សួន​វិទ្យាសាស្ត្រ​និម្មិត​តម្លៃ​ជាង ១,៣ ពាន់​លាន​ដុល្លារ​របស់​ចិន ជិត​បើក​ឱ្យ​ភ្ញៀវទេសចរ​ចូល​មើល​មនុស្ស​ក្រៅ​ភព ជិះ​យាន UFO និង​ប្រយុទ្ធ​ជាមួយ​នាគ​

599

​រូបភាព​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៃ​សួន​កម្សាន្ត​និម្មិត​មួយ ដែល​ជិត​សង់​រួចរាល់​នៅ​ភាគ​និរតី​ប្រទេស​ចិន ត្រូវបាន​គេ​បង្ហាញឱ្យឃើញ​ហើយ​។​

​អ្នក​ដែល​និយម​ចូលចិត្ត​លេង​ហ្គេម​នឹង​បានធ្វើ​ដំណើរ​ទៅ​ថ្ងៃ​អនាគត​ដើម្បី​ប្រយុទ្ធ​ជាមួយ​សត្វ​នាគ ហោះ​ទៅ​ទី​អវកាស ឬ​រស់នៅ​ជាមួយ​មនុស្ស​ក្រៅ​ភព​តាមរយៈ​បទពិសោធន៍​និម្មិត​។​

​លក្ខណៈពិសេស​មួយ​ក្នុងចំណោម​លក្ខណៈពិសេស​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​របស់​សួន​នេះ​គឺ​នឹងមាន​រូបចម្លាក់ Transformer ដ៏​ធំ​មួយ​ដែលមាន​កម្ពស់ ៥៣ ម៉ែត្រ​។​

​រូបចម្លាក់ Transformer ត្រូវបាន​សាងសង់​ដោយ​ប្រើ​ដែក ៧៥០ តោន ស្មើនឹង​ទម្ងន់​យន្តហោះ Boeing 747 ចំនួន ២ គ្រឿង ហើយ​ត្រូវ​ចំណាយ​ប្រាក់​សង់​ចំនួន ១០០ លាន​យ័ន (​ជាង ១៤ លាន​ដុល្លារ​)​។​

​ឧទ្យាន​កម្សាន្ត​នេះ​មាន​ឈ្មោះថា “East Valley of Science and Fantasy” (​ជ្រលង​វិទ្យាសាស្ត្រ​និង​ការ​ស្រមើល​ស្រមៃ​នៅ​ទិស​បូព៌ា​)​។ ដំណាក់កាល​ដំបូង​របស់​សួន​នេះ​ហៅថា “​មូលដ្ឋាន​មនុស្ស​ក្រ​ភព​” (Alien Base) គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ខែធ្នូ​ខាងមុខ​។​

​សួនឧទ្យាន​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ទំហំ ១,៣ គីឡូម៉ែត្រ​ការ៉េ​ក្នុង​ទឹកប្រាក់​ជាង ១,៣ ពាន់​លាន​ដុល្លារ កំពុង​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយ​អង្គភាព​គំនូរជីវចល​របស់​ក្រុមហ៊ុន Oriental Times Media Corp ដែល​ត្រូវបាន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​ក្រុង​សិន​ចិន​៕ ដោយ៖ កញ្ញាដាលីស

ឧទ្យាន​កម្សាន្ត “East Valley of Science and Fantasy” ជិត​បើកទ្វារ​ស្វាគមន៍​ភ្ញៀវទេសចរ