សូម​ប្រុងប្រយ័ត្ន​កម្ពស់​ទឹកទន្លេ​មេគង្គ​ក្រចេះ​បាន​លើស​កម្រិត​ការប្រកាសអាសន្ន

1530
ចែករម្លែក

ដោយ​: សេង​ឃួន / ក្រចេះ​: បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្ដីពី​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ នៅ​ព្រឹក​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៨ ឲ្យ​ដឹងថា​កម្ពស់​ទឹកទន្លេ​មេគង្គ​ក្រចេះ បាន​ហក់​ឡើងដល់​២២,១៩​ម៉ែត្រ ដែលជា​កំ​រឹត​ត្រូវ​ប្រកាស់អាសន្ន​ត្រឹមតែ​២២,០០​ម៉ែត្រ​ប៉ុណ្ណោះ សូម​ឲ្យ​បងប្អូន​ប្រជា​ពលរ​ដ្ខ​ដែល​រស់នៅ​តាម​ដង​ទន្លេ បឹង ព្រែក ត្រូវមាន​ការប្រុងប្រយ័ត្ន​នឹង​ត្រៀមលក្ខណៈ​ដើម្បី​ជម្លៀសចេញ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ជាបន្ទាន់​។​

​មន្ត្រី​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម បានឱ្យដឹងថា បច្ចុប្បន្ន​ស្ថានភាព​មាន​ព្យុះភ្លៀង និង​ទឹកទន្លេ​មេគ្គ​បង្ក​អោយ​កម្ពស់​ទឹក​មាន​សភាព បន្ត​ហក់​ឡើងជា​រៀងរាល់ថ្ងៃ​។ រហូតមកដល់​ពេលនេះ តាម​បណ្តា​ស្រុក​នៅជាប់​ដង​ទន្លេមេគង្គ​នៃ​ខេត្តក្រចេះ​មានស្រុក​ចំនួន​៤​ដូចជា​ស្រុក​ព្រែក​ប្រសព្វ ស្រុក​ឆ្លូង ស្រុក​ចិត្រ​បុរី និង​ស្រុក​សំបូរ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ជន់​លិច​ធ្ងន់ធ្ងរ​។

​មន្ត្រី​រូប​ដដែល​បាន​បញ្ជាក់ថា​ការ​ហក់​ឡើង​លើស​កម្រិត​ប្រកាស់អាសន្ន​នៃ​ទន្លេមេគង្គ​ខេត្តក្រចេះ​ដោយសារតែ​ផ្ទៃ​ខាងលើ​ទន្លេមេគង្គ​មាន​ខ្យល់ព្យុះ​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​ធ្វើ​ឲ​អ្នក​ខាងលើ​បើកទ្វារ​ទឹក​វ៉ា​រី​អគ្គិសនី​ដូចនេះ​ធ្វើ​ឲ​អ្នក​នៅ​ខាងក្រោម​ទន្លេមេគង្គ​មាន​ស្ថានភាព​ទឹក​ខ្ពស់​។

​មន្ត្រី​អាជ្ញាធរខេត្ត​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ មេត្តា​ត្រូវ​ប្រុងប្រយ័ត្ន និង​ត្រូវ​ត្រៀមលក្ខណៈ​ទុបស្កាត់​បង្កា​ទុកជាមុន ជាពិសេស​ជន​ងាយ​រងគ្រោះ ដូចជា កុមារ ជន​ចាស់ជរា និង​ជនពិកា​ជាដើម ត្រូវ​នាំ​ពួកគាត់ ទៅកាន់​ទីទួល​សុ​វត្តិភាព​។

​មន្ត្រី​អាជ្ញាធរខេត្ត​រូប​នោះបាន​បន្ថែមថា​សូម​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ត្រៀមលក្ខណៈ​ដើម្បី​ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​ការ​លិច​ទឹកជំនន់ និង​ត្រៀម​មធ្យោបាយ​ដូចជា​អូប័រ ទូក កាណូត ដើម្បី​ជន្លៀស​ពួកគាត់​ទៅកាន់​ទីទួល​សុវត្ថិភាព​បញ្ចៀស​គ្រោះថ្នាក់​ដែល​កើតឡើង​ជាបន្ទាន់​៕ ល​