សួស្តី​លោក ត្រាំ !

458

​ខ្ញុំ​ជា​ប្រជាជន​កម្ពុជា​ម្នាក់​បាននិងកំពុង​រស់​នៅលើ​ទឹកដី​កម្ពុជា​ដ៏​សុខក្សេមក្សាន្ត​។ ខ្ញុំ​មាន​ក្តីសប្បាយ​រីករាយ នៅពេលដែល​បានដឹងថា លោក​ប្រធានាធិបតី ត្រាំ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាស៊ី​ចំនួន​ប្រាំ ដោយ​មិនមាន​ប្រទេស​កម្ពុជា​នៅក្នុង​នោះទេ​។ លោក​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ អេ​ប៉ិច​(APEC) នៅ​ប្រទេស វៀតណាម និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ហ្វីលីពីន​។ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​រំភើប​គឺ​ការជួបគ្នា ការ​ចាប់ដៃគ្នា​ដ៏​ស្និទ្ធស្នាល​រវាង​លោក ត្រាំ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ។

​ដោយសារ​ថា​លោក​ទាំងពីរ​ជួបគ្នា ហើយ​នោះ ខ្ញុំ​ក៏​សូម​រំ​ព្ញ​ករឿង​ដើម​បន្តិច ប៉ុន្តែ​ក៏​មិនមែន​ក្នុងន័យ​ចង់​បន្តុះ បង្អាប់​អ្នកនយោបាយ ខ្មែរ​ណា​ម្នាក់​ឡើយ​។ រឿង​វា​បានចាប់ផ្តើម​ឡើង​យ៉ាង​ដូច្នេះ​….​។​

​ថ្ងៃទី​៣ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៦ សម្តេច​តេ​ជោ ហ៊ុន សែន ប្រហែលជា​មេដឹកនាំ​ប្រទេស​ក្នុង​ពិភពលោក​ដែល​ហ៊ាន ធ្វើការ​ទស្សន៍ទាយ​និង​បង្ហាញ​ជំហ ជា​ចំហ​រថា លោក​ចង់​ឲ្យ​លោក​ត្រាំ​បេក្ខជន​ប្រធានាធិបតី​មកពី គណបក្ស​សាធារណរដ្ឋ​ឈ្នះឆ្នោត​ខ្លាំងណាស់​។ បើ​លោក​ត្រាំ​ឈ្នះ ឆ្នោត​ពិភពលោក​អាច​នឹងមាន​ការប្រែប្រួល ហើយ​អាចមាន​សភាពការណ៍​ល្អ​ផង ដោយសារ លោក​ត្រាំ​ជា​អ្នករកស៊ី គឺ​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​ទេ​។ ប៉ុន្តែ​បើ​ខាង​លោកស្រី គ្លី​ន​តុ​ន​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​សភាពការណ៍​អន្តរជាតិ​ក៏​មិន​ស្រួល ប៉ុន្មាន​ឡើយ​…​។ នៅ​ដែល​សម្តេច​តេ​ជោ ធ្វើការ​ទស្សន៍ទាយ និង​បង្ហាញ​ជំហ​មិនទាន់​ទាំង​ផុតពី​មាត់​ស្រួល បួល​ផង ឯ​លោកស្រី​គ្លី​ន​តុ​ន មិន​ទាំង​អាក់អន់ស្រពន់ចិត្ត​អី​ផង វា​ស្រាប់តែ​មក​ប្រកាច់​លោក​សម រង្ស៊ី​ឯណេះ​វិញ អត់​មាន​អ្នកណា​ចាប់​ឈ្នះ​។ ដឹង​លោក​សមរង្ស៊ី​និយាយថា​ម៉េច​ទេ​?​។​

​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ លោក​សមរង្ស៊ី​បាន​និយាយ​នៅក្នុង​កាសែត​ឌឹ ខេ​ម​បួ​ឌា​ដេ​យ​លី​( The Cambodia Daily) ថា “​បក្សី​ដែលមាន​រោម​ដូចគ្នា វា​នៅ​ផ្តុំ​ជាមួយគ្នា​។ លោក​ត្រាំ​ហាក់​ជឿជាក់​លើ​អំណាច​ផ្តាច់ការ​របស់ លុយ ហើយ​លោក​ហ៊ុន សែន ហាក់​ជឿជាក់​លើ​អំណាច​ផ្តាច់ការ​របស់​កាំភ្លើង បូករួម​ជាមួយនឹង​លុយ​។ ត្រាំ​និង​លោក​ហ៊ុន សែន ពិតជា​មិនមែន​អ្នកប្រជាធិបតេយ្យ​នោះទេ​”​។ លោក​សមរង្ស៊ី​ថែមទាំង​និយាយទៀតថា បើ​លោក​ត្រាំ​ឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតី​អាមេរិក​នឹងមាន​គ្រោះថ្នាក់​បំផុត​សម្រាប់​ពិភពលោក​ដែល​ផ្ទុយ​ពី​លោកស្រី​ហ៊ី​ឡា​រី​គ្លី​ន​តុ​ន ដែលមាន​សភាព​នឹងន​រ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ មាន​សាស្ត្រាចារ្យ​ខ្មែរ​ម្នាក់​ជំនាញ​ខាង​ការទូត រស់​នៅលើ​ទឹកដី​អាមេរិក​បាន​បន្ទរ​តាម​សម្តី​របស់​សមរង្ស៊ី​ដោយ​ហៅ​លោក​ត្រាំ​ថា​ជាការ​ក្រោក​ឡើង​របស់​មនុស្ស​អវិជ្ជា ។

​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដូច​ការ​ទស្សន៍ទាយ និង​ការចង់បាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មែន លោក​ត្រាំ​ត្រូវបាន​ប្រកាសថា បានឈ្នះ​ឆ្នោត​លើសលប់​ទៅលើ​លោកស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន នឹង​ក្លាយទៅជា ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​។ លទ្ធផល​ចេញមក​បែបនេះ​ធ្វើ​ឲ្យ​លោក​សមរង្ស៊ី​កប់យោបល់ គាំងស្ដូក និយាយ​លែងចេញ​។ ឯ​ក្រុមមន្ត្រី​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ពេលនោះ​កឹម សុខា ជា​ប្រធានស្តីទី ក៏​ខឹង​សមរង្ស៊ី មិនតិច​ដែរ ព្រោះថា បើ​ភ្លើ​យ៉ាងហ្នឹង​កុំ​និយាយ​តែម្តងទៅ ខ្លាច​គេ​ថា គ ឬ ? នៅ​ព្រលប់​ថ្ងៃទី​៩ ខែវិច្ឆិកា នោះដែរ លោក​សមរង្ស៊ី​បាន​សរសេរ​លិខិត​មួយច្បាប់​អបអរ​លោក​ត្រាំ ដែល​អ្នកវិភាគ​ទាំងឡាយ​គេ និយាយថា​គាត់​សរសេរ​ទាំង​បង្ខំចិត្ត សរសេរ​ទាំង​ទើសទាល់​។

​ចំណែក​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សរសេរ​លិខិត​មួយច្បាប់​កោតសរសើរ លោក​ត្រាំ ដោយ​បញ្ជាក់​ច្បាស់​ថា ការប្រគល់​ទំនុកចិត្ត​របស់​ប្រជាជន​អាមេរិក​ជូន​ចំពោះ​ឯកឧត្តម​ក្នុង​ការខិតខំ​ប្រឹងប្រែង​គ្រប់បែបយ៉ាង ដើម្បី​លើកកម្ពស់​បន្ថែមទៀត​នូវ​សន្តិភាព ស្ថិរភាព ការ​អភិ វ​ឌ្ឍ​សន្តិសុខ​និង​វិបុលភាព​នៅក្នុង​ពិភពលោក ទាំងមូល​។ ខ្ញុំ​រីករាយ​នឹងធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​ឯកឧត្តម​មិន​ត្រឹមតែ​អភិវឌ្ឍន៍​ទំនាក់ទំនង​ប្រទេស យើង​ទាំងពីរ​ឲ្យ​កាន់តែ​ជិតស្និទ្ធ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប្រឹងប្រែង​រួមគ្នា​ដើម្បី​លើកកម្ពស់​បុព្វហេតុ ដ៏​ធំធេង​ដើម្បី​សន្តិភាព ស្ថិរភាព និង​វិបុលភាព​របស់​ប្រជាជាតិ​ទាំងអស់​។​ធ្វើ​នយោបាយ​ត្រូវ​ចេះ​មើល​ទិស​តំបន់ មិនអាច​និយាយ មិនអាច​ធ្វើ​អ្វី​តាមតែ​អណ្តាត គ្រលាស់​បាន​នោះទេ​។ បើ​មិន​ដូច្នោះ​ទេ​គឺ​ប្រាកដជា​ធ្លាក់​នរក ទាំង​ភ្នែក​ស្រស់​ហើយ​។ ឃើញ​ទេ​? ឃើញច្បាស់​នឹង​ភ្នែក​ទេ​? ។​

​នៅ​យប់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ សែន បាន​ចាប់ដៃគ្នា​ញញឹម​រាក់ទាក់​រកគ្នា ជាមួយ​លោក​ត្រាំ នៅឯ​ប្រទេស​ហ្វីលីពីន​។ លោក​ត្រាំ​ថែមទាំង​លើក​មេដៃ​មួយ​ជាស​ញ្ញា​ពេញចិត្ត​និង​គាំទ្រ​យ៉ាងខ្លាំង ចំពោះ​ការ ដឹកនាំ​របស់​សម្តេច​។ ខ្លាច​លោក​សមរង្ស៊ី​ដែល​កំពុង​រត់​ប្រាស​ស្រុក និង​កឹម​សុខា​ដែល​កំពុង​ជាប់គុក​អត់​យល់​ពី សញ្ញា​នេះ​យើង​ក៏​សូម​ប្រាប់​ទៅ​ពួកលោក​ចុះ​ថា លោក​ត្រាំ​ពេញ​ចិត្តនឹង​ទទួលយក​ការសម្រេចចិត្ត​របស់​ស​ម្តេច តេ​ជោ​សែន​ហើយ​។​

​ក្នុងនាម​ជា​ជនកម្ពុជា​ម្នាក់​ខ្ញុំ​សូម​និយាយថា សួស្តី​លោក​ត្រាំ​… អរគុណ​ណាស់​លោក ត្រាំ​…!!៕ ដោយៈ លី ទួង​

​រូបៈ សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក​បង្ហាញ​ភាពស្និទ្ធស្នាល​នៅ​ហ្វីលីពីន កាលពី​យប់​ថ្ងៃទី​១២​ខែវិច្ឆិកា​