សូល​ស្យែ​រ អាច​បង្ខំ​ឲ្យ អា​ឡិ​ក​ស៊ី​ស សាន​ឆេស ហ្វឹកហាត់​ជាមួយ​ក្រុមយុវជន​

208
ចែករម្លែក

លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ត្រៀម​ជម្រុះ​ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ទៅក្នុង​ចំណោម​កីឡាករ​បម្រុង​របស់ ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ជា​កិច្ចប្រឹងប្រែង ដើម្បី​បង្ខំ​ឲ្យ​កីឡាករ​សញ្ជាតិ​ស៊ី​លី រូបនេះ​ឲ្យ​ចាក​ចេញពី​ពហុកីឡាដ្ឋាន Old Trafford ។​
​ ​
​សាន​ឆេស បាន​មើលឃើញ​អនាគត​យូរអង្វែង​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ប្រែ ជា​ស្រអាប់ បន្ទាប់ពី​ជួប​រឿង​ខកចិត្ត​នៅ​ក្លឹប​ចាប់តាំងពី​ចាក​ចេញពី​ក្លឹប Arsenal កាលពី​ឆ្នាំ​២០១៨ ក្នុងតម្លៃ​ផ្ទេរ​ច្រើនសន្ធឹក​សន្ធាប់​។​
​ ​
​ទោះបីជា​យ៉ាងណា យូ​ណាយ​ធី​ត​យល់ថា ខ្លួន​ពិបាក​នឹង​ជម្រុះ​កីឡាករ​វ័យ​៣០​ឆ្នាំ រូបនេះ ដោយសារតែ​ប្រាក់​ឈ្នួល​ដ៏​ខ្ពស់ ដែលមាន​រហូតដល់​៥០០.០០០​ផោន ក្នុង​មួយ​សប្តាហ៍​។​
​ ​
​កាសែត The Sun បាន​រាយការណ៍​ថា លោក សូល​ស្យែ​រ នឹង​បង្ខំ សាន​ឆេស ឲ្យ​ហ្វឹក ហាត់​ជាមួយ​ក្រុមយុវជន​វ័យ​២៣​ឆ្នាំ បន្ទាប់ពី​សម្រេច​ថា អ​នាគរ​របស់ សាន​ឆេស គួរ​នៅ​ក្លឹប​ផ្សេង​។​
​ ​
​មានការ​អះអាងថា គ្រូបង្វឹក​សញ្ជាតិ​ន័​រ​វែ​សរូប​នេះ ហាក់ដូចជា​មិន​ចាប់អារម្មណ៍ នឹង​ខ្សែប្រយុទ្ធ​រូបនេះ​ទេ ចាប់តាំងពី​ចូល​ជំនួស​តំណែង​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ។​
​ ​
​ក្លឹប Roma អន្ទះសា​ចង់​ផ្ទេរ​កីឡាករ​រូបនេះ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​ប្រាក់ខែ​ច្រើន​បែបនេះ បាន​ក្លាយជា​ឧបសគ្គ ហើយ​យូ​ណាយ​ធី​ត​ប្រហែលជា​ត្រូវ​ចែករំលែក​បន្ទុក​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#