សូម​ទស្សនា​សមុទ្រ​សំរាម​នៅ​ពោះ​ប្រឡាយ​បឹងត្របែក​

665
ចែករម្លែក
  • 169
    Shares

ដោយៈ​គ​ន្ធា​/​ភ្នំពេញៈ​ក្រឡេកមើល​មួយ​ភ្លេ​ត​យើង​ហាក់​យល់ថា​នេះ​ជា​ដីគោក​ដែល​កំពុងតែ​ដុះ​នៅក្នុង​ពោះ​ប្រឡាយ​មួយ​ខ្សែ​គឺ​បឹងត្របែក​នៃ​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។​ប៉ុន្តែ​តាមពិត​នោះ​គឺជា​គំនរ​សំរាម​ដែល​រសាត់​ហូរ​មក​តាម​ទឹក​សំអុយ​នៃ​ប្រឡាយ​ដ៏​មាន​សារសំខាន់​មួយ​ខ្សែ​នេះ​។​វា​ប្រៀប​ដូច​សមុទ្រ​សំរាម​។​

សំរាម​នៅ​ពោះ​ប្រឡាយ​បឹងត្របែក​(រូបថតគន្ធា ថតថ្ងៃ២៦កុម្ភៈ២០១៩)

តើ​សំរាម​នេះ​មកពីណា​?​។​នេះ​ជា​រឿង​ដែល​កើតឡើង​ដដែលៗ​។​រដ្ឋបាល​រាជធានី​និង​មន្ទីរជំនាញ​តែងតែ​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ដោយ​សូម​ឲ្យ​ប្រជាពលរដ្ឋ​,​អាជីវករ​លក់ដូរ​,​អ្នកដំណើរ​…​មេត្តា​វេច​ខ្ចប់​កាក់សំណល់​សំរាម​ឲ្យ​បានល្អ​។​មេត្តា​កុំ​បោះចោល​ទៅក្នុង​ប្រឡាយ​ឬ​លូបង្ហូរទឹក​។​មានតែ​ការចូលរួម​ទាំងអស់គ្នា​ទេ​ទើប​កាត់បន្ថយ​នូវ​សំរាម​ដែល​អាច​ទុកដាក់​បានជា​ជាង​បណ្តោយ​ឲ្យ​វា​រាត់រាយ​បង្ក​ជាការ​កកស្ទះ​លូ ប្រឡាយ​បាន​។

​រូបភាព​នេះ​យើង​បាន​ថត​កាលពី​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​សូម​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ទីក្រុង​យើង​៕​សរន​