សួនសត្វ​អាម៉េរិក គ្រោង​ប្រគល់​ខ្លាឃ្មុំ​ភែ​ន​ដា​ជាទី​ស្រឡាញ់​ឱ្យទៅ​ចិនវិញ​

388
ចែករម្លែក

​ខ្លាឃ្មុំ​ភែ​ន​ដា (Panda) ពីរ​ក្បាល​ដែល​បាន​ក្លាយជា​តារា​ទាក់ទាញ​ប្រចាំ​នៅ​សួន សត្វ​ស៊ែ​ន ឌី​អេ​ហ្គោ (San Diego Zoo) រាប់​ទសវត្សរ៍​មកហើយ​នឹង​ត្រូវគេ​ប្រគល់​ឱ្យទៅ ប្រទេស​ចិន​វិញ​ដែលជា​ស្រុកកំណើត​របស់​វា​។​នេះ​បើ​យោងតាម​គេហទំព័រ​ម៉េ​ល អន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​២៦ ខែមីនា​។
​ ​
ខ្លាឃ្មុំ​ញី​ឈ្មោះ ប៉ៃ យុន (Bai Yun) អាយុ ២៧ ឆ្នាំ និង​កូនឈ្មោល​របស់​វា​ឈ្មោះ ស៊ា​វ លី​អ៊ូ (Xiao Liwu) អាយុ ៦ ឆ្នាំ​នឹងត្រូវ​ធ្វើ​មាតុភូមិ​និវត្ត​ទៅកាន់​ទឹកដី​ដូនតា​វិញ​នៅ​ចុង ខែមេសា​។
​ ​
ខ្លាឃ្មុំ​ទាំងពីរ​ត្រូវបាន​សួនសត្វ​ខាងលើ​ខ្ចី​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​អភិរក្ស​រយៈពេល​វែង​ដែល​ជិត​ផុត​សុពលភាព​ទៅហើយ​។​
​ ​
សូមបញ្ជាក់ថា សួនសត្វ​ស៊ែ​ន ឌី​អេ​ហ្គោ ស្ថិតក្នុង​ចំណោម​សួនសត្វ​តែ​ប៉ុន្មាន​កន្លែង ប៉ុណ្ណោះ​នៅ​សហរដ្ឋអាមេរិក ដែលមាន​ខ្លាឃ្មុំ​ភែ​ន​ដា​។
​ ​
អម្បូរ​ខ្លាឃ្មុំ​នេះ​បាន​រង​ការគំរាមកំហែង​ងាប់​ផុត​ពូជ​នៅពេល​សួនសត្វ​នេះ​បាន​សហការ ជាមួយ​ប្រទេស​ចិន កាលពី ២៥ ឆ្នាំ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អភិរក្ស​៕ ប្រែ​សម្រួលៈ​ខុម​