​ស្តម្ភ​មួយក្នុងការ​គាំទ្រ​កំណើន​សេដ្ឋកិច្ចជាតិ ។ ជាមួយគ្នានេះ​, មជ្ឈដ្ឋាន​ជាតិ និង អន្តរជាតិ បានទទួល​ស្គាល់​តួនាទី​ស្នូល​របស់​វិស័យ​ធនាគារ ក្នុងការ​រួមចំណែករ​ក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​, ស្ថិរភាពហិរញ្ញវត្ថុ​, ការលើកស្ទួយ​ជីវភាព​រស់នៅ និង ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ជាពិសេស​តាមរយៈ​វិស័យ​មីក្រូហិរញ្ញវត្ថុ ។ ទន្ទឹមនេះ​, ធនាគារជាតិ​នៃ​កម្ពុជា​បាន​រក្សា ស្ថិរភាព​តម្លៃ​ប្រាក់រៀល ដែល​ប្រែប្រួល​ក្នុង​រង្វង់​តែ ១% ប៉ុណ្ណោះ ជាមួយនឹង​ការបង្កើន​ទុនបម្រុង​អន្តរជាតិ​ឱ្យ​ស្ថិតក្នុង​កម្រិត​ខ្ពស់ ដែល​លទ្ធផល​ទាំងនេះ បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង បរិមាណ​ផ្គត់ផ្គង់​ប្រាក់រៀល និង ការ​គរ​ពូន​ទ្រព្យសម្បត្តិ​ជាតិ​ឱ្យបាន​ល្អប្រសើរ ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ ដោយ​អត្រា​អតិផរណា មាន​កម្រិត​ទាប​ប្រមាណ ៣% ។ ម្យ៉ាងវិញទៀត​, វិស័យ​ធនាគារ​បាន​ពង្រីក​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ទៅដល់​ប្រជាជន​ទូទាំងប្រទេស ជា​ពិសេស​ប្រជាជន​ក្រីក្រ សម្រាប់​លើកស្ទួយ​ជីវភាព​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរឡើង ដែល​ក្នុងនោះ ប្រជាជន​ពេញ វ័យ​ប្រមាណ ៧១% កំពុង​ទទួលបាន​សេវា​ហិរញ្ញវត្ថុ ហើយ​ការផ្តល់​ហិរញ្ញប្បទាន​តាមរយៈ​ប្រព័ន្ធ​ធនាគារ​បាន​កើនឡើងដល់ ១១៥% នៃ ផសស សម្រាប់​បំពេញ​សេចក្តីត្រូវការ​ពង្រីក​ឤ​ជីវ​កម្ម​លើ​គ្រប់​វិស័យ ។ តាមរយៈ​ឥណទាន​វិស័យ​ធនាគារ​, ប្រជាជន​កម្ពុជា​មានឱកាស​ពង្រីក ឤ​ជីវ​កម្ម​របស់ខ្លួន មាន​ជីវភាព​រស់នៅ​ល្អប្រសើរ ឤ​ច​ទិញ​លំនៅដ្ឋាន​បាន​សមរម្យ ដែលជាការ​រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង ភាពសុខដុមរមនា​​របស់​សង្គមជាតិ​ទាំងមូល ។

ក្នុងនាម​រាជរដ្ឋាភិបាល ខ្ញុំ​បាន​អនុញ្ញាតឱ្យ​សាងសង់​អគារ​ធនាគារជាតិ​នៃ​កម្ពុ​ជាថ្មី លើ​ទីតាំង​ចាស់​, ទន្ទឹមនេះ យើង មាន​មោទនភាព​ដែល​កម្ពុ​ជាមាន​អគារ​រោង​ពុម្ព សម្រាប់​បោះពុម្ព រូបិយ​ប័ណ្ណ​ប្រាក់រៀលដោយ​ខ្លួនឯង នៅក្នុង​ប្រទេស​របស់ខ្លួន ខណៈដែល​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ មិនទាន់មាន​លទ្ធភាព​នៅឡើយ ។

រូបិយវត្ថុ​ក្នុង​វិស័យសេដ្ឋកិច្ច គឺជា​ឧបករណ៍​គោលនយោបាយ​ជំរុញ​កំណើនសេដ្ឋកិច្ច​, ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ទៅនឹង​ហានិភ័យ​នានា​, ដូច្នេះ ដើម្បីឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ សម្រេចបាន​នូវ​សមិទ្ធផលសំខាន់ៗ​បន្ថែមទៀត ខ្ញុំ​សូម​ផ្តល់​អនុសា​ស​សន៍​មួយចំនួន ដូចខាងក្រោម ៖

ទី​១·​ធន​គា​រា​ជាតិ​នៃ​កម្ពុជា រួមជាមួយ​ក្រសួង​-​ស្ថាប័ន​, វិស័យ​ឯកជន និង ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា​បន្ត រក្សា​រូបិយវត្ថុ​ជាតិ ប្រកបដោយ​ស្ថិរភាព និង ទំនុកចិត្ត តាមរយៈ​ការប្រើប្រាស់​ប្រាក់រៀល​ឱ្យបាន​ទូលំទូលាយ ដើម្បី​លើក កម្ពស់​អត្តសញ្ញាណ និង អធិបតេយ្យ​ជាតិ ជាមួយនឹង​ការបង្កើន​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយវត្ថុ​, សារពើពន្ធ និង ហិរញ្ញវត្ថុ ។ ជាមួយគ្នានេះ ខ្ញុំ​ស្នើឱ្យ​បង្កើត​គោលនយោបាយ​ថ្នាក់ជាតិ​រយៈពេល​វែង​មួយ សំដៅ​លើកកម្ពស់​ការប្រើ​ប្រាស់ប្រាក់រៀល ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន មាន​សង្គតិភាព និង ផ្អែកលើ​យន្តការ​ទីផ្សារ ។​

​ទី​២· ធនាគារជាតិ​នៃ​កម្ពុជា​, ស្ថាប័ន និង ភាគីពាក់​ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​សហការ​គាំទ្រ និងអនុវត្តន៍​ផែនការ អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ ២០១៦-២០២៥ និង យុទ្ធសាស្ត្រ​ស្តីពី​បរិ​យា​ប័ន្ន​នៅ​កម្ពុជា ប្រកបដោយ​ប្រសិទ្ធភាព និង សង្គតិភាព សំដៅ​គាំទ្រ​កំណើន​សេដ្ឋកិច្ចជាតិ​, បន្ត​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​ប្រជាជន​ឱ្យ កាន់តែ​ប្រសើរឡើង ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ។​

ទី​៣· ធនាគារជាតិ​នៃ​កម្ពុជា ក៏ដូចជា​ស្ថាប័ន​ញក់​ព័ន្ធ​ត្រូវ​បន្ត​គាំទ្រ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ ដែល​ធ្វើឱ្យ​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា កាន់​តែមាន​ភាពទំនើប ងាយស្រួល ទទួលបាន​តម្លៃ​ទាប និង ប្រសិទ្ធភាព​ខ្ពស់ ។ ត្រូវធ្វើ​ការត្រួតពិនិត្យ​​អំពី​ហានិភ័យ​នៃ​បច្ចេកវិទ្យា​ថ្មីៗ​ទាំងអស់នេះដើម្បី​រក្សាបាន​នូវ​ស្ថិរភាព និងការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ។​

ទី​៤·​ធនាគារជាតិ​នៃ​កម្ពុជា​, ស្ថាប័ន​ញក់​ព័ន្ធ និង គ្រឹះស្ថាន​ហិរញ្ញវត្ថុ ត្រូវ​បន្ត​លើកកម្ពស់​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ ដល់​ប្រជាជន​, ត្រូវ​បន្ត​ចូលរួម​បង្កើន​ការយល់ដឹង និង ពង្រឹង​វប្បធម៌​ឥណទាន ដល់​អ្នក​ដែល​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ជាពិសេស​នៅតាម​ជនបទ ដើម្បី​ទប់ស្កាត់​នូវ​ហានិភ័យ​នានា ដែល​ឤ​ច​កើតឡើង​ជាយថាហេតុ នាបច្ចុប្បន្ន និង អនាគត ។​

ទី​៥· ធនាគារជាតិ​នៃ​កម្ពុជា​, អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​, ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ភាគីពាក់​ព័ន្ធ​ទាំងអស់​, អង្គភាព​ប្រឆាំង​អំពើពុករលួយ​, ក្រសួងមហាផ្ទៃ និង ក្រសួងយុត្តិធម៌ ត្រូវ​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ ដើម្បី ពង្រឹង​ទប់ស្កាត់ ឱ្យបាន​ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ការសម្អាត​ប្រាក់ និង ហិរញ្ញប្បទាន​ភេរវកម្ម ដើម្បី​ការ​ញរ វិស័យ​ហិរញ្ញវត្ថុ ធនាគារ ប្រកបដោយ​តម្លា​ភ​ពា និង អភិបាលកិច្ច​ល្អ ។

ជាទី​បញ្ចប់​, នៅក្នុង​ឱកាស អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ​, ខ្ញុំ​សុ​មូ​ជូនពរ​សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស​ជាតិ​-​អន្តរជាតិ សូម​ជួបប្រទះ​តែ​នឹងពុទ្ធពរ និងពរ​ទាំង ៥ ប្រការ ឤ​យុ វណ្ណៈ សុ​ខៈ ពលៈ និង បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕/Ha