សូចនាករ​សុខភាព​ដែល​អ្នក​ត្រូវ​ដឹង​!

1102
ចែករម្លែក

​សូ​នាករ​របស់​សរីរាង្គ ជា សញ្ញា​បង្ហាញ​ស្ថានភាព​សុខភាព​ខាង ក្នុង ។ ខាងក្រោម​នេះ ជា​សូចនាករ ដែល​អ្នក​គួរ​យកចិត្តទុកដាក់ ។​
​ ​
•​ចង្វាក់បេះដូង​លោត​ធម្មតា​៖ ៦០​ទៅ​១០០​ដង​ក្នុង​មួយ​នាទី

​ចង្វាក់បេះដូង​មធ្យម​របស់ មនុស្ស​ធម្មតា​ប្រែប្រួល​ក្នុង​ចន្លោះ​៦០ ទៅ​១០០​ដង ក្នុង​មួយ​នាទី ។ ចង្វាក់ បេះដូង យុវវ័យ​តែង​យឺត​ជាង ប្រៀប នឹង​មនុស្ស​ចាស់ ។ ចង្វាក់បេះដូង​បុរស ច្រើន​យឺត​ជាង​មនុស្ស​ស្រី ។​
​ ​
•​សីតុណ្ហភាព​ធម្មតា​រប​ស់ សរីរាង្គ​៖ ៣៦,២ – ៣៧,២​អង្សា​សេ
​ ​
​សីតុណ្ហភាព​លើសពីនេះ អាច អ្នក​កំពុង​គ្រុនក្តៅ ។​
​ ​
•​បរិមាណ​ទឹកនោម​មធ្យម​៖ ១,២​លីត្រ ក្នុង​មួយថ្ងៃ​
​ ​
​មនុស្ស​មាន​សុខ​ភាពល្អ ជា មធ្យម​បត់ជើងតូច បី​ទៅ​ប្រាំ​មួយដង ក្នុង​មួយថ្ងៃ​, ពេលយប់ សូន្យ​ទៅមួយ​ដង ហើយ​បរិមាណ​ទឹកនោម​សរុប គឺ ប្រមាណ មួយ​ទៅ​ពីរ​លីត្រ ។​
​ ​
•​រង្វង់​ចង្កេះ​មធ្យម​៖ ពី​៩០ សង់ទីម៉ែត្រ ចុះ​ចំពោះ​បុរស និង​ពី​៨៥ សង់ទីម៉ែត្រ​ចុះ​ចំពោះ​ស្ត្រី​
​ ​
​រង្វង់​ចង្កេះ ប្រាប់​ពី​កម្រិត ប្រមូលផ្តុំ​ជាតិ​ខ្លាញ់​នៅ​ពោះ ។ ប្រសិន​រង្វង់​ចង្កេះ​លើសពី​តួលេខ ខាងលើ​, អ្នក គួរ​សម្រួល​ឡើងវិញ​នូវ​របប​អាហារ និង ព្យាយាម​ហាត់ប្រាណ​រាល់ថ្ងៃ ។​
​ ​
•​បរិមាណ​ទឹក​ទទួលទាន មធ្យម​៖ ១,៧-​ពីរ​លីត្រ មួយថ្ងៃ
​ ​
​ក្នុង​មួយថ្ងៃ​, សរីរាង្គ​ត្រូវការ ទឹក​តិច​បំផុត​ប្រមាណ​១,៧​លីត្រ ដើម្បី រក្សា​ថាមពល​សកម្មភាព​, ជំនួយ​កម្ចាត់ ជាតិពុល និង​ប្រឆាំង​ភាព​ចាស់ ។​
​ ​
•​បរិមាណ​បន្លែ​បៃតង​គួរ បរិភោគ​៖ ៣០០-៥០០​ក្រាម ក្នុង មួយថ្ងៃ​
​ ​
​បន្លែ​បៃតង​ជា​អាហារ​មិនអាច ខ្វះ​បាន ។ បរិភោគ​បន្លែ​បៃតង ៣០០ – ៥០០​ក្រាម ក្នុង​មួយថ្ងៃ ជួយ​អ្នក​បំពេញ គ្រប់គ្រាន់​វីតាមីន និង​សារជាតិ​រ៉ែ ។​
​ ​
•​បរិមាណ​អំបិល​គួរ​ទទួល ទាន​៖ ពី​ប្រាំមួយ​ក្រាម ចុះ​
​ ​
​ទទួលទាន​លើសពីនេះ នឹង បង្ក​ផលវិបាក​ចំពោះ​សុខភាព ។​
​ ​
•​រយៈពេល​ហាត់ប្រាណ​៖ តិច​បំផុត​១៥០​នាទី ក្នុង​មួយ​សប្តាហ៍​
​ ​
​ចលនា​ជួយ​បង្កើត​សុខភាព រាងកាយ​, សម្រួលការ​បំប្លែង​, បន្ថយ​អប្បបរមា​ហានិភ័យ កើត​ជំងឺ ។ មួយ សប្តាហ៍ អ្នក​គួរ​ហាត់ប្រាណ​ប្រាំ​ដង​, ម្តង​ប្រមាណ​៣០​នាទី ៕ ប្រែ​សម្រួល​៖ រតនៈ​