សួនច្បារ​ដ៏​ធំ​លើ​ផ្ទៃដី​ជាង​២០​ហិកតា​នឹង​កើតឡើង​នៅ​ខេត្តមណ្ឌលគិរី​នាពេល​ឆាប់ៗ​នេះ​

1397
ចែករម្លែក
  • 140
    Shares

(​មណ្ឌលគិរី​)៖​សួនច្បារ​ដែល​តាម​គម្រោង​មាន​ទំហំ​ដល់​ទៅ​ជាង​ម្ភៃ​ហិកតា ដែល​ចាត់ទុកថា​ជា​សួនច្បារ​ធំ​បំផុត​ក្នុងប្រទេស​កម្ពុជា​នោះ ជិត​នឹង​ផុស​ឡើង​ចំ​កណ្តាល​បេះដូង​របស់​ខេត្តមណ្ឌលគិរី​នាពេល​ឆាប់ៗ​គ្រា​ដែល​ខេត្ត​ដាច់ស្រយាល​មួយ​នេះ​បាន​បន្សល់ទុក​ព្រលានយន្តហោះ​ប្រវែង​ជាង​២​គីឡូម៉ែត្រ​សម្រាប់​អនុវត្ត​ការស្ថាបនា​សួនច្បារ​ដ៏​ធំ​នោះ​ឡើង​។​

សួនច្បារ​ដែល​គ្រោង​និង​ដាក់ឈ្មោះថា​(​សួនច្បារ​សម្តេច​តេ​ជោ​សែន​រ៉ានី​)​នោះ​ជា​អតីត​ព្រលានយន្តហោះ​ដែល​បន្សល់ទុក​ពី​សម័យ​អតីតកាល​។​

​រាជរដ្ឋាភិបាល​បានចេញ​សេចក្តី​ស​ម្រ​ច​លេខ​០០១​ដន​ស​.​សសរ​ចុះ​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៧​ស្តីពី​ការបង្កើត​ក្រុម​កា​ងារ​ចំពោះ​ការសិក្សា​រៀបចំ​ប្លង់​មេ​និង​តាមដាន​លើ​ការអនុវត្តន៍​គម្រោង​សាងសង់​។​សួនច្បារ​នេះ​តាម​ការលើកឡើង​ពី​អាជ្ញាធរខេត្ត​មណ្ឌលគិរី​គឺមាន​ទំហំ​លើ​ផ្ទៃដី​២១២.៥៥៣​ម៉ែត្រក្រឡា​មាន​ប្រវែង​បណ្តោយ​១២០០​ម៉ែត្រ​មាន​លក្ខណៈ​ជា​សួនឧទ្យាន​រុក្ខសាស្ត្រ​រៀបចំ​ដាំ​ដុះ​រុក្ខជាតិ​សម្បូរបែប​ក្នុង​គោលបំណង​សិក្សា​ស្រាវជ្រាវ​,​ការកម្សាន្ត​និង​ទស្សនា​ពី​សំណាក់​ភ្ញៀវ​ជាតិ​និ​អន្តរជាតិ​។​

​លោក​ឡុង​វិបុល​អភិបាលក្រុង​សែន​មនោ​រម្យ​បាន​ប្រាប់​អ្នកកាសែត​កាលពី​កន្លងមក​នោះ​ថា​លោ​កនៅ​មិនទាន់​ដឹង​ច្បាស់​អំពី​កាលបរិច្ឆេត​ចុះ​សាងសង់​នោះទេ​។​ប៉ុន្តែ​លោក​អភិបាលក្រុង​ថា​សួនច្បារ​ដ៏​ធំ​របស់​កម្ពុជា​នេះ​គឺ​និង​ធ្វើឡើង​ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​រដ្ឋមន្ត្រីក្រសួង​ដែនដី​នគររូបនីយ៍កម្ម​និង​សំណង់​។​លោក​ជា សុផារ៉ា ដោយមាន​ការបែងចែក​ជា​ផ្នែកៗ ក្នុងនោះ​មានការ​រៀបចំ​ជា​សួនឧទ្យាន​បែប​Classic អាច​ប្រើប្រាស់​បាន​លើ​មនុស្ស​គ្រប់គ្នា​មាន​ទាំង​ការ​ក្រាល​ថ្ម​ក្រា​នី​ត​កន្លែង​ក្មេង​លេង​កន្លែង​ហាត់ប្រាណ​កន្លែង​តាំង​ពិ​ព័​ណ​មណ្ឌលកីឡា​លំហរ​ពហុ​មុខងារ​កន្លែង​វិនិយោគ​និង​បង្គន់​អនាម័យ​ជាដើម​។​

​លោក​អភិបាលក្រុង​បញ្ជាក់ថា​សូន​ច្បារ​ថ្មី​នេះ​នា​អនាគត​វា​ក៏​អាចជួយ​ទាក់ទាញ​ជាមួយ​រមណីយដ្ឋាន​ធម្មជាតិ​ដែល​អាច​នាំយក​នូវ​ចំនួន​អ្នក​ទេសចរណ៍​បន្ថែម​ទ្វេដង​ផងដែរ​។​នៅក្នុង​វេទិការ​ជាតិ​លើ​ទី​២​ស្តីពី​ការ​កា​ពារ​និង​អភិរក្ស​ធនធានធម្មជាតិ នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៧​នោះ​ផងដែរ​សម្តេច​តេ​ជោ​សែន​ក៏បាន​លើកឡើង​ផងដែរ​ថា​អតីត​ព្រ​លា​ន្ត​យន្តហោះ​កណ្តាល​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​មិន​ប្រគល់​ឲ្យ​ឯកជន​ណាមួយ​នោះទេ​។​តែ​ក្រសួង​ដែនដី​នគររូបនីយ៍កម្ម​និង​សំណង់​ត្រូវ​ទៅ​អភិវឌ្ឍន៍​ឲ្យ​ក្លាយជា​សួនឧទ្យាន​ដ៏​ធំ​បំផុត​របស់​កម្ពុជា​វិញ​។​

សម្តេច​ថ្លែង​កោតសរសើរ​ថា ទីក្រុង​ដែលមាន​ផ្លូវ​ល្អ​នា​ថ្ងៃ​អនាគត​គឺ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ក្រុង​បាន​លុង ខេត្តរតនគិរី​និង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​មានជ័យ ដែល​ក្រុង​ទាំងនោះ​និង​ក្លាយជា​ក្រុង​សម្រាប់​បម្រើ​ដល់ វិស័យ​ទេសចរណ៍​នា​ថ្ងៃ​អនាគត ផងដែរ​៕S/​ដោយៈ​សាត​ចាន់​បុត្រ​

​(​រូបភាពៈ​ព្រលានយន្តហោះ​និង​គម្រោង​ប្លង់​មេ​សួនច្បារ​ដ៏​ធំ​នៅ​មណ្ឌលគិរី​(​រូបៈ​សាត​ចាន់​បុត្រ​)

#