សូម​ប្រុងប្រយ័ត្ន ! មនុស្ស​១០​ស្លាប់​-​របួសធ្ងន់​ស្រាល​១៧​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូ​ទា​ថ្ងៃទី​០៧ ខែតុលា

801
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: មនុស្ស​ចំនួន​១០​បាន​ស្លាប់ និង​របួសធ្ងន់​ស្រាល​ចំនួន​១៧​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៨ ។ នេះ​បើ​យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​បាន​បន្តថា នៅក្នុង​ចំនួន​អ្នកស្លាប់​ចំនួន​១០​នាក់ មាន​ស្រី​២​នាក់​។ របួសធ្ងន់​១៤​នាក់ (​ស្រី​៧​នាក់​) និង​របួសស្រាល​៣​នាក់ (​ស្រី​១​នាក់​)​។ ខេត្ត​ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើន គឺ​ខេត្ត​ព្រះ​ព​សីហនុ ៣​លើក​ស្លាប់​៤​នាក់ និង​របួស​៣​នាក់​។ ខេត្តកំពង់ស្ពឺ ២​លើក ស្លាប់​៤​នាក់ របួស​៣​នាក់​។ ខេត្តក្រចេះ ១​លើក​ស្លាប់​១​នាក់​។ ខេត្តកំពង់ឆ្នាំង ២​លើក​ស្លាប់​១​នាក់ និង​របួស​១​នាក៑​។​

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៣​លើក បាន​បណ្ដាលអោយ​ខូចខាត​ម៉ូតូ​ចំនួន​១៦​គ្រឿង​, រថយន្ដ​ធុន​តូច​៦​គ្រឿង​, រថយន្ដ​ធុន​ធំ​២​គ្រឿង អ្នក​ថ្មើរជើង​២​នាក់​។ មូលហេតុ​បណ្ដាលអោយ​កើតមាន គ្រោះថ្នាក់​ចរាចរណ៍​គឺ​ដោយ​ដារ ល្បឿន មិន​គោរព​សិទ្ធិ និង​ស្រវឹង​៕