សូល នី​ហ្គេ​ស ចង់បាន​កិច្ចសន្យា​ថ្មី​ជាមួយ Atletico ខណៈ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កំពុង​តាមមើល​

995
ចែករម្លែក

​ខ្សែបម្រើ សូល នី​ហ្គេ​ស (Saul Niguez) របស់​ក្លិប Atletico Madrid និយាយថា ខ្លួន​ចង់​បន្ត​អនាគត​ជាមួយ​ក្លិប Atletico Madrid ប៉ុន្តែ​ក៏​ចង់បាន​កិច្ចសន្យា​ថ្មី​ពី​ក្លឹប​អេ​ស្ប៉ា​ញ​មួយ​នេះដែរ​។​
​ ​
​សូល វ័យ​២២​ឆ្នាំ​កំពុង​បំពេញភារកិច្ច​ជាមួយ​ក្រុម​ជម្រើស​អាយុ​ក្រោម​២១​ឆ្នាំ​នៅ​ប្រទេស​ប៉ូឡូញ និង​រកបាន​៣​គ្រាប់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ឈ្នះ​ក្រុម​អ៊ីតាលី​។​
​ ​
​ខ្សែបម្រើ​ដ៏​សកម្ម​រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ចេញពី​ក្លឹប Atletico Madrid រដូវក្តៅ​នេះ​។ ទោះបីជា​យ៉ាងណា គេ​ដឹងថា មាន​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ក្លិប Barcelona កំពុង​តាម​សម្លឹងមើល​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា សូល មាន​កិច្ចសន្យា​ជាមួយ​Atletico ដល់​ឆ្នាំ​២០២១ ហើយ​ព្យាយាម​និយាយ​សម្រាល​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ដែលថា ខ្លួន​អាច​នឹង​ចាកចេញ​ឆាប់ៗ​នេះ​។​
​ ​
​ប៉ុន្តែ សូល បាន​ស្វះ​ស្វែងរក​កិច្ចសន្យា​ថ្មី ចំពេល​ដែល​ក្លឹប Atletico ជាប់​បម្រាម​មិន​ឲ្យ​ផ្ទេរ​កីឡាករ​ចូល​។​
​ ​
​សូល បាន​និយាយថា “​ខ្ញុំ​ពេញចិត្ត​ជាមួយ Atletico និង​មាន​អារម្មណ៍​ថា ខ្លួន​មានតម្លៃ ប៉ុន្តែ​គ្រប់គ្នា​ចង់បាន​ប្រាក់​បន្ថែមទៀត ដើម្បី​អាចជួយ​ដល់​ក្រុមគ្រួសារ​របស់គេ​”៕ ដោយ ៖ពិសិដ្ឋ

ខ្សែបម្រើ សូល នី​ហ្គេ​ស (Saul Niguez) ​