សូម​មើល​លទ្ធផល​នៃ​ការព្យាករ​ទឹកភ្លៀង​តាមរយៈ​ព្រះ​រាជពិធី​សម្រក់​

278
ចែករម្លែក
ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តេចយាង​ជា​រាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ព្រះ​រាជពិធី​សម្រក់​ទៀនជ័យ ដើម្បី​បួងសួង​ព្យាករណ៍​អំពី​ឧទក​:​ធា​រា​ឬ​ដំណើរ​ទឹកភ្លៀង​(រូបថតផេកព្រះករុណាព្រះមហាក្សត្រកម្ពុជា)

ដោយៈ​បញ្ញាសាស្រ្ត​/​ភ្នំពេញៈ​ក្នុង​ព្រះបរមរាជវាំង​កាលពី​រាត្រី​ពេញ​បូរ​មី​ថ្ងៃ ១៥​កើត​ខែកត្តិក ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ជា​ថ្ងៃទី​ពីរ​នៃ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តេចយាង​ជា​រាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ព្រះ​រាជពិធី​សម្រក់​ទៀនជ័យ ដើម្បី​បួងសួង​ព្យាករណ៍​អំពី​ឧទក​:​ធា​រា​ឬ​ដំណើរ​ទឹកភ្លៀង​។​

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តេចយាង​ជា​រាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ព្រះ​រាជពិធី​សម្រក់​ទៀនជ័យ ដើម្បី​បួងសួង​ព្យាករណ៍​អំពី​ឧទក​:​ធា​រា​ឬ​ដំណើរ​ទឹកភ្លៀង​(រូបថតក្រសួងព័ត៌មាន)

​បន្ទាប់ពី​ព្រះករុណា​ព្រះមហាក្សត្រ​យាង​ថ្វាយ​គ្រឿង​សក្ការ​:​បូជា​ដល់​ព្រះ​រតនត្រ័យ​និង​វត្ថុ​ស័ក្តិសិទ្ធិ​មួយ​ម៉ឺន​លោកធាតុ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​នេះ​រួចមក​ការ​បួងសួង​ចង់ដឹង​អំពី​ដំណើរ​ទឹកភ្លៀង​ដែល​បង្អុរ​ធ្លា​ក់លើ​ប្រថពី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​២៥​ខេត្ត រាជធានី​ក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ ទទួលបាន​លទ្ធផល ដូចតទៅ​៖
១- ខេត្តកណ្ដាល ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំមាន​ភ្លៀង​ធ្លាក់​មធ្យម ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ២- ខេត្តកំពត ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ៣- ខេត្តកំពង់ចាម ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុងឆ្នាំ​មានទឹក​ភ្លៀ​ធ្លាក់​ច្រើន​។ ៤- ខេត្តកំពង់ធំ ដើម​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​តិច កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ៥- ខេត្តកំពង់ឆ្នាំង ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ៦- ខេត្តកំពង់ស្ពឺ ដើម​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​តិច កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ៧- ខេត្ត​កែប ដើមឆ្នាំ​និង កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ៨- ខេត្តកោះកុង ដើមឆ្នាំ​និង កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ៩- ខេត្តក្រចេះ ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំ មាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ១០- ខេត្តតាកែវ ដើម​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​តិច កណ្ដាល​ឆ្នាំ មាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ១១- ខេត្តបាត់ដំបង ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំ មាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ១២- ខេត្តបន្ទាយមានជ័យ ដើម​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​តិច កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ១៣- ខេត្ត​ប៉ៃលិន ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ១៤- ខេត្តពោធិ៍សាត់ ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំ មាន​ទឹកភ្លៀង​ធ្លាក់​មធ្យម ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ១៥- ខេត្តព្រៃវែង ដើម​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​តិច កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន ។ ១៦- ខេត្តព្រះវិហារ ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ១៧- រាជធានី​ភ្នំពេញ ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ១៨- ខេត្តមណ្ឌលគិរី ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ១៩- ខេត្តរតនគិរី ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំមាន​ភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ២០- ខេត្តស្វាយរៀង ដើម​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​តិច កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យ និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ២១- ខេត្តសៀមរាប ដើម​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម កណ្ដាល​ឆ្នាំ​និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ២២- ខេត្តស្ទឹងត្រែង ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ២៣- ខេត្ត​ព្រះសីហនុ ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំ មាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ២៤- ខេត្តឧត្ដរមានជ័យ ដើមឆ្នាំ​និង​កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ២៥- ខេត្ត​ត្បូងឃ្មុំ ដើមឆ្នាំ​មាន​ភ្លៀង​ធ្លាក់​តិច កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។​

​តាម​ទំនៀមទម្លាប់​ខ្មែរ​ជា​រៀងរាល់ឆ្នាំ​នៅ​រាត្រី​ថ្ងៃទី​២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក គឺ​បានរៀបចំ ព្រះ​រាជពិធី​សម្រក់ ទៀនជ័យ បួងសួង​ព្យាករណ៍​អំពី​ដំណើរ​ទឹកភ្លៀង ទៅតាម​លក្ខណ​:​ជំនឿ​ប្រពៃណី​ខ្មែរ ដោយ​ធ្វើការ​ទស្សន៍ទាយ តាមរយៈ​ការ​បន្តក់​ទៀន​ពី​ក្បាល​ទៅ​កន្ទុយ​នាគ ដែលមាន​តាំងពី​បុរាណកាល​រៀងមក ដើម្បី​ផ្សង​ចង់ដឹង​អំពី​ទឹកភ្លៀង​នា​ឆ្នាំ​ខាងមុខ​៕​សរន​