សូមកុំ​មានការ​ភាន់ច្រឡំ ! ករណី​ប៉ូលិស​ចរាចរណ៍​វ៉ៃពលរដ្ឋ​បែក​ច្រមុះ កើតឡើង​តាំងពី​៦​ឆ្នាំមុន​មកម្ល៉េះ

165
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​:ភ្នំពេញ​៖​នៅ​ថ្ងៃទី​៥ ខែតុលា ថ្មីៗ​នេះ​មានការ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នូវ​ករណី​ប៉ូលិស​ចរាចរណ៍​វ៉ៃពលរដ្ឋ​បែក​ច្រមុះ ដែលនាំឲ្យ​មហាជន​រិះគន់​យ៉ាង​ខ្លាំងក្លា ។ ប៉ុន្តែ​ធាតុពិត ករណីនេះបាន​កើតឡើង​តាំងពី​៦​ឆ្នាំមុន​មកម្ល៉េះ ។

​ពាក់ព័ន្ធ​បញ្ហា​នេះ ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ថ្លែងថា ករណីនេះ​មិនមែន​កើត​ឡើង​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៩ ដូច Account ឬក៏ Page មួយចំនួន​ដែល​ចង់​ល្បី​ចុះផ្សាយ និងបំពុល​បរិយាកាស​សង្គម​នោះទេ ។​

​ករណីនេះ​កើត​ឡើ​ង​តាំងពី​ឆ្នាំ​២០១៤ មកម្ល៉េះ ហើយ​ក៏​ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ភាគី​ទាំងពីរ និងមានការ​អនុវត្ត​វិន័យ​របស់​កងកម្លាំង​ផងដែរ ។

​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្នើ​សូម​បណ្តា​ផេ​ក និងសារព័ត៌មាន​មួយចំនួន មុននឹង​ចុះផ្សាយ​អ្វីមួយ សូមជួយ​សិក្សា​ស្វែងយល់​អំពី​ប្រភព និងពេលវេលា​ផង ដើម្បី​ជៀសវាង​កុំឲ្យ​មហាជន​ទូទៅ​មានការ​យល់ច្រឡំ ព្រោះ​វា​ជា​រឿង​ចាស់​ដែល​កើត​ឡើ​ង​តាំងពី​៦​ឆ្នាំ​មកម្ល៉េះ ជាពិសេស​កុំ​ព្យាយាម​យក​ព័ត៌មាន​ចាស់​យកមក​បំពុលបរិយាកាស​សង្គម​នាពេល​បច្ចុប្បន្ន ៕​/Ha