សូម្បី​មេ​ពពែ​ផើម​ក៏​មិន​លើកលែង​

786
ចែករម្លែក

បុរស​ម្នាក់​ដែល​គេ​តាម​ទាន់ពេល​ឡើងលើ​គ្រែ​សម្រេច​កាម​ជាមួយ​មេ​ពពែ​ផើម​របស់​អ្នកជិតខាង​ខ្លួន កំពុង​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពីបទ​សេពកាម​ជាមួយ​សត្វ​។​

​ជនសង្ស័យ​ឈ្មោះ ហ្វេ​សេឡា​នី អឹម​គូ​បេ (Feselani Mcube) អាយុ ៣៣ ឆ្នាំ​បានរួម​រ័ក ជាមួយ​មេ​ពពែ​នោះ​ពេញ​មួយ​យប់ បន្ទាប់ពី​វា​បាត់​ពី​ទ្រុង​នៅ​វី​ទ័​រ​វែ​ល (Winterveldt) ប្រទេស​អាហ្វ្រិក​ខាងត្បូង​។​

​លោក ណូ​លិច ឃូ​ម៉ា​ឡូ (Knowledge Khumalo) ដែលជា​ម្ចាស់​មេ​ពពែ​ផើម​នេះ​និយាយថា គាត់​បានឮ​ពពែ​របស់គាត់​បញ្ចេញ​សំឡេង​យ៉ាង​ចម្លែក​ខុស​សព្វមួយដង ហើយ​គាត់​គិតថា វា​កើតកូន​។

​ប៉ុន្តែ​នៅពេល​គាត់​ទៅ​ពិនិត្យមើល ហើយ​ឃើញ​វា​មិន​ស្រួលខ្លួន អ្នកជិតខាង​បាន​ប្រាប់​គាត់​ថា ពួកគេ​បាន​ប្រទះឃើញ​ពពែ​នោះ​ដេក​នៅលើ​គ្រែ​ជាមួយ​ឈ្មោះ ហ្វេ​សេឡា​នី អឹម​គូ​បេ ធ្វើឱ្យ​គាត់​ស្រឡាំងកាំង និង​ហួសចិត្ត​ជាខ្លាំង​។

​ពេលនេះ​មេ​ពពែ​ផើម​មាន​សភាព​ធូរស្រាល​ហើយ បន្ទាប់ពី​ទទួលបាន​ការព្យាបាល​ផ្នែក វេជ្ជសាស្ត្រ​ពី​អង្គការ​គាំពារ​សិទ្ធិ​សត្វ​មាន​ឈ្មោះថា “Society for the Prevention of Cruelty to Animals” (​សង្គម​ដើម្បី​ទប់ស្កាត់​អំពើ​ឃោរឃៅ​ទៅលើ​សត្វ​) ចំណែកឯ​ជន ល្មើស​នឹងត្រូវ​ផ្តន្ទាទោស​នៅ​ចុងខែ​នេះ​៕ ប្រែ​សម្រួល​: ខុម​


#