សូមប្រុងប្រយ័ត្ន ! ប៉ូលិសខេត្ត​កំពង់ស្ពឺ បង្ហាញអត្តសញ្ញាណ​ក្រុមលូកវះហៅប៉ៅ បន្លំលួច​សម្ភារាប់សិបនាក់ នាឱកាស​ពិធីប្រណាំងទូក

294
ចែករម្លែក

ដោយ៖ឆាយានាថោ:កំពង់ស្ពឺ៖នៅថ្ងៃទី១ ខែវិច្ឆិកា នេះ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ បង្ហាញអត្តសញ្ញាណក្រុមក្រុមលូកវះហៅប៉ៅ បន្លំលួច​សម្ភា រាប់សិបនាក់ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋប្រុងប្រុយ័ត្ន នាឱកាសពិធី ប្រណាំងទូក ខាងមុខនេះ ។

ពិធីប្រណាំងទូកនៅខេត្តកំពង់ស្ពឺ នឹងត្រូវប្រារព្ធធ្វើនៅដងស្ទឹងព្រែកត្នោត មុខសួនច្បារ សម្ដេចព្រះសង្ឃរាជ ជួន ណាត ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ក្នុងឱកាសនោះដែរ ក៏មានការរៀបចំការប្រកួតប្រដាល់គុណខ្មែរ-អន្តរជាតិ ការប្រគុំតន្ត្រី ការតាំងពិព័រណ៍ និង ការបាញ់កាំជ្រួចដ៏អស្ចារ្យផងដែរ ។

ភ្ជាប់ពិធីនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមបងប្អូនប្រជាពលរដ្ ឋទាំងអស់ ដែលអញ្ជើញមកចូលរួមកុំភ្លេចប្រុងប្រយ័ត្ន និងពិនិត្យមេីល មុខសញ្ញាមួយចំនួន ដែលកន្លងមកជាក្រុមសមាសភាពមិនល្អ លូកវះហៅប៉ៅ បន្លំលួចនូវសម្ភារ ដោយសារតែការភ្លេចខ្លួនជក់អារម្មណ៍កម្សាន្ត​សប្បាយ​របស់បងប្អូន ។

ទោះបីយ៉ាងណា សមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច សូមធានាសន្ដិសុខក្នុងខេត្តកំពង់ស្ពឺ មានសុវត្ថិភាព ១០០ភាគរយ ។

ខាងក្រោមនេះ ជាមុខសញ្ញាអតីតក្រុមក្រុមលូកវះហៅប៉ៅ បន្លំលួច​សម្ភារ គួរប្រុងប្រយ័ត្ន ។សូមទាក់ទងលេខ012 506 777 , 071 463 3322 ,015 816 567 ករណីសង្ស័យ ឬជួបហេតុការណ៍ ៕/Ha