សុំឱ្យ​លោកគ្រូ​អ្នកគ្រូ​ពន្យល់​ពី​ចំណេះដឹង​ស្តីពី​ច្បាប់​ចរាចរណ៍​បញ្ហា​គ្រឿងញៀន​ដល់​សិស្ស​

438
ចែករម្លែក
  • 50
    Shares

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០១៩​លោក​មាស​សុភា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​និង​ជា​ប្រធាន​ក្រម​ការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ​និង​អភិបាលខេត្ត​ព្រះវិហារ​។​ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​អជ្ញាធរ​មូលដ្ឋាន​អញ្ជើញ​ពិធី​សំណេះសំណាល​ជាមួយ​អ្នកគ្រូ លោកគ្រូ វិទ្យាល័យ​ជ័យ សែន ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ លោកគ្រូ អ្នកគ្រូ​វិទ្យាល័យ​ជ័យ​សែន លោក​អភិបាលខេត្ត ថ្លែងអំណរគុណ​លោកគ្រូ អ្នកគ្រូ នឹង​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​រាជរដ្ឋាភិបាល​យើង និង​សូម​បន្ត​ជឿជាក់​លើ​ការដឹកនាំ​ប្រកបដោយ​ឈ្លៀសវៃ​របស់​សម្តេច តេ​ជោ ហ៊ុន សែន ។​

លោក​ស្នើឱ្យ​លោកគ្រូ អ្នកគ្រូ​ខិតខំ​ពន្យល់​ចំណេះដឹង​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក បញ្ហា​គ្រឿងញៀន​ដែលជា​ឧបសគ្គ​ក្នុងការ​អភិវឌ្ឍ​ជាតិ​។​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ព្រោះថា​ការអប់រំ​ផ្សព្វផ្សាយ​ពី​ផល​លំបាក​ទាំងនេះ​ពី​សំណាក់​លោកគ្រូ​អ្នកគ្រូ​ពិតជា​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​ដល់​សិស្សានុសិស្ស​យុវជន​យើង​ទាំងអស់​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង ញៀន​៕S/​