សឿង ផា​ភួង បដិសេធ​ដំណឹង​ទំនាក់ទំនង​ស្នេហា​ជាមួយ លាង ឧ​ត្ត​ម និង បូ​វីន​

594

(​ភ្នំពេញ)​៖ បន្ទាប់ពី​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​ចាប់អារម្មណ៍​ទំនាក់ទំនង​តារា​សម្តែង​សិច​ស៊ី កញ្ញា សឿង ផា​ភួង ដែល​សង្ស័យ​មាន​ទំនាក់ទំនង​សេ្ន​ហា​ជាមួយ​លោក លាង ឧ​ត្ត​ម និង​លោក បូ​វីន នោះ​ត្រូវបាន​សាមីខ្លួន​ធ្វើការ​ច្រានចោល​ចំពោះ​ព័ត៌មាន​នេះ​ដោយ​បកស្រាយ​ថា នោះ​គឺ​គ្រាន់តែ​ជា​មិត្ត​ប៉ុណ្ណោះ​។​
​ ​
​តារា​ស្រី​ដែល​មហាជន​ស្គាល់​ជា​តួ​ឆ្នាស់ឆ្នើម​ស្ទើរតែ​គ្រប់​រឿង​ភាគ​នោះ បាន​ប្រាប់​រស្មី​កម្ពុជា ឱ្យដឹងថា អ្វីដែល​មហាជន​និង​សារព័ត៌មាន​ក្នុងស្រុក​មើលឃើញ​ភាពស្និទ្ធស្នាល​នាង​រវាង​លោក លាង ឧ​ត្ត​ម និង​លោក បូ​វីន ហើយ​ចោទថា​មាន​ទំនង​ទំនាក់​ស្នេហា​នឹង​គ្នា​នោះ គឺជា​រឿង​យល់ ច្រឡំ​ហើយ ដោយសារតែ​នាង​ស្រលាញ់​រាប់អាន​ដូចជា​បងប្រុស​និង​មិត្ត​ភ័ក្ត្រ​ទើប​ស្និត​ស្នាល ជាមួយគ្នា​បែបនេះ​។ លោក លាង ឧ​ត្ត​ម និង​លោក បូ​វីន ជា​អ្នក​រាប់អាន​ស្គាល់​ជា​យូរ មកហើយ ដូច្នេះ​មិនអាច​ឈានដល់​ទំនាក់ទំនង​ស្នេហា​គ្នា​ជា​សង្សារ​អ្វី​នោះទេ​។
​ ​
​កញ្ញា សឿង ផា​ភួង បាន​ប្រាប់ថា ជាពិសេស​រឿង​លោក លាង ឧ​ត្ត​ម មនុស្ស​ជាច្រើន​ចេះតែ នាំគ្នា និយាយថា នាង​និង​តារា​សម្តែង​ប្រុស​រូបនេះ​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា ហើយ​បានជា បណ្តើរគ្នា​គ្រប់​ពេលនោះ វា​ជា​រឿង​មិន​ពិត​ឡើយ​។ ដោយសារតែ​នាង​និង លោក លាង ឧ​ត្ត​ម បាន​សន្យា​ចាប់​ដៃគូ​គ្នា​ក្នុង​ការសម្តែង ហើយ​រាប់អាន​គ្នា​ដូច​បងប្អូន ទើប​បា​ជា​ដើរហើរ​ទៅ ណា​មក​ណា​ជាមួយគ្នា​នោះ​។
​ ​
​តារា​លេងខ្លួន​មិន​សម្រាក​ដៃ​រូបនេះ​បាន​បញ្ជាក់ថា សម្រាប់​ការ​រាប់អាន​ជា​មិត្តភក្តិ​បងប្អូន​គឺ មិត្តភក្តិ​បងប្អូន មិនអាច​ស្រលាញ់គ្នា​ជា​សង្សារ​បាន​នោះទេ ហើយ​នាង​ក៏​មិនទាន់​សម្លឹង​ឃើញ បុរស​ណា​ដែល​ហ៊ាន​ស្រលាញ់​ពិត​ផងដែរ ។ កន្លងមកនេះ​មាន​មនុស្ស​បុរស​ជាច្រើន​ទាំង​ក្មេង ទាំងចាស់ ចេះតែ​តាម​សុំ​ស្នេហ៍​ពី​នាង ប៉ុន្តែ​នាង​មិនត្រូវ​ចិត្ត​ឡើយ​ទេ​។​នាង​ក៏​ដឹង​មូល​ហេតុអ្វី ដែល​បានជា​មិនទាន់​ត្រូវ​ចិត្តនឹង​បុរស​ណា​ម្នាក់ ទោះបីជា​មនុស្ស​សុំ​ស្រលាញ់​ច្រើន ទាំង​អ្នករកស៊ី ទាំង​អ្នក​នៅក្នុង​សិល្បៈ​ក៏មានដែរ​៕ ដោយ​: បូ​រិ​ន​