សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​នឹង​ចេញទៅ​ការពារ​តំណែង​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​ហ្វីលីពីន​

853

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស (Solf Tennis) កម្ពុជា​បានប្រកាស​ឲ្យ​ដឹងថា នៅ​ដើមខែ​តុលា​ខាងមុខនេះ សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ​-​កីឡាការិនី​របស់ខ្លួន ទៅ​ចូលរួម​ប្រកួត​ជើងឯក​សូ​ហ្វ​តិ​ន្នី​ស​អាស៊ីអាគ្នេយ៍ នៅ​ប្រទេស​ហ្វីលីពីន​។​

សន្និសីទកាសែត ការ​ចេញទៅ​ការពារ​តំណែង​ជើងឯក​ (រូប: រ៉ូហ្សា)

​ថ្លែង​ក្នុង​សន្និសីទកាសែត​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង អនុប្រធាន​សហព័ន្ធ​កីឡា​សុ​ហ្វ​តិ​ន្នី​ស​កម្ពុជា បាន​បញ្ជាក់ថា ឆ្នាំនេះ​សហព័ន្ធ​អាស៊ាន​ចង់​ឲ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​តែ​កម្ពុជា មិន​ទទួល​តែ​ទោះជា​យ៉ាងណា​ក៏​នេះ​ជា​លើក​ទី​៣​ហើយ ដែល​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។ លើក​ទី​១ ឆ្នាំ​២០១៦ ដែល​ការប្រកួត​ធ្វើ​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ កម្ពុជា​ដណ្ដើមបាន​មេដាយប្រាក់​ក្រុម និង​លើក​ទី​២ ឆ្នាំ​២០១៧ កម្ពុជា​ដណ្ដើមបាន​មេដាយមាស​ក្រុម​បុរស និង​មេដាយប្រាក់​ក្រុម​នារី​។ សម្រាប់​ឆ្នាំ​២០១៧​នេះ កម្ពុជា​ត្រូវការពារ​តំណែង​មេដាយមាស​ហើយ​កម្ពុជា សង្ឃឹមថា នឹង​រក្សាបាន​នូវ​តំណែង​នេះ​។​

​លោក​ផ្កាយ​៣​បញ្ជាក់ថា ក្នុង​តំបន់​អាស៊ាន​ប្រទេស​ដែល​ខ្លាំង​លើ​ប្រភេទ​កីឡា​សូ​ហ្វ​តិ​ន្នី​ស គឺ​ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និង​កម្ពុជា​។ សម្រាប់​លើក​នេះ កម្ពុជា​បញ្ជូន​កីឡាករ​ចំនួន​៨​រូប និង​កីឡាការិនី​ចំនួន​៦​រូប​ទៅ​ចូលរួម​ប្រកួត​។ ថ្ងៃទី​១០​ខែតុលា​កម្ពុជា នឹង​ចេញដំណើ​ទៅកាន់​ប្រទេស​ហ្វីលីពីន ឯ​ការប្រកួត​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៥​ដល់​៧​តុលា​។​

​បន្ទាប់ពី​ព្រឹត្តិការណ៍​នេះ ទៅ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា នឹងចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Korean Cup និង​ជើងឯក​យុវជន​នៅ​សាធារណរដ្ឋ​កូរ៉េ​ទៀត​៕ ល​