សុំ​លោក​ ឈុំ សុជាតិ​ ជួយ​ដោះស្រាយ​រឿង​ប្រធាន ក្រុមការងារទំនាក់ទំនង កម្ពុជា-ថៃ​ដែល​បង្កអគ្គិភ័យ​ហើយមិនព្រមដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ហើយ​ជម្រុញ​ឱ្យ​ប្តឹង​ថែមទៀត

437
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង ៖ ​ប្រជាពលរដ្ឋ​ជាង​១០​នាក់​បាន​ផ្តិតមេដៃ​ប្តឹង​លោក​សក្តិ​៥​សៀ​ប សុ​ធួន ​ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​កម្ពុជា​ថៃ​ច្រក​៤០០ ​និង​ភរិយា​ឈ្មោះ​ ចាន់ រ៉ា​ណាក់ ​ដែល​បាន​បង្ក​អគ្គិភ័យ​ឆេះ​រោង​ផ្ទុក​សម្ភា​រៈ​មួយកន្លែង​ដែល​សាងសង់​ពី​ឈើ​ប្រក់ស​ង្ក័​សី​ទំហំ៥​ម៉ែត្រ​គុណ៦​ម៉ែត្រ ​ខូចខាត​សម្ភា​រៈ​ទាំងស្រុង​ប្រមាណ​៤​ពាន់​ដុល្លារ​។ ​ហេតុការណ៍​នេះ​កើត​​ឡើង​កាលពី​ថ្ងៃទី​២៤ ខែ​ឧ​សភា ​ឆ្នាំ​២០១៩ ​នៅ​ចំណុច​ផ្សារ​អូរ​រថក្រោះ ​ស្ថិត​ក្នុ​ង​ភូមិ​ឆក​រកា ​ឃុំ​សំឡូត ​ស្រុក​សំឡូត​។​

​ម្ចាស់​រោង​សម្ភា​រៈ​ជនរងគ្រោះ​ឈ្មោះ ​ឆាប ឆុំ​ ​នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​ខូចខាត​ទ្រព្យ​
​សម្បតិ​ជាច្រើន​។ ​បន្ទាប់ពី​ដាក់ពាក្យ​បណ្តឹង​មក​​សមត្ថកិច្ច​ស្រុក​គេ​មិន​ចាត់​ការជូន​ទើប​លោក​សម្រេច​ដាក់ពាក្យ​បណ្តឹង​ទៅ​លោក ​ឈុំ ​សុជាតិ​ ដែលជា​ប្រធាន​ក្រុមការងា​ថ្នាក់ជាតិ​ចុ​ញ​ជួយ​ស្រុក​សំឡូត​ឱ្យជួយ​អម្ត​រាគ​មន៍​ដោយ​ដារ​តែ​លោក​សក្តិ​៥​សៀ​ប សុ​ធួន​ និ​ង​ប្រពន្ធ​ឈ្មោះ​ ​ចាន់ រ៉ា​ណាក់​ មិន​ព្រម​ចូលខ្លួន​មក​ដោះស្រាយ​ទេ​ដោយ​គ្រាន់តែ​និយាយថា​គេ​ព្រម​សង​តែ​១​លាន​រៀល​បើ​មិន​យក​ចង់​ប្តឹង​ដល់​ណាក៍​ប្តឹងទៅ​។​

រហូតមកដល់​ថ្ងៃទី​២២ ​ខែមិថុនា ​ឆ្នាំ​២០១៩​នេះ​ នៅ​មិនទាន់​ដឹងថា​លោក​ ឈុំ សុជាតិ​ចាត់ការ​ឬ​មិន​ចាត់ការ​ចំពោះ​ជនបង្ក​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​នៅឡើយ​ទេ​។ ​ជនរងគ្រោះ​​ក៍​ដូចជា​ប្រជាពលរដ្ឋ​រងគ្រោះ​ដួ​ទៀត​រង់​ចាំមើល​ចំណាត់ការ​របស់លោក​ប្រធាន​ក្រុម​ការ​ងារ​នេះ​តើ​គិតគូរ​ផលប្រយោជន៍​ប្រជាជន​ដូច​ការសន្យា​មុនពេល​បោះឆ្នោត​ទេ​៕B/