សុំ​ទៅ​ដឹក​កម្មករ បែរជា​លួច​បង្កាត់​ស្នេហ៍​ជាមួយ​ស្រី​ផ្សេង ប្រពន្ធ​តាម​ទាន់​ផ្អើល​ទាំង​ព្រឹក​

465
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ប្រាប់​ប្រពន្ធ​ថា ដឹក​កម្មករ​ដើរ​ដាក់​តាម​រោងចក្រ បែរជា​ជាប់អន្ទាក់​ស្នេហ៍​របស់​ស្រី​ផ្សេង ព្យាយាម​លាក់បាំង​អស់​រយៈពេល​៣​ឆ្នាំ ដឹង​រឿង​តាម​ទាន់ ប្រពន្ធដើម និង​សាច់ញាតិ​ទៅ​ស្រែក​ផ្អើល កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​គេហដ្ឋាន​ខាង​ស្រី​ថ្មី ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​តាម​ការ​ឲ្យ​ដឹង​ត្រួសៗ​ពី​ស្ត្រី​ជា​ប្រពន្ធដើម សបញ្ជាក់​ឲ្យ​ដឹងថា គាត់​បាន​រៀបការ​ស្របច្បាប់​ត្រឹមត្រូវ ជា​ប្តី​-​ប្រពន្ធ ជិត​២០​ឆ្នាំ​មកហើយ មាន​ទាំង​កូន​២​នាក់​ជា​ចំណង​ស្នេហ៍ រស់នៅក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើបតែ​ប៉ុន្មាន​ឆ្នាំ​មកនេះ លោក​ប្តី ដូចជា​ប្លែក សម្តី​ផ្អែម​ណាស់ ចេះ​យកចិត្ត​ព្រ​ពន្ធ ជា​ចិត្តសាស្ត្រ​មួយ​របស់​មនុស្ស «​អូន​នៅ​មើលថែ​កូន ទុក​ឲ្យ​បង​ចេញ​រកស៊ី នូវ​របរ​មួយ​ដឹក​កម្មករ​ដើរ​ដាក់​តាម​រឿង​ចក្រ​» មិនបាច់ចាំ​ធ្វើ​អី​ទេ​ប្រពន្ធ ចាំ​យកតែ​លុយ​ទៅ ផ្អែម​ណាស់​លោក​ព្រះ តែ​ប្លែក​ត្រង់​រឿង​លើ​គ្រែ វា​ជា​កំណត់​សំ​ណា​ល់​មួយ​គួរ​ឲ្យ​សង្ស័យ ក៏ប៉ុន្តែ​តាមដាន មិនទាន់ រក​ភស្តុតាង​មិនបាន ទើប​មិន​ហ៊ាន​ស្តីបន្ទោស តែ​ទីបំផុត​លាក់​លែង​ជិត​ហើយ​លោក​ប្តី មាន​ស្រី​ថ្មី​ដោយ​លួចលាក់ ស្ងាត់ៗ បែក​រឿង​ទើប​ដឹងថា ៣​ឆ្នាំ​កន្លងមកហើយ សួរថា​ប្រពន្ធ​ឯណា​ទ្រាំ​បាន​? បើ​ប្រុស​កុ​ល្យា​ណ ពេលយប់​ដេក​ផ្ទះ ពេល​ថ្ងៃ​នៅ​គេហដ្ឋាន​ខាង​ស្រី រឿង​អី​មិន​បែ​កឿង បើ​សម្ព័ន្ធភាព​ដំណេក​ស្នេហ៍ ប្តី​-​ប្រពន្ធ មិន​ចុះសម្រុង​គ្នា ទីបំផុត​ឃើញ​ដូច​ថ្ងៃនេះ លើកគ្នា​ទាំង​ក្រុមគ្រួសារ​ទៅ​តែម្តង​។​

​ភាពចម្រូងចម្រាស់​គ្នា​រវាង​ប្តី ប្រពន្ធ ស្រី​ថ្មី​ខាងលើ ផ្ទះ​ចេញ​ជា​សង្គ្រាម​សម្តី រហូតដល់​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍ ហៅ​នាំ​អ្នក​ទាំង​៣​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ប៉ូលិស តាម​បណ្តឹង​របស់​ប្រពន្ធដើម​៕ ល​