សឿង ផា​ភួង​ទាល់​ខ្លាំង​ហើយ​មើលទៅ​បានជា​ប្រកាស​លក់​ដី​នៅ​ស្រុក

1179
ចែករម្លែក
  • 262
    Shares

(​ភ្នំពេញ​)៖ តារា​សម្តែង​ដែល​ល្បី​មហាជន​ស្គាល់ ជា​តួ​ឆ្នាស់ឆ្នើម កញ្ញា​សឿង ផា​ភួង ប្រហែលជា ទាល់​ខ្លាំង​ហើយ​មើលទៅ​បានជា​ប្រកាស​លក់​ដី នៅ​ស្រុក ខណៈ​បង្ហោះ​សា​រថា​ថតកុន យូរ​គ្មាន បាន​លុយ​ទៅវិញ​។

​នៅ​សុខៗ តារា​សម្តែង​ស្រី សាច់​សរូប​នេះ​បាន បង្ហោះ​សារ​ក្នុង អត្ថន័យ​ទម្លាយ​ឱ្យដឹងពី​ការថត​រឿង របស់​នាង​កន្លងមក​មួយរយៈ​ចុងក្រោយ​នេះ​អត់​មានបាន​លុយ​ទាល់​សោះ​ក្រោយ​នាង​ប្រកាស​លក់​ដី នៅ​ស្រុក​មួយ ប្លង់​អមដោយ​ពាក្យ​ថា “​ថតកុន គឺ​កុន ទៅៗ​”​។​
​ ​
​កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ ២០១៨ កញ្ញា សឿង ផា​ភួង បាន​បង្ហោះ រូប​និង​វី​ឌី​អូ​ខ្លី​ឱ្យដឹងថា ឃើញ នាង​ជា តួ​ល្បី​ថត​ចេញមុខ​ច្រើន​រឿង​មុខ កុំ​ស្មានតែ​នាង សល់​លុយ​ច្រើន​សម្បូរ​សប្បាយ​ដូច​គេ នោះ​នាង​ទាល់ ទើប​នាង​ប្រកាស​លក់​ដី​នៅ​ស្រុក​។​

​តារា​សម្តែង​ពូកែ​លេងខ្លួន​រូបនេះ​បានសរសេរថា “​ថតកុន​គឺថា កុន​ទៅ​កុន​ទៅដល់​ថ្នាក់​លក់​ដី លក់​ផ្ទះ​អ៊ីចឹង​ម៉​ង​លែង​សើច​មិច​បាន​មួយ​ផា​ភួង​ខ្លាំង​អី​ជាង អត់លុយ ចាយ​សើច​ទាំង ទឹកភ្នែក​!!!!!”​។​

​ជាមួយគ្នា​នោះ ផា​ភួង បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ តាម​ទូរ​សព្ទ​ឱ្យដឹងថា នាង បង្ហោះ​លក់​ដី​នេះ​មិនមែន​លក់​លេង​ធ្វើ​លេង​ឱ្យ​សប្បាយ​ឱ្យ​ល្អ មើល​នោះ​អី​ទេ គឺ​នាង​និង​សមាជិកគ្រួសារ​ពិតជា​ចង់ លក់​មែន ដើម្បី​ដោះស្រាយ​បញ្ហា​ខ្លះ និង ជី​វិភាព​ផងដែរ​។ រឿង​អត់លុយ​សម្រាប់ នាង​គឺជា​ពិត ព្រោះ​មួយរយៈ​ចុងក្រោយ នេះ​នាង ថត​រឿង​ជា​បន្តបន្ទាប់​បី​ទៅ​បួន ហើយ ប៉ុន្តែ​ខាង​ផលិតកម្ម​មិនឱ្យ​កម្រៃ​ពលកម្ម​នៃ​រឿង​ឡើយ ដល់​ថ្នាក់​ចង់​មួយ ឆ្នាំ​មួយ​ហើយ​។​

​តារា​សម្តែង​ល្បី​ធ្វើជា​តួ​ម៉ែ ឬ​តួ​ប្រពន្ធ​អ្នកមាន​រូបនេះ បាន​បង្ហើប​ឱ្យ ដឹងថា ចង់​ពេញ​មួយឆ្នាំ នាង​ទទួលបាន បី​ទៅ​បួន​រឿង​ថត​ជា​ហូរហែ ហើយ​បើក លុយ​បាន​មួយ​អត់​ពីរ​ទៅ ហើយ​ថត​ទៀត យូរៗ​ទៅ​អូសបន្លាយ​ពេញ​ថ្ងៃនេះ ថ្ងៃនោះ​ទាល់តែ​លុយ​ឡើង​ច្រើន សុំ​បើក លែង​ចង់បាន​។ បើ​នៅតែ យ៉ាងនេះ ជីវភាព​របស់​នាងរ​ស់បែប​ណា ធ្វើ ការងារ​ដូច​គេ ល្បី​ដូច​គេ ប៉ុន្តែ​មិនដឹង លុយ​នៅទីណា​? នាង​ថា​មាន​ម្តាយ​ចាស់ ដែរ​ជួន​ឈឺ ជួន​ជា ហើយ​នាង​មាន​ជំងឺ ខ្សោយ​ទៀត ខ្វះ​ឈាមក្រហម​ទៀត ត្រូវការ​ញ៉ាំ​ឆ្ងាញ់ ញ៉ាំ​របស់​ប៉ូវ ដើម្បី មាន​ឈាមក្រហម​កុំ​ខ្សោយ កុំ​សន្លប់​។ បើ​នៅតែ​យ៉ាងៗ​នេះ ជីវិត​ភាព​របស់ នាង​ទៅជា​អ្នកមាន ឬ អ្នកក្រ​? ថត​ច្រើន រឿង​តែ​សុំ​បើក​លុយ មិនបាន​ឱ្យ​នាង​ញ៉ាំ អ្វី​ទៅ​? ម្តាយ​នាង​ក៏​ចាស់​ឈឺ​ម្តងៗ ត្រូវការ​លុយ​ចូល​ពេទ្យ ប៉ុន្តែ​បែរជា នាង​ជា​កូនស្រី​សំណព្វ គ្មាន​លុយ​មើល ម្តាយ​ទៅវិញ​។​

​កញ្ញា សឿង ផា​ភួង បាន​ប្រាប់ ផងដែរ​ថា នាង​រឿង​ថត​ពីរ​បី​រឿង​កន្លង មក ដែល​ចុះ​កុងត្រា​ជាមួយ ផលិតករ រូបនោះ គឺ​ចង់​មួយឆ្នាំ​លើស​ឥឡូវ​ហើយ បើក​លុយ​បាន​ត្រឹម​លុយ​បាយ​លុយ​សាំង ប៉ុណ្ណោះ លុយ​តម្លៃ​ពេញ​នៃ​រឿង​ដល់ ថ្នាក់​លែង​ចង់​សួរ ហើយ​ពេលខ្លះ​ឃើញ គ្រួសារ​ទាល់​ម្តងៗ លែង​ចង់បាន​លុយ នេះហើយ ព្រោះ​វា​ទៅជា​រឿង​ធ្វើឱ្យ កើតទុក្ខ​។ នាង​ក៏​មិនបាន​បញ្ជាក់ថា ថត​រឿង​ឱ្យ​ផលិត​កម្មណា​ឱ្យ​ផលិតករ រូប​ណា​ឡើយ នាង​គ្រាន់តែ​ថា បើ​ពិបាក​ពេក​នាង​មានតែ រើស​ផ្លូវ​ផ្សេង​ប៉ុណ្ណោះ ៕ ដោយ​៖ បូ​រិ​ន​


#