សួន​កម្ពុជា​នៅ​ប្រទេស​ចិន​

624
ចែករម្លែក
សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​សួន​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដទៃទៀត(រូបថតផេកសម្តេចតេជោហ៊ុនសែន)

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​កាលពី​ល្ងាច​ថៃ្ង ទី​២៨ ខែមេសា ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដូចជា​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​ដៃគូ​សហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ បាន​អញ្ជើញ​ឆ្ពោះទៅកាន់ មជ្ឈមណ្ឌល​តាំងពិព័រណ៍​សាកវប្បកម្ម​អន្តរជាតិ​២០១៩ ដែលជា​មជ្ឈមណ្ឌល​តាំងពិព័រណ៍​លំដាប់​អន្តរជាតិ​សាងសង់​ថ្មី នៅ​ជាយ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ប្រភព​ផេ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​នៅ​ថ្ងៃទី​២៩​ខែមេសា​បាន​បញ្ជាក់ថា​នៅក្នុង​មជ្ឈមណ្ឌល​តាំងពិព័រណ៍​អន្តរជាតិ​នេះ មេដឹកនាំ​ចិន​បានផ្តល់​ដី ក្នុងការ​សាងសង់​សួន​ដែលជា​និមិត្តរូប សម្រាប់​ប្រទេស​នីមួយៗ ដែលជា​ប្រទេស​ដៃគូ​សហប្រតិបត្តិការ​ខ្សែក្រវាត់​និង​ផ្លូវ​។​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើ​ការសាងសង់​សួន​កម្ពុជា​ក្រោម​ប្រធានបទ «​រស់នៅ​កាន់តែ​ល្អប្រសើរ រស់នៅ​ជាមួយ​បរិស្ថាន​បៃតង​»​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​សួន​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដទៃទៀត​(​រូបថត​ផេ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​)​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​សួន​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដទៃទៀត​។ គោលបំណង​នៃ​ការចូលរួម គឺ​ដើម្បី​ជំរុញ​ផ្សព្វផ្សាយ​ពី​វប្បធម៌​និង​កសាង​កេរ្តិ៍ឈ្មោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​កាន់​តែមាន​ភាពល្បីល្បាញ មានការ​ទទួលស្គាល់​លើ​ឆាក​អន្តរជាតិ ជា​ទឹកដី​ពោរពេញ​ទៅដោយ​វប្បធម៌​ប្រពៃណី​ល្អ​ផូរផង់ ស្របតាម​ប្រធានបទ «​រស់នៅ​កាន់តែ​ល្អប្រសើរ រស់នៅ​ជាមួយ​បរិស្ថាន​បៃតង​»​។

​ផេ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​សរសេរ​បន្តថា​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ កម្ពុជា​នឹងមាន​ឱកាស បាន​ចែករំលែក​បទពិសោធន៍ ទាក់ទាញ​និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន បង្ហាញ​ពី​វប្បធម៌ ប្រពៃណី​ទំនៀម​ទំលាប់ និង​ការប្រតិបត្តិ​របស់​ប្រជាជន ការរៀបចំ​បរិស្ថាន​នៃ​ការរស់នៅ តាមរយៈ​ការរៀបចំ​សួន​ដែលមាន​ធម្មជាតិ និង​រុក្ខ​ជាត​ចម្រុះ តំណាង​ឲ្យ​អត្តសញ្ញាណ​ជាតិ និង​ជាការ​ពេញនិយម​របស់​ប្រជាជន ដូចជា​ដើមត្នោត ដើម​ស្លា និង​ផ្កា​ភ្ញី​ជាដើម​។ ទន្ទឹមនឹង​ការរៀបចំ​សួន​តាមបែប​បុរាណ និង​សម័យ​មាន​លក្ខណៈ​ស្រស់បំព្រង ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ភ្ញៀវ ទេសចរណ៍​អន្តរជាតិ កម្ពុជា​ក៏​នឹងមាន​ឱកាស​បង្កើត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាស​កល តាមរយៈ​ការតភ្ជាប់​ទំនាក់ទំនង និង​បង្កើត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ការផ្លាស់ប្តូរ​វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ការការពារ​បរិស្ថាន​ធម្មជាតិ​នៅ​កម្ពុជា​។ កម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការការពារ​បរិស្ថាន​បៃតង និង​មាន​គោលដៅ​ជា​សារវន្ត គឺ​ផ្សារភ្ជាប់​បរិស្ថាន​បែ​តង ទៅ​និង​ការរស់នៅ​របស់​ប្រជាជន និង​ពិភពលោក ដើម្បី​សុខដុមរមនា​ខាង​ផ្នែក​ផ្លូវកាយ ភាពស្រស់​ស្រាយ​ក្នុង​ជីវិត ស្របតាម​ប្រធានបទ​របស់​ពិព័រណ៍ គឺ​ការរស់នៅ​កាន់តែ​ប្រសើរ រស់នៅ​ជាមួយ​បរិស្ថាន​បៃតង​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​សួន​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដទៃទៀត​(​រូបថត​ផេ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​)​

​សួន​កម្ពុជា​ត្រូវបាន​សាងសង់ឡើង​តាម​រចនាបថ​ខ្មែរ សម័យ​ក្រោយ​អង្គរ ដោយ​ផ្សារភ្ជាប់​គ្នា​រវាង​ធម្មជាតិ និង​វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់​របស់​ខ្មែរ ការរៀបចំ​តុបតែង​ភូមិដ្ឋាន និង​ការបង្ហាញ​ពី​ឧបករណ៍ សម្ភារៈ ដែល​បម្រើ​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​។ ខ្លោងទ្វារ​ចូល​ត្រូវបាន​រៀបចំ តាម​រចនាបថ​ខ្មែរ យក​លំនាំ​តាម​ខ្លោងទ្វារ​សារមន្ទីរ​ជាតិ និង​មាន​របង​ព័ន្ធ​ជុំវិញ​បរិវេណ​សួន​។ រូបសំណាក​ដែលមាន​ព្រះភ័ក្ត្រ​ញញឹម​ស្រទន់ ជា​តំណាង​ឲ្យ​ទសពិធរាជធម៌ របស់​អតីតព្រះមហាក្សត្រ​ខ្មែរ នា​សម័យបុរាណ មានចិត្ត​មេត្តា ករុណា មុទិតា និង​ឧបេក្ខា គ្រប់​ដណ្តប់​លើ​ផ្ទៃដី​កម្ពុ​រដ្ឋ ក្នុង​ទិស​ទាំង​បួន និង​បានផ្តល់​សេចក្តីសុខ​សន្តិភាព​ដល់​មនុស្ស សត្វ និង​រុក្ខជាតិ ដែល​រស់នៅក្នុង ភាព​ស្ងប់ស្ងៀម​ជាមួយនឹង​ធម្មជាតិ ស្របតាម​ប្រធានបទ​រង​គឺ រស់នៅ​សុខដុមរមនា​ជាមួយ​ធម្មជាតិ​។ រោង​នៅ​ផ្នែក​ខាងស្តាំ និង​ខាងឆ្វេង នៃ​រូបសមណាក់​ព្រម្ម​មុខ​បួន មាន​រោង​អដ្ឋ​កោណ​មួយ សម្រាប់​ជាទី​សម្រាក​បណ្តោះអាសន្ន​រយៈពេល​ខ្លី របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បន្ទាប់ពី​បាន​ចូល​ទស្សនា​សួន និង​ពន្លា​ជាតិ​កម្ពុជា​។ ក្នុង​រោង​នេះ អ្នកទស្សនា​អាច​គយគន់​ទស្សនីយភាព​របស់​សួន កម្ពុជា ហើយក៏​អាច​សិក្សា​ស្វែងយល់​ពី​ឧបករណ៍​សម្ភារៈប្រើប្រាស់​មួយចំនួន របស់​ប្រជាជន​ខ្មែរ នា​សម័យបុរាណ ដែលមាន​ដាក់តាំង​លម្អ​ក្បែរ​នោះ មានដូចជា​រទេះគោ នង្គ័ល រនាស់ និង​ឧបករណ៍​ផ្សេងៗ​ទៀត ដែល​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​។
​នៅក្នុង​សួន​នេះដែរ កម្ពុជា​បាន​សាងសង់​ពន្លា​ជាតិ ជា​៣​ខ្នង តាម​រចនាបថ​ខ្មែរ​នា​សម័យ​ចតុមុខ​។ នៅ​អម​សង​ច​ខាង​ទ្វារ​ចូល​ពន្លា​ជាតិ មាន​ដាក់តាំង​រូបចម្លាក់​តោ​ថ្ម​ចំនួន​២ តាម​រចនាបថ​តោ​ថ្ម​សម័យ​លង្វែក ដើម្បី​បង្ហាញ​ពី​ឬ​ទ្ធា​នុ​ភាព នៃ​អំណាច ក្នុងការ​ការពារ​ផែនដី និង​ធម្មជាតិ​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​សួន​កម្ពុជា​ជាមួយនឹង​សមិទ្ធផល​ដទៃទៀត​(​រូបថត​ផេ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​)​

​សូម​បញ្ជាក់ដែរថា ពិព័រណ៍​សាកវប្បកម្ម​ពិភពលោក ឆ្នាំ​២០១៩ មាន​ផ្ទៃដី​របស់​កម្ពុ​ជាមាន​ទំហំ​មួយ​ពាន់​ការេ មាន​ទីតាំង​ក្នុង​មជ្ឈមណ្ឌល នៃ​ពិ​ព័រ​ណ៌៍​ពិភពលោក ក្នុងស្រុក​យ៉ាង​ជី​ង ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ ពី​ទីក្រុង​ប៉េកាំង​។​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​ពី​សំណាក់​ថ្នាក់ដឹកនាំ​សម័យ​បច្ចុប្បន្ន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​ចិន​ដែល​តែងតែ​គាំទ្រ​និង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ មានការ​រីកចម្រើន​ជាង​ពេលណាៗ​ទាំងអស់​៕សរន