សូម​មក​មើល​រុក្ខជាតិ​អច្ឆរិយៈ​នៅ​មណ្ឌល​ទី​ឈី​ង​

292
ចែករម្លែក

មណ្ឌល​ស្វយ័ត​ជនជាតិ​ទី​បេ​ត៍ ទី​ឈី​ង ខេត្ត​យូ​ន​ណាន​មាន​ទីតាំង​ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ខេត្ត​យូ​ន​ណាន ។ ទន្លេ​ឡាន​ឆាង និង​ទន្លេ​ជីន​សា​ហូរ​កាត់​មណ្ឌល​នេះ​ពី​ខាងជើង​ទៅខាង​ត្បូង ដែល​បាន​បង្កើតជា​សណ្ឋាន​ដី​ពិសេស ហើយ​មាន​សីតុណ្ហភាព​ជា​មធ្យម​ក្នុង​មួយឆ្នាំ​ពី ៤,៧℃ ដល់ ១៦,៥℃ ។​

ល័ក្ខខ័ណ្ឌ​ធម្មជាតិ​ពិសេស​បានធ្វើឱ្យ​មណ្ឌល​ទី​ឈី​ង​មាន​ទេសភាព​ធម្មជាតិ​ដ៏​វិសេសវិសាល ។ សូម្បីតែ​នៅ​រដូវក្តៅ លោកអ្នក​នៅតែ​អាច​រកឃើញ​“​រុក្ខជាតិ​អច្ឆរិយៈ​”​មួយចំនួន ដែលមាន​ភាព​ត្រជាក់​ស្រួល ដូចជា ថា​ហួង សៀ​ធូ​ជឺ និង​លូ​យ៉ុង​ហាវ​ជាដើម ។ រុក្ខជាតិ​ទាំងនោះ​មាន​ភាពស្រស់ស្អាត និង​ចរិត​រឹងរូស ហើយ​ជា​រុក្ខជាតិ​ដ៏​កម្រ​ឃើញ ។ រូបថត​នេះ​បានបង្ហាញ​ពី​ការរីក​ស្គុះស្គាយ​នៃ​លូ​យ៉ុង​ហាវ ៕ (​ស៊ីន​ហួ​ចិន​)