សុវត្ថិ​ភាពជា​ចម្បង ៖ ក្រុមហ៊ុន Volvo នឹង​បន្ថែម​ឧបករណ៍​ចាប់​សញ្ញា​ក្នុង​រថយន្ត​ដើម្បី​ទប់ស្កាត់​ការបើក​បរទាំង​ស្រវឹង​

330
ចែករម្លែក

​ក្រុមហ៊ុន​ផលិត​រថយន្ត​ស៊ុយ​អ៊ែត Volvo សង្ឃឹមថានឹង​ពង្រឹង​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​សម្រាប់​ការបើកបរ​ដែល​ផ្តោតលើ​សុវត្ថិ​ភាពជា​ចម្បង ដោយ​ដំឡើង​កាមេរ៉ា​និង​ឧបករណ៍​ចាប់​សញ្ញា​នៅក្នុង​រថយន្ត​របស់ខ្លួន ចាប់ពី​ដើម​ទសវត្សរ៍​ឆ្នាំ ២០២០ ដោយ​ត្រួតពិនិត្យ​តាមដាន​អ្នកបើកបរ​សម្រាប់​សញ្ញា​ណ​នៃ​ការ​ស្រវឹង​ឬ​ការរំខាន និង​ធ្វើ​អន្តរាគមន៍​ដើម្បី​ការពារ​គ្រោះថ្នាក់​ចរាចរណ៍​។​

​លក្ខណៈពិសេស​សម្រាប់​សុវត្ថិភាព​នេះ ដែល​បាន​រៀបរាប់​លម្អិត​នៅឯ​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​ហ្គោ​ធិ​ន​បឺ​ក (Gothenburg) កាលពី​ថ្ងៃ​ពុធ​ទី​២០​មីនា បានកត់សម្គាល់​នូវ​ជំហាន​មួយទៀត​របស់​ក្រុមហ៊ុន Volvo ឆ្ពោះទៅរក​ការសន្យា​របស់ខ្លួន​ដើម្បី​លុបបំបាត់​អ្នកស្លាប់​និង​របួស​ដោយសារ​គ្រោះថ្នាក់​។​

​ការអភិវឌ្ឍ​បច្ចេកវិជ្ជា​បាន​កើនឡើង​កាលពី​ឆ្នាំមុន ខណៈដែល​ឧស្សាហកម្ម​រថយន្ត​កំពុង​ផ្តោតលើ​រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ​។​

​ក្រុមហ៊ុន Volvo កំពុង​ផលិត​រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ​ជាមួយ​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​ស៊ុយអែត Veoneer ខណៈដែល​ខ្លួន​មានបំណង​សម្រេចបាន​ការលក់​រថ​យន្ត​បើក​ដោយ​ស្វ័យប្រវត្តិ​ចំនួន​៣​ភាគ​៤​នៅត្រឹម​ឆ្នាំ ២០២៥៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Volvo XC 90 កំពុង​ធ្វើតេស្ត​សុវត្ថិភាព​នៅ​ទីក្រុង​ហ្គោ​ធិ​ន​បឺ​ក