សូ​ណា ៤ ដង ក្នុង​១​សប្តាហ៍ អាចជួយ​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង​

364

​សូ​ណា​ពី ៤ ទៅ ៧ ដង ក្នុង​១​សប្តាហ៍ អាច​នាំមក​នូវ​អត្ថប្រយោជន៍​សុខ​ភាពល្អ​បំផុត និង​អាច​បន្ថយ​ហានិភ័យ​ស្លាប់ ដោយសារ​ជំងឺ​បេះដូង នៅ​មនុ​ស្សម​ជ្ឈឹ​ម​វ័យ ។​

​ពួក​អ្នកស្រាវជ្រាវ​ហុ​ល្លង់ បាន​តាមដាន​ទម្លាប់​សូ​ណា​របស់​បុរស និង​ស្ត្រី ១.៦៨៨ នាក់ មាន​អាយុ​លើស ៥០ ឆ្នាំ និង​តាមដាន​សុខភាព​របស់​ពួកគេ​ក្នុង​រយៈពេល ១៥ ឆ្នាំ ។ ក្នុងអំឡុង​ពេលនេះ អ្នកចូលរួម​សូ​ណា ៤ ទៅ ៧ ដង ក្នុង​១​សប្តាហ៍ មាន​ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​តែ ១/៤ ប្រៀប​នឹង​អ្នក​សូ​ណា​តែម្តង​ក្នុង​១​សប្តាហ៍ ។​

​ការ​បែកញើស ដោយសារ​ចំណាយ​ក្តៅ ត្រូវបាន​ចាត់ទុកថា ត្រាប់​តាម​ឥទ្ធិពល​របស់​ការហាត់​ប្រាណ​ស្រាលៗ​, មាន​ប្រសិទ្ធភាព​ជំរុញ​សុខភាព​សរសៃឈាម​បេះដូង ។ អាច​ដោយសារ​មូលហេតុ​ជាច្រើន​ដូចជា​សូ​ណា ធ្វើ​ឲ្យ​ចុះ​សម្ពាធ​ឈាម និង​រំញោច​ការ​កើន​ចង្វាក់បេះដូង នៅ​អាំង​តង់​ស៊ី​តេ​ទាប​ដល់​មធ្យម ។ សូ​ណា​កែប្រែ​ឲ្យ​ប្រសើរ​នូវ​ចរាចរ​ឈាម ហើយក៏​អាច​បន្ថយ​ភាព​ក្រឹ​ន​រឹង​សរសៃឈាម​នៅ​ចំពោះ​មនុស្ស​ចាស់ ។ សូ​ណា​ក៏​ត្រូវបាន​ទូន្មាន​សម្រាប់​អ្នក​ឈឺក្បាល​រ៉ាំរ៉ៃ និង​ឈឺ​សាច់ដុំ​ឆ្អឹង ៕ ប្រែ​សម្រួល​: រតនៈ​