សូម​ប្រយ័ត្ន​! ទាំងនេះ​ជា​សញ្ញា​របស់​ជំងឺ​ខ្សោយ​ថ្លើម​ស្រួចស្រាល់​

381
ចែករម្លែក

​អាកា​រៈ​ខ្សោយ​ថ្លើម​ស្រួចស្រាវ​គឺជា​ការបាត់បង់​មុខងារ​ថ្លើម​យ៉ាង​លឿន (​អាច​រយៈពេល ច្រើន​ថ្ងៃ ឬ​ច្រើន​សប្តាហ៍​) ដែល​វា​ច្រើនតែ​កើតមាន​លើ​មនុស្ស​ដែល​គ្មាន​ជំងឺថ្លើម​ទេ​។ អាកា​រៈ​ខ្សោយ​ថ្លើម​ស្រួចស្រាវ​មិនសូវ​ជា​កើតមាន​ច្រើនជាង​ការ​ខ្សោយ​ថ្លើម​រ៉ាំរ៉ៃ​ទេ ព្រោះ​ជំងឺ​នេះ​មានការ​វិ​វ​ឌ្ឈ​ន៍​យឺត​ជាង​។​

​ការ​ខ្សោយ​ថ្លើម​ស្រួចស្រាវ​ក៏ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជំងឺ​ខ្សោយ​ថ្លើម​ធ្ងន់ធ្ងរ​ដែរ ដែល​អាច មាន​ផលវិបាក​ធ្ងន់ធ្ងរ​ជាច្រើន​ដូចជា ការ​ហូរឈាម​ខ្លាំងក្លា និង​ឡើង​សម្ពាធ​ក្នុង​ខួរក្បាល​។ ជំងឺ​នេះ​ត្រូវការ​ព្យាបាល​ជាបន្ទាន់ និង​ត្រូវ​សម្រាក​ក្នុង​មន្ទីរពេទ្យ​។​

​បើ​យោងទៅតាម​មូលហេតុ​របស់​វា ការ​ខ្សោយ​ថ្លើម​ស្រួចស្រាវ​មានពេលខ្លះ​អាច​នឹង​ព្យាបាល ជា​មកវិញ​។ ប៉ុន្តែ​មាន​ករណី​ច្រើន ហើយ​ដែល​ជំងឺ​នេះ​ត្រូវ​ការដូរ​ថ្លើម​ថ្មី​ដើម្បី​ព្យាបាល​អោយ​ជា​។​

​សញ្ញា​របស់​ជំងឺ​ខ្សោយ​ថ្លើម​ស្រួចស្រាវ​មានដូចជា​៖
– ស្បែក​និង​ភ្នែក​ផ្នែក​សៗ​ទៅជា​លឿង​
– ឈឺចាប់​នៅ​ពោះ​ផ្នែក​ខាងលើ​និង​ស្តាំ​
– ហើមពោះ​
– ចង្អោ​
– ក្អួត​
– មាន​អារម្មណ៍​ថា​អស់កម្លាំង​តែម្តង​ឬ​មិន​ស្រួលខ្លួន​
– វង្វេងវង្វាន់​
– ងងុយដេក​
– ពេល​ត្រូវ​ជួប​គ្រូពេទ្យ​

​ជំងឺ​ខ្សោយ​ថ្លើម​ស្រួចស្រាវ​អាច​កើតឡើង​យ៉ាង​លឿន​លើ​មនុ​ស្សមាន​សុខភាព​ល្អ​បាន ហើយក៏​អាច​គម្រាម​គំហែង​ដល់​អាយុជីវិត​គេ​ដែរ​។ បើសិនជា​អ្នក ឬ​នរណាម្នាក់​ដែល​អ្នក ស្គាល់​កើតមាន​អាកា​រៈ​ស្បែក ឬ​ភ្នែក​ទៅជា​ពណ៌​លឿង​, ឈឺ​តឹង​នៅ​ផ្នែក​ខាងលើ​នៃ​ពោះ ឬ​មានការ​ប្រែប្រួល​សតិអារម្មណ៍​មិនធម្មតា ចូរ​ស្វែងរក​ការព្យាបាល​ភ្លាម​ទៅ​៕ ដោយ​: health.com.kh​