សូម​ប្រយ័ត្ន​!​ជនខិលខូច​លួច​យក​រូបភាព​ប្រធាន​សមាគមន៍​នារី​ខណ្ឌ​ឬ​ស្សី​កែវ​ទៅ​កាត់ត

1043
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖ លោកស្រី អាន ផល្លា ជា ពិសី ប្រធាន​សមាគមន៍​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឃន៍ ខណ្ឌ​ឬ​ស្សី​កែវ​តែងតែ​បង្ហោះ​សារ​ពី​សកម្មភាព​ផ្សេងៗ​លើ​ទំព័រ Facebook ផ្លូវការ​របស់លោក​ស្រី​មាន​គណនី​”AnnPhalla”​។​Facebook​នោះ​ត្រូវ​ជនខិលខូច​លួច​យក​រូបភាព​ទៅ​កាត់ត​បង្កើត Facebook ក្លែងក្លាយ​មាន​គណនី Noy ChhengHun ដើម្បី​ប្រើប្រាស់​ក្នុង​បំណង​មិនល្អ​។​

​លោកស្រី អាន ផល្លា បាន​ប្រាប់​នៅ​យប់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨​ថា លោកស្រី ក៏បាន​អំពាវនាវ​ឲ្យ​មិត្តភក្តិ​ក្នុង Facebook ជួយ​សហការ​ទប់ស្កាត់ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ព័ត៌មាន​មិន​ពិត​ទាំងឡាយណា ដែល​ចេញ​ដោយ​គណនី Facebook Noy ChhengHun ក្លែងក្លាយ​នោះ​។​

​ជាងនេះទៅទៀត​លោកស្រី​ប្រធាន​រូបនេះ​ក៏បាន​សុំឱ្យ​ជនខិលខូច​ដែល​លួច​យក​រូបភាព​របស់លោក​ស្រី​ទៅ​កាត់ត​បង្កើត​គណនី Facebook ក្លែងក្លាយ​នោះ ត្រូវ​បញ្ឈប់​អំពើ​ទុច្ចរិត​របស់ខ្លួន​ជាបន្ទាន់​។​

​សូមជម្រាបថា មួយ​រយៈកាល​កន្លងមក​នេះ Facebook ផ្លូវការ​មួយចំនួន របស់​ថ្នាក់ដឹកនាំ​សំខាន់ៗ ក៏​ត្រូវបាន​ជនអនាមិក​លួច​យក (Hack) លួច​យកទៅ​ប្រើប្រាស់ ក្នុង​គោលបំណង​មិនល្អ​ផងដែរ ហើយ​អស់លោក លោកស្រី​ជា​ម្ចាស់​គណនី ក៏បាន​បញ្ជាក់ថា នឹងមិន​ទទួលខុសត្រូវ​ឡើយ ចំពោះ​ការប្រើប្រាស់​របស់ Facebook នោះ​ក្នុង​អំពើ​ទុច្ចរិត​៕S/

​សូម​ប្រយ័ត្ន​!​ជនខិលខូច​លួច​យក​រូបភាព​ប្រធាន​សមាគមន៍​នារី​ខណ្ឌ​ឬ​ស្សី​កែវ​ទៅ​កាត់ត