សូម្បី​ត្រី​ក៏​ដឹងថា​ថ្ងៃ​អ​ន្សា​របស់​វា​មកដល់​ដែរ

1104
ចែករម្លែក

​អ្នក​ថតរូប​ម្នា​ក់ថត​ចាប់បាន​ទិដ្ឋភាព​គួរឱ្យភ្ញាក់ផ្អើល នៅពេល​ត្រី​តូច​មួយ​ក្បាល​នេះ​ដឹង​ច្បាស់​ថា វា​ជិត​ត្រូវ​ក្រសារ​ត្របាក់​លេប​ចូលទៅក្នុង​ពោះ​។

​រូបថត​ដ៏​អស្ចារ្យ​នេះ​បង្ហាញ​ពី​សកម្មភាព​ត្រី​បើកភ្នែក និង​ចំហ​យ៉ាង​ធំ​ហាក់ដូចជា​វា​ដឹងថា ជីវិត​របស់​វា​ជិត​ឈានដល់​ទីបញ្ចប់ មុនពេល​ចំពុះ​របស់​ក្រសារ​ត្របាក់​គាប​ខ្លួន​វា​។

រូបថត​ផ្សេងទៀត​បង្ហាញ​ពី​ត្រី​អភ័ព្វ​ត្រូវ​ក្រសារ​គាប​នឹង​ចំពុះ​ខ្ទាត​ឈាម មុននឹង​លេប​វា​ចូលទៅ ក្នុង​ពោះ​។

​ទិដ្ឋភាព​ដ៏​កម្រ​នេះ​ថត​បាន​កាលពីពេល​ថ្មីៗ​ដោយ​បុរស​ម្នាក់​ឈ្មោះ ដេ​វ ផត​ស៍ (Dave Potts) នៅ​បឹង​អភិរក្ស Blashford Lakes ក្នុងព្រៃ New Forest តំបន់​ហែ​នស៍ (Hants) ប្រទេស​អង់គ្លេស​៕ ប្រែ​សម្រួល​: ខុម​