សូម្បី​មេគោ​ផើម​ក៏​រំលោភ​មិន​លើកលែង​

1114
ចែករម្លែក

​មេគោ​មួយ​ក្បាល​ដែលជា​របស់​កសិករ​ម្នាក់​ឈ្មោះ ណា​ម៉ា បឺ​ច រ៉ា​ជូ (Nama Burch Raju) រស់នៅក្នុង​ភូមិ​មួយ​ស្ថិតក្នុង​រដ្ឋ​អាន​ដ្រា ប្រា​ដេ​ស (Andhra Pradesh) ប្រទេស​ឥណ្ឌា បាន​បាត់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​កន្លងទៅ ប៉ុន្តែ​ក្រោយមក​គេ​ក៏​ប្រទះឃើញ​វា ជាប់​ចំណង​នឹង​ដើមឈើ​មួយ​នៅ​វាល​ក្បែរ​នោះ​។​

​ទោះជា​យ៉ាងណា គេ​សង្កេតឃើញ​មេគោ​ដែល​ផើម ៣ ខែ​នោះ​ហូរឈាម​តាម​ប្រដាប់ភេទ គួរឱ្យ​សង្ស័យ ហើយ​ការធ្វើ​កោសល្យវិច័យ​ដោយ​ពេទ្យសត្វ​បានបញ្ជាក់​គួរឱ្យភ្ញាក់ផ្អើល​ថា វា​បាន​រង​ការរំលោភបំពាន​ផ្លូវភេទ​។

ពេលនេះ​គេ​មិនទាន់​កំណត់​អត្តសញ្ញាណ​ជនល្មើស​បានទេ ខណៈ​សមត្ថកិច្ច​កំពុងបើក​ការ ស៊ើបអង្កេត ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ម្ចាស់​គោ​។

​សូមបញ្ជាក់ថា គោ​ត្រូវ​មនុស្ស​គោរព​ជា​ព្រះអាទិទេព​នៅក្នុង​លទ្ធិ​សាសនា​ហិណ្ឌូ ឬ​សាសនា​ព្រហ្មញ្ញ សាសនា​ជេន (Jainism) និង​សាសនា​សូ​រ៉ូ​អា​ស្ទ័​រ (Zoroastrianism)​។ នៅ​តំបន់​ខ្លះ​នៃ​ពិភព​កលោក​រួមទាំង​ប្រទេស​នេ​ប៉ាល់ និង​តំបន់​ភាគ ច្រើន​នៃ​ប្រទេស​ឥណ្ឌា​ផង ការសម្លាប់ និង​បរិភោគ​សាច់គោ​ត្រូវបាន ហាមឃាត់​៕ ប្រែ​សម្រួលៈ ខុម