សើច​ចុកពោះ​! ឆ្កែតឿ​ស្រែក​ភ័យ​ដូច​គេ​ចាប់​យកទៅ​ស្ងោរ ខណៈ​គ្រូពេទ្យ​ជួយ​កាត់​ក្រចក​ឱ្យ​វា​

284

​ដំណើរ​ទៅកាន់​ពេទ្យសត្វ​អាច​បណ្ដាលឱ្យមាន​ការភ័យខ្លាច​ក្នុង​អារម្មណ៍​របស់​សុនខ​ភាគច្រើន​។​

​ចំពោះ​សុនខ​តឿ​កម្សត់​នេះ​វិញ ការ​ទៅ​ពេទ្យសត្វ​ជា​ទៀងទាត់​បណ្តាលឱ្យ​វា​ភ័យខ្លាច​ស្ទើរ​លេច​នោម បន្ទាប់ពី​ពេទ្យសត្វ​ម្នាក់​បាន​ព្យាយាម​កាត់​ក្រចក​ឱ្យ​វា​។​

​នៅក្នុង​វីដេអូ​ឃ្លី​ប​នេះ​ដែល​គេ​ថត​នៅ​ទីកន្លែង​មិន​ស្គាល់​មួយ សុនខ​នេះ​ត្រូវបាន​គ្រូពេទ្យ​សត្វ​ម្នាក់​ចាប់​ជាប់ ខណៈ​អ្នក​គ្រូពេទ្យ​ម្នាក់ទៀត​កាន់​ក្រញាំ​របស់​វា​ដើម្បី​កាត់​ក្រចក​ឱ្យ​វា​។​

​ដំបូង​នាង​បានចាប់ផ្តើម​កាត់​ក្រចក​នៅលើ​ជើង​ខាងក្រោយ​របស់​វា ដែល​ធ្វើឱ្យ​វា​ស្រែក​ស្លុត​បាក់ស្បាត ខណៈ​គ្រូ​ពេទ្យសត្វ​ម្នាក់ទៀត​ខំប្រឹង​អស់ពី​សមត្ថភាព​ដើម្បី​ជាប់​សុនខ​ដ៏​ភ័យរន្ធត់​នេះ​។​

​ទោះយ៉ាងណា នៅពេល​នាង​ព្យាយាម​កាត់​ក្រចកជើង​មុខរប​ស់វា វា​បាន​ព្យាយាម​ខាំ​ដៃ​អ្នក​គ្រូពេទ្យ ក្នុង​បំណង​បញ្ឈប់​វគ្គ​កាត់​ក្រចក​ដ៏​ល្អមើល​នេះ​។​

​នៅពេល​គ្រូ​ពេទ្យសត្វ​អាច​ចាប់​វា​ជាប់​យ៉ាង​មាន​សុវត្ថិភាព និង​ចាប់ផ្តើម​កាត់​ក្រចក​ឱ្យ​វា វា​ក៏​ស្រែក​ក្នុង​អាកា​រៈ​ភ័យ​មួយ​ទំហឹង​តែម្តង​៕ ដោយ៖ កញ្ញាដាលីស

សុនខ​តឿ​ភ័យ​ស្ទើរ​លេច​នោម​គ្រាន់តែ​គ្រូពេទ្យ​កាត់​ក្រចក​ឱ្យ​វា