សៀង​គូ​ជី​ង​ស្រុកកំណើត​ស្វា​រោម​មាស​យូ​ន​ណាន​អច្ឆរិយៈ​

866
ចែករម្លែក

​នៅ​ថ្ងៃទី ១៣ ខែមិថុនា វេលា ម៉ោង​៩​ព្រឹក លោក យូ ជីន​ហួ អ្នក ថែរក្សា​ព្រៃឈើ​កំពុង​ច្រៀង ចម្រៀង ប្រជាប្រិយ​ជា​ភាសា​ជនជាតិ​លី​ស៊ូ ដែល ជា​សញ្ញា​មួយ​សម្រាប់​ទាក់ទាញ​ឱ្យ​សត្វ ស្វា​រោម​មាស​មក​ស៊ី​ចំណី ។ នេះ​ជា ទិដ្ឋភាព​មួយ​ដែល​កើតឡើង​នៅ​ឃុំ សៀង​គូ​ជី​ង​ស្រុក​វៃ ស៊ី​មណ្ឌល​ស្វយ័ត ជនជាតិ​ទី​បេ​ត៍ទី​ឈាង​និង​មាន​ទីតាំង ស្ថិតនៅក្នុង​តំបន់​អភិរក្ស​ធម្មជាតិ​ថ្នាក់ ជាតិ​ភ្នំ​ព្រឹល​ប៉ៃ​ម៉ា​ខេត្ត​យូ​ន​ណាន ។​

​លោក​ទើប​ច្រៀង​តែ​ប៉ុន្មាន​ម៉ាត់ ក៏​ស្តាប់ឮ​សត្វ​ស្វា​ស្រែក​តប​មកវិញ​ថា “​ជី​ជី អឺ​ន​អឺ​ន​” រួចហើយ ពួកវា​បានបង្ហាញ ខ្លួន​មក​ស៊ី​ចំណី​ភ្លាមៗ ដែល​មនុស្សជាតិ ផ្តល់​ដល់​ពួកវា ។​

​ស្វា​រោម​មាស​ជា​សត្វ​កម្រ​ឃើញ ដែល​ទទួល​ការអភិរក្ស​ក្នុង​តំបន់​អភិរក្ស ធម្មជាតិ​ថ្នាក់ជាតិ​ភ្នំ ព្រឹល​ប៉ៃ​ម៉ា ។ ដោយ សារបាន​ទទួល​នូវ​ការថែទាំ​ច្រើន​ពី មនុស្សជាតិ ពួកវា​លែង​ខ្លាច​មនុស្ស ហើយ ។ សព្វថ្ងៃ ហ្វូង​ស្វា​នៅ​សៀង​គូ​ជី​ង មាន​សត្វ​ស្វា​ជាង​៧០ ក្បាល ដែល​បែង ចែកជា​គ្រួសារ​ស្វា ចំនួន​១២​ក្នុងនោះ មានគ្រួសារ​មួយ​សុទ្ធតែជា​ស្វា​ឈ្មោល​។ កញ្ញា វ៉ាង ឈុន​ភីង និស្សិត​អនុបណ្ឌិត នៃ​សាកលវិទ្យាល័យ​រុក្ខកម្ម​និរតី​ចិន យក​កែវយឹត​សង្កេតមើល​ហ្វូង​ស្វា​បណ្តើរ​និយាយ​ជាមួយ អ្នកកាសែត​បណ្តើ​រថា ហ្វូង​ស្វា​រោម​មាស​យូ​ន​ណាន​បែងចែក ជា​ឋានៈ​ច្បាស់លាស់ ។ និយាយ ជាទូទៅ គ្រួសារ​មានតែ​ស្វា​ឈ្មោល​ខ្លាំង​ជាង គេ​មាន​សមាជិក​ច្រើន​បំផុត​ហើយ មាន​ឋានៈ​ខ្ពស់ ជាងគេ​ក្នុង​ហ្វូង​ស្វា ។​

​សព្វថ្ងៃ​ស្វា​រោម​មាស​បានទទួល ការយកចិត្តទុកដាក់​កាន់តែច្រើន​ពី មនុស្សជាតិ ដូច្នេះ​ហ្វូង​ស្វា មាន​ចំនួន ស្វា​កាន់តែច្រើន និង​បាន​បង្កើតជា “​សហគមន៍​ស្វា​” ដ៏​ធំ​មួយ ៕ ដោយ ឈឹ​ន ឈួ​ង​យឺ​

សត្វ​ស្វា​រោម​មាស​ដែល​គេ​ចាត់ទុកថា ជា​សត្វ​អច្ឆរិយ​មួយ នៅលើ​ភ្នំ​ព្រិល បៃ​ម៉ា (​រូបថត​ដោយ Chen Fei)​
#