សូម​ប្រុងប្រយ័ត្ន​! ស្ត្រី​ម្នាក់​ស្លាប់​ដោយសារ​ក្អែបខាំ​

1312
ចែករម្លែក

​ក្អែប​ជា​ឈ្មោះ​សត្វ​មាន​ពិស​មួយ​ប្រភេទ ដែលមាន​ជើង​ច្រើន​សម្រាប់​វារ​។ ជាទូទៅ អ្នក​ដែល​ត្រូវ ក្អែបខាំ​តែងតែ​រង​ការឈឺចាប់​តិចតួច ឬ​ល្មម ហើយ​បើ​ធ្ងន់ធ្ងរ​ខ្លាំង អាច​នឹង​គ្រុន ឬ​ក្តៅខ្លួន​។ ប៉ុន្តែ​មិន​ធ្លាប់​ឮថា​ក្អែបខាំ​មនុស្ស​ស្លាប់​ឡើយ​។​

​ទោះជា​យ៉ាងណា កាលពីពេល​ថ្មីៗ​នេះ ស្ត្រី​ម្នាក់​បាន​បាត់​បង់ជីវិត​គួរឱ្យភ្ញាក់ផ្អើល​ស្ទើរ មិនគួរ​ឱ្យ​ជឿ ក្រោយពី​ត្រូវ​ក្អែបខាំ​កែងជើង​ខាងឆ្វេង​។​

​យោងតាម​សេចក្តីរាយការណ៍​ព័ត៌មាន​ឱ្យដឹងថា ស្ត្រី​ចំណាស់​ម្នាក់​អាយុ ៦៩ ឆ្នាំ​នៅ​ស្រុក​ឃ្លង់ (Klung) ខេត្ត​ចាន់ថា​ប៊ូ​រី (Chanthaburi) ប្រទេស​ថៃ បាន​ស្លាប់​ដោយសារ​ក្អែបខាំ​។

​លោក ថា​ណេ​ត ពួ​ភែ (Thanet Puapae) ដែលជា​កូន​របស់​ស្ត្រី​រងគ្រោះ​ខាងលើ​បាន​និយាយ កាលពី​ថ្ងៃ​អង្គារ ទី​២១ ខែសីហា ក្នុង​ពិធី​បុណ្យសព​ថា ម្តាយ​របស់គាត់​ឈ្មោះ សាម​ណាវ ពួ​ភែ (Samnao Puapae) បាន​ស្លាប់​ក្រោយពី​ក្អែបខាំ​។ គាត់​បាន​បន្តថា គាត់​បាន​បញ្ជូន​ម្តាយ​ទៅ ព្យាបាល​មន្ទីរពេទ្យ​ដែរ ប៉ុន្តែ​ពេទ្យ​នៅតែ​មិន​អាចជួយ​សង្គ្រោះបាន​៕ ប្រែ​សម្រួល​: ខុម​


#