សូត្រ ប៊ុន​ធី អស់​ឱកាស​ហើយ ក្នុងខណៈដែល ចាន់ សំអាត អស់​បារម្ភ​

550
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍​ខ្សែក្រវាត់​ខា​រ៉ា​បាវ លើស​ង្វៀន​អាស៊ីអាគ្នេយ៍ នៅ​រសៀល ថ្ងៃទី​៦ កក្កដា គឺជា​ការប្រកួត​ចុងក្រោយ នៃ​វគ្គ​សន្សំ​ពិន្ទុ​ហើយ ។​

​ចាន់ សំអាត ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង ដែល ៣ ប្រកួត ឈ្នះ​២​ប្រកួត ចាញ់​មួយ​ប្រកួត​នោះ ទោះបី​ការប្រកួត​ចុងក្រោយ​នេះ ជួប​បរាជ័យ ក៏​គេ​មាន​កៅអី សម្រាប់​ឡើងទៅ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ ។ សំអាត ត្រូវ​ប្រកួត​ចុងក្រោយ ជាមួយ​អ្នក​ប្រដាល់​ថៃ ភុ​ត ផេ​តណ​យ (Phut Phatnoy) ដែល ៣ ប្រកួត​របស់គេ ឈ្នះ ២ ប្រកួត ចាញ់​មួយ​ប្រកួត​ដែរនោះ ។​

ចាន់ សំអាត និង ភុ​ត ផេ​តណ​យ​

​សម្រាប់ ភុ​ត ផេ​តណ​យ ការប្រកួត​មួយ​នេះ គេ​ត្រូវការ​ឈ្នះ​ដាច់ខាត ប្រសិនបើ​ចាញ់ គេ​មិន​មានឱកាស​ឡើងទៅ​ប្រកួត វគ្គ​ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ​ឡើយ ។ ព្រោះ​មួយ ប្រកួត​ដំបូង​របស់គេៗ រក្សា​ទម្ងន់​មិនបាន គេ​បាន​ពិន្ទុ​សូន្យ ហេតុនេះ ពិន្ទុ​គេ​ចាញ់ ដែន សា​យ៉ា​ម (Den Sayam) មួយ​ពិន្ទុ​។​
​សំអាត មាន​ប្រវត្តិ​ប្រកួត ចំនួន​៨០​ដង ឈ្នះ​៦០​ដង ចាញ់​១៧​ដង និង​ស្មើ​ពិន្ទុ ៣​ដង ។ នៅក្នុង​ព្រឹត្តិការណ៍​នេះ សំអាត វ៉ៃ​បានល្អ នេះ​បង្ហាញថា អ្នក​ប្រដាល់​រូបនេះ ព្យាយាម​ហ្វឹកហាត់​បានល្អ សូម្បីតែ​កម្លាំង​របស់គេ ក៏​វ៉ៃ​បាន ៥ ទឹក​ពេញ ដោយ​គ្មាន​បញ្ហា​ដែរ ។​

​ភុ​ត ផេ​តណ​យ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៩​ដង ឈ្នះ​៦១​ដង ចាញ់​៧​ដង និង​ស្មើ​ពិន្ទុ ១​ដង ។ ចាំមើល​ការប្រកួត​នេះ អ្នក​ប្រដាល់​ថៃ រូបនេះ ស្វែងរក​ជ័យជំនះ ដើម្បី​ទទួលបាន​កៅអី វគ្គ​ពាក់​កល​ណ្ដា​ល ផ្ដាច់ព្រ័ត្រ​ដែរឬទេ ?​។​

​សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​បង្គ្រប់កិច្ច​ជាមួយ អ្នក​ប្រដាល់​ថៃ ខាន់ ថេប (Khan Thep) ដែល​ប្រកួត​បង្គ្រប់កិច្ច ដូចគ្នា​ដែរ ។​ ​ប៊ុន​ធី ដែល ៣ ប្រកួត​ឈ្នះ ១ ប្រកួត ចាញ់​២​ប្រកួត​នោះ គេ​មាន​ប្រវត្តិ​ឡើង​សង្វៀន ចំនួន ១០៧ ដង ឈ្នះ​៧៩​ដង ចាញ់​២៤​ដង និង​ស្មើ​ពិន្ទុ ៤​ដង ។ ចំពោះ ខាន់ ថេប វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៦​ដង ឈ្នះ​៥៤​ដង ចាញ់​១២ ។ ដោយ​ត្រូវ​ហាលអាវ​ដូចគ្នា​នោះ សូត្រ ប៊ុន​ធី ឬ ខាន់ ថេប ឈ្នះ ? ៕v

សូត្រ ប៊ុន​ធី និង ខាន់ ថេប​