សុ​ផា លីន​ដា ជូន​ដំណើរ នៅ ស៊ី​នឿន ទៅ​អាមេរិក បង្ហាញ​សារ​ផ្អែមល្ហែម​ធ្វើ​ឲ្យ​អ្នក​អត់​គូ​ច្រណែន

122

(ភ្នំពេញ)​៖ រយៈពេល​បែក​គ្នា បី​ខែ​បានធ្វើ​ឲ្យ តារា​សម្តែង សុ​ផា លីន​ដា ត្អូញត្អែរថា នាង​ពិតជា​នឹក ម្ចាស់​ចិត្ត​របស់​នាង​ខ្លាំងណាស់ ខណៈដែល គេ​បានដឹងថា តារាចម្រៀង លោក នៅ ស៊ី​នឿន ត្រូវ​ចេញទៅ​ច្រៀង​រាំ​នៅ​ទឹកដី​អាមេរិក​រយៈពេល​បី​ខែ​។

​ការ​បែក​ពីគ្នា​យូរ​បែបនេះ បានធ្វើ​ឲ្យ​តារា​សម្តែង កញ្ញា សុ​ផា លីន​ដា តម្អូញ​ថា មាន​អារម្មណ៍​នឹក ម្ចាស់​ចិត្ត​បាត់ទៅហើយ ឃ្លាត​គ្នា​មិនទាន់បាន​មួយថ្ងៃ​ផង​។ នាង​និយាយថា នាង​ពិត​ជាមាន​អារម្មណ៍ ដូចជា​បាត់បង់​អ្វី​ម្យា​ង ព្រោះ​ពួកនាង​ធ្លាប់​ទៅណា​មក​ណា ទាំង​គូ​ប្រៀប​បីដូច​ជាល​លក​ញី​ឈ្មោល​។
​ ​
​តារាចម្រៀង នៅ ស៊ី​នឿន ត្រូវ​ចេញទៅ​ច្រៀង​នៅ​ប្រទេស​អាមេរិក ច្រៀង​រាំ​រយៈពេល​បី​ខែ ដើម្បី​បំពេរ អារម្មណ៍​បងប្អូន​ខ្មែរ នៅ​អាមេរិក​ក្នុងឱកាស បុណ្យ ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខ​។ លោក សង្ឃឹមថា បងប្អូន​ខ្មែរ​នៅ​ទីនោះ នឹងចូលរួម​អបអរ​ដើម្បី​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី ដែល​នឹង​ចូលមក​នៅពេល​ខាងមុខ និង​ជួយ​គាំទ្រ​ការចេញ​សម្តែង​របស់លោក​ក្នុង​ពេលនេះ​។

​ចំណែក តារា​សម្តែង សុ​ផា លីន​ដា ក៏​មិន​ស្ទាក់ស្ទើរ ក្នុងការ​បង្ហាញ​ដៃគូ​ស្នេហា​របស់ខ្លួន​នៅក្នុង ហ្វេ​ស​ប៊ុ​ករ​បស់ កញ្ញា សុ​ផា លីន​ដា បានបង្ហាញ​រូបថត​មួយ​ពីរ​សន្លឹក អប​ជាមួយនឹង​ពាក្យ​ពេជ្រ ជូនពរ តារាចម្រៀង នៅ ស៊ី​នឿន លាយ​នឹង​រូប Sticker សញ្ញា​បេះដូង ដែល​សម្រួល​ឃ្លា​ថា មក​ជូន​ដំណើរ ម៉ា​យ​សង្សារ ឡើងទៅ USA ជូនពរ​បង សុវត្ថិភាព​ទាំង​ទៅ​ទាំង​មក​ណា​ត្រឡប់មក​ជាមួយ​ភាព​ជោគ ជ័យ​ហើយ​បាន Money ច្រើន​មកវិញ ឆាប់​ជា​ក្អក​ណា​បង ថែរក្សា​សុខភាព​ផង​”​។

​បង្ហាញ​រូបភាព រំលេច​សារ​ផ្អែម​ល្អែ​ម បែបនេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​នាក់ មានការ​សា​រទ ជូនពរ ចំណែក​អ្នក​ខ្លះទៀត​ច្រណែន​គូស្នេហ៍​មួយគូរ​នេះ​ដែល​ស្រលាញ់គ្នា​យ៉ាង​ស្អិតរ​មួ​ត និង មិន​ចង់​ឃ្លាត​គ្នា សូម្បីតែ​នៅ​ឆ្ងាយ​ពីគ្នា ក៏​នៅតែ​ផ្តែរ​ផ្តាំ ពី​សុខទុក្ខ​គ្នា បង្ហាញ​ពី​ការយកចិត្តទុកដាក់​គួរ​ឲ្យ​ស្រលាញ់​៕ ដោយ​: បញ្ញា​សាស្ត្រ​

តារា​សម្តែង សុ​ផា លីន​ដា ជូន​ដំណើរ​តារាចម្រៀង នៅ ស៊ី​នឿន ចេញទៅ​ច្រៀង​នៅ​អាមេរិក​។