សុំ​ត្រូវរ៉ូវ​មិន​សម្រេចៈ ប្ដី​លបកាប់​​ប្រពន្ធទាល់​តែ​ស្លាប់​រួច​រត់គេច​,​ប៉ូលិស​កំពុង​ប្រមាញ់​

1178
ចែករម្លែក
  • 717
    Shares

ដោយៈ​សុផាន់​,​សុ​ផានី​តា​/​ភ្នំពេញៈ​កាលពី​ម៉ោងជាង​ពីរ​ថ្ងៃទី​១៩​ខែមេសា​នារី​វ័យក្មេង​ម្នាក់​ដែលមាន​ប្តី​រួចទៅ​ហើយ​​ត្រូវបាន​ឃាតករ​កាប់​នឹង​កាំបិត​បណ្តាល​ឲ្យ​ដួល​លើដី​បាត់បង់​ជីវិត​នៅក្នុង​បរិវេណ​សាលា​អនុវិទ្យាល័យ​កំពង់ចម្លង ក្នុងភូមិ​កំពង់ចម្លង​ឃុំ​ព្រែក​ទន្លាប់​ស្រុក​លើកដែក​ខេត្តកណ្តាល​។​ជនដៃដល់​ត្រូវបាន​គេ​អះអាងថា​ជាអតីត​ប្តី​របស់​នាង​ផ្ទាល់​ដែល​បាន​បែកផ្លូវ​គ្នា​រួចទៅហើយ​។​

ប្តីនិងប្រពន្ធនៅពេលរៀបការ

​ប្រភព​បានបញ្ជាក់​ដំបូង​ថា​ឃាតកម្ម​ដ៏​សាហាវ​នេះ​ផ្តើមចេញ​មូល​ហ​តុ​លែងលះគ្នា​។​ខាង​ប្រុស​សុំ​ជានា​ជាមួយ​ប្រពន្ធ​វិញ​តែ​ខាង​ស្រី​មិន​ព្រម​។​ទំនង​ចេញពី​ចំណុច​នេះ​​ប្តី​ដែលមាន​វ័យ​២១​ឆ្នាំ​បាន​ក្លាយជា​កំហឹង​ស្ទាក់​កាប់​ជនរងគ្រោះតែម្តង​។​
​ជនរងគ្រោះ​ឈ្មោះ​ទន់​ស្រី​ណ​យ​អាយុ​២០​ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្ពានដែក​ឃុំ​ព្រែក​ទន្លាប់​ស្រុក​លើកដែក​។​នាង​បាន​ស្លាប់​នៅ កន្លែងកើតហេតុ​។​ចំណែក​ជនល្មើស​ជា​ប្តី​ឈ្មោះ រ៉ា ឆៃ​រ៉ាត់​អាយុ​២១​ឆ្នាំ  មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ អំពិល​ទឹក​ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក​។​

​ក្រោយ​កាប់​ប្រពន្ធ​ឲ្យ​ស្លាប់​រួច​ជនល្មើស​បាន​ជិះ​ម៉ូតូ​ឡើង​ស្ពាន​ត្សឹ​បា​សា​(​ស្ពាន​អ្នក​លឿង​)​ដល់​កណ្តាល​ស្ពាន​ក៏​ចត​ម៉ូតូ​ហើយ​លោត​ចុះចូល​ទន្លេ​។ រហូតដល់​ម៉ោង​ជាង​បួន​រសៀល​ថ្ងៃនេះ​ជនសង្ស័យ​មិនទាន់​ឃើញ​ឡើងគោក​នៅឡើយ សមត្ថកិច្ច​នគរបាល​ស្រុក​លើកដែក​កំពុង​ហ៊ុំ​ព​ទ្ធ័​តំបន់​ជុំវិញ​ទន្លេ​នោះ​។​

ព័ត៌មានលំអិតរស្មីកម្ពុជានឹងបន្តទៀត។

រឿងរ៉ាវ​មុន​ដល់​ឃាតក្ម​កើតឡើង​នេះ​គឺ​នៅ​មុនពេល​កើតហេតុ​ស្រី​ណ​យ​បាន​ទៅលេង​ផ្ទះ​អ៊ុំ​ឈ្មោះ​ញ៉ែម ចក់ ។​លុះដល់​ម៉ោង​កើតហេតុ​ស្រី​ណ​យ​ក៏​លា​អ៊ុំ​ត្រឡប់មកផ្ទះ​វិញ​ដើម្បី​មក​ប្រមូល​លុយ​តុងទីន​។​ពេលមកដល់​ក្នុង​បរិវេណ​សាលា​ខាងលើ​ក៏ត្រូវ​បាន​អតីត​ប្តី​របស់​ជនរងគ្រោះ​ឈ្មោះ​រ៉ា​ឆៃ​រ៉ាត់​បាន​ស្ទាក់​កាប់​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​តែម្តង​៕មន


#