សឿង ផា​ភួង ទទួល​នំ​អបអរ​ខួបកំណើត​ឆ្នាំនេះ ជាប់​មិន​ដាច់​

666

(​ភ្នំពេញ​)៖ តារា​ល្បី ខ្លាំងពូកែ​សម្តែង​តួ​ឆ្នាស់ឆ្នើម អ្នកនាង សឿង ផា​ភួង មួយរយៈ​នេះ ត្រូវបាន​គេ​សង្កេតឃើញថា នាង​ទទួល​នំ​អបអរ​ខួបកំណើត​របស់​នាង នា​ឆ្នាំនេះ ជាប់​រហូត​ពី​មិត្ត​ភ័​ក្ត បងប្អូន និង​មិត្ត​សិ​ល្ឞៈ​ជាច្រើន ដូចជា​ហែ​កឋិន​ចូល​វត្ត ខ្លាំង​ជាង​ឆ្នាំ​ចាស់​ទៅទៀត​។​

​ខណៈ​ថ្ងៃ​ខួបកំណើត​របស់​អ្នកនាង សឿង ផា​ភួង ត្រូវ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ប៉ុន្តែ​តាំង​ដើមខែ​នេះ​មក មហាជន បានឃើញ​តារា​ល្បី​រូបនេះ បង្ហោះ​សកម្មភាព​អបអរ ពិធី​ខួបកំណើត ប្រគល់​នំ​ខួបកំណើត ជាប់​រហូត​ជាច្រើន​ថ្ងៃ មិន​ដាច់​សោះ​ដែល​សង្កេត ឃើញថា ឆ្នាំនេះ តារា​ស្រី​រូបនេះ ពិតជា​ខ្លាំង និង​មានការ​គាំទ្រ ស្រឡាញ់​យ៉ាងច្រើន ពី​សំណាក់​មិត្ត​ភ័ក្ត្រ បងប្អូន និង​ក្រុមការងារ​មិត្ត​សិល្បៈ​។


​ ​
​អ្នកនាង សឿង ផា​ភួង បានឱ្យដឹងថា សម្រាប់​ឆ្នាំនេះ នាង​មិនមាន​គម្រោង​ធ្វើ​ពិធី​អបអរ​ធំដុំ ដូច​ឆ្នាំទៅ​នោះទេ ប៉ុន្តែ​នាង​សប្បាយចិត្ត​យ៉ាងខ្លាំង ដែលមាន​បងប្អូន មិត្ត​ភ័​ក្រ​ជាច្រើន នាំគ្នា​ទិញ​នំ​ផង ខំ​មកជួប​អបអរ​ជូនពរ​ដល់​នាង​ផង​។ ទោះបីជា​នាង មិនបាន​ប្រារព្ធ​ពិធី​អ្វី ពិសេស យ៉ាងណាក៏ដោយ ប៉ុន្តែ​ទឹកចិត្ត​របស់​អ្នក​រាប់​នាង ដែល​ខំ​ទិញ​នំ​អបអរ​ខួបកំណើត របស់​នាង​នោះ ធ្វើឱ្យ​នាង​រំភើប​យ៉ាងខ្លាំង​។​

​សូមបញ្ជាក់ថា កញ្ញា សឿង ផា​ភួង គ្រាន់តែ​បានបញ្ចប់​កុងត្រា ជា​តូ​ប្រចាំ​ផលិតកម្ម​មហា ហង្ស​ភ្លាម តាំងពី​ខែមេសា ឆ្នាំ​២០១៨ ការងារ​របស់​នាង កាន់តែ​ច្រើនឡើង និង​មាន​ទីផ្សារ ជាង​មុន ខណៈ​នាង​ត្រូវបាន​អ្នកដឹកនាំ​រឿង​របស់​ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ចង់​ធ្វើការ​កក់​ទុក សម្រាប់​រឿង​ភាគ​ថ្មី ដែល​នឹង​ត្រៀម​ថត​។ បច្ចុប្បន្ននេះ តារា​ស្រី​ល្បី​រូបនេះ កំពុងតែ​ទទួល​ការងារ ថត​រឿង​ភាគ​ថ្មី ឱ្យ​អ្នកដឹកនាំ​រឿង​គឺ អ្នកស្រី ពាន់ ភួង​បុប្ផា ផងដែរ​៕ ដោយ​: បូ​រិ​ន​