សូម​ប្រយ័ត្ន​៖ ការមើល​រឿង​សិច​តែឯង​មិន​ប៉ះពាល់​សុខភាព​ទេ តែ​ប៉ះពាល់​ទំនាក់ទំនង​ស្នេហា​វិញ​

6209
ចែករម្លែក

​ដំបូង​ឡើយ គ្រូពេទ្យ​ព្យាបាល​ជំងឺ​នៅឯ British National Health Service និយាយថា វីដេអូ​សិច​គឺជា​របស់​ដែលមាន​គ្រោះថ្នាក់​មួយ​សម្រាប់​សុខភាព ហើយក៏​អាច​បង្ក​ឲ្យ​លិង្គ​មិន​ងាយ​ឡើង​រឹង​បានដែរ ប៉ុន្តែ​ឥឡូវនេះ​គេ​រកឃើញថា វា​គឺ​គ្មានអ្វី​ប៉ះពាល់​ដល់​សុខភាព​ទាំងអស់​។ អ្វីដែល​ប៉ះពាល់​នោះ​គឺ​ទំនាក់ទំនង​ស្នេហា​ទៅវិញ​ទេ ជាពិសេស​នៅពេលដែល​អ្នក​អង្គុយ​មើល​វា​តែម្នាក់ឯង​។​

​ជាក់ស្តែង នៅពេល​បុរស​ដែល​រៀបការ​រួច​ចាប់ផ្តើម​មើល​រឿង​សិច​តែម្នាក់ឯង វា​បែរជា​ធ្វើ​ឲ្យ​អត្រា​នៃ​ការ​លែងលះ​កើនឡើង​ពី ៦ ទៅ​១៦​ភាគរយ​ទៅវិញ ហើយ​នៅពេល​ស្ត្រី​មើល​តែម្នាក់ឯង​វិញ ធ្វើ​ឲ្យ​ការ​លែងលះ​កើនឡើង​ពី ៦ ទៅ​១១​ភាគរយ​។ នេះ​បើ​យោងទៅតាម​ការសិក្សា​ទៅលើ​អត្រា​នៃ​ប្តី​ប្រពន្ធ​ដែល​រៀបការ​រួច​រយៈពេល ៨​ឆ្នាំ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការមើល​រឿង​សិច​អាច​ផ្តល់​ផល​អាក្រក់​តែ​នៅពេល​មើល​ម្នាក់ឯង​ទេ ប៉ុន្តែ​បើសិនជា​មើល​ជាមួយ​ប្តី ឬ​ប្រពន្ធ វា​គឺជា​រឿង​ល្អ​វិញ ដោយសារតែ វា​ធ្វើ​ឲ្យ​បរិយាកាស​ទាំងមូល​ពោរពេញ​ទៅដោយ​ភាព​ក្តៅ​សាច់​៕ ប្រែ​សម្រួល​៖ Mr. Shuriken