សឿង ផាន់​ផា​ភួង អាណិតកូន​ដែល​ខំប្រឹង ទាំង​ទៅ​ថត និង​ជួយ​លក់ សាប៊ូកក់សក់​

290
ចែករម្លែក
  • 3
    Shares

​ភ្នំពេញ​៖ កុមារី​វ័យ​១៦​ឆ្នាំ ឈូ​ឈូ (​អាង សុជាតា​) បានធ្វើ​រឿង​មួយ​ថ្មី​ទៀតហើយ​ដោយ លើកទឹកចិត្ត​ម្តាយ​អ្នកនាង សឿន ផាន់​ផា​ភួង​មាន​អារម្មណ៍​អាណិតកូន​ដែល​ខំប្រឹង ចេញមុខ​ជួយ​លក់​សាប៊ូកក់​របស់​ម្តាយ ដែល​យកមក​ដុំ​បន្ទាប់ពី​នាង​ចេះ​សម្តែង ក្លាយជា​តារា​។

​កុមារី ឈូ​ឈូ បានឱ្យដឹងថា នាង​ឃើញ​ម្តាយ​តែងតែ​រវល់​និង​ហត់​ពី​ការ​ទាំង​ថត​រឿង​ទាំង រឿង​ភាគ ហើយ​មកដល់​វិញ​ឆ្លៀត​ការងារ​ផ្ទះ​ទៀត ចិត្ត​នាង​ក្នុង​ទ្រូង​ពិបាក​ទ្រាំ​មិនអាច ឱ្យ​ម្តាយ​ហត់​រកលុយ​តែឯង​នោះទេ​នាង​ត្រូវ​ចេញមុខ​មកជួយ​លក់​សាប៊ូកក់សក់ ម្តាយ​ដែល​យកមក​ដុំ​។

អ្នកនាង សឿង ផាន់​ផា​ភួង បានឱ្យ រស្មី​កម្ពុជា ដឹងថា រឿងនេះ​ជា​ពិតមែន​ដោយសារតែ កូនស្រី​របស់​នាង​បានឃើញ​នាង​រវល់​ស្ទើរតែ​រាល់ថ្ងៃ រកតែ​ពេល​មើល​សុខភាព​មិន ទើប​កូន​របស់​នាង​ជួយ​លក់​សាប៊ូកក់សក់​ឱ្យ​ម្តាយ​រូបនេះ​។ នាង​ខ្លាច​ម្តាយ​នឿ​ត​ហត់​ខ្លាំង បាក់កម្លាំង​មិនអាច​ធ្វើការ​ទៀត​បាន​។ នេះ​ជា​សកម្មភាព​ថ្មី​របស់គាត់​ជួយ និង​លើក​ទឹក ចិត្ត​ដល់​ម្តាយ​នាង ហើយ​នាង​ពិតជា​រំភើប​ណាស់ ដែល​កូនស្រី​មាន​ទឹកចិត្ត ចេះ​ជួយ ចេះ​យល់​កាលៈទេសៈ និង​ស្តាប់​តាម​ម្តាយ​។

​ជា​ម្តាយ​ម្នាក់​ដែល​សម្រស់​មិន​ចាញ់​ក្មេង​នោះ បាន​បង្ហើប​ឱ្យដឹងថា ឈូ​ឈូ​កូនស្រី របស់​នាង​ជា​ក្មេង​ចេះ​ស្រលាញ់ គេឯង គោរព​ចាស់ទុំ ហើយ​ក្នុង​គ្រួសារ​មិន​បង្ករឿង ចេះ​តាម​មើលថែ​បងៗ​ទៀត​។ រឿងនេះ​ចេះ​មុខ​ជួយ​លក់​សាប៊ូ​នេះ នាង​ថា​មិនបាន​ប្រើ ឬ​បង្ខំ​កូន​ឡើយ គឺ​ស្ម័គ្រចិត្ត​ជួយ​នាង​ដោយ​ខ្លួនឯង ដោយសារ​នាង​មាន​មិត្ត​ភ័ក្ត្រ​ច្រើន ហើយ​ជាពិសេស​អ្នកគាំទ្រ​។

​អ្នកនាង សឿង ផាន់​ផា​ភួង បាន​បញ្ជាក់ថា កុមារី ឈូ​ឈូ កន្លងមក​បាន​ជួយ​ម្តាយ រកលុយ ក្នុង​គ្រួសារ ទៅ​ថត​ជា​តួ​សម្តែង​ជា​រឿង​មកហើយ បន្ទាប់ពី​ការសិក្សា​។ នាង​មិន ចង់ឱ្យ​កូន​លំបាក​ឡើយ នាង​ខំ​ចេញមុខ​រកលុយ ថត​រឿង​ឱ្យ​គ្រប់​ស្ថានីយ​ជាច្រើន មកហើយ ជាពិសេស​ស្ថានីយទូរទស្សន៍​លេខ​៥ ដើម្បី​កូនស្រី​រៀន​ចប់​ធំក្តី មាន​អនាគត​។

​សូមបញ្ជាក់ថា កុមារី អាង សុជាតា ជា​ក្មេងស្រី​ស្រឡាញ់​អាណិតម្តាយ​ចេញ​ថត​ចេញ សម្តែង​ជួយ​ម្តាយ​តាំងពី​អាយុ​១២​ឆ្នាំ ហើយ​ជា​កូនសិស្ស​ម្នាក់ រៀន​ពូកែ ក្នុង​សាលា ប៊ែ​ល​ធី ខណៈ​មិត្ត​ភ័ក្ត្រ​ជាច្រើន​ស្រឡាញ់​រាប់អាន​នាង ក្រោម​ហេតុផល​គឺ​កុមារី ឈូ​ឈូ ជា​មនុស្ស​ចិត្តល្អ ចេះ​យក​ឩ​ស្សា​ហ៍​គេ មិន​ប្រកាន់វណ្ណៈ មើលងាយ​គេ​៕ ដោយ​៖ បូ​រិ​ន