សៀង​រី​ក្នុង​ក្រុម​ចម្រៀង Big Bang ចូលនិវត្តន៍​ពី​សិល្បៈ បន្ទាប់ពី​រង​ការចោទប្រកាន់​ពីបទ​ផ្គត់ផ្គង់​ពេស្យាចារ​ដល់​ពួកពាណិជ្ជករ​

363
ចែករម្លែក
  • 13
    Shares

​តារាចម្រៀង​ល្បី​វ័យក្មេង​របស់​ក្រុម​ចម្រៀង​ជោគជ័យ​បំផុត​របស់​កូរ៉េខាងត្បូង​បានប្រកាស​ចូលនិវត្តន៍​ពី​វិស័យ​សិល្បៈ ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​គាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ផ្គត់ផ្គង់​ពេស្យាចារ​ដល់​វិនិយោគិន​ផ្នែក​ធុរកិច្ច​។ នេះ​បើ​យោងតាម​សារព័ត៌មាន BBC ចេញផ្សាយ​ថ្ងៃ​អង្គារ​ទី​១២​មីនា​។​

​តារាចម្រៀង​ឈ្មោះ​សៀង​រី (Seungri) នឹង​ចាក​ចេញពី​ក្រុម​ចម្រៀង Big Bang ដែលមាន​គ្នា​៥​នាក់ ដែល​បាន​លក់​ឌី​ចម្រៀង​ជាង ១៤០ លាន​បំបែក​ឯតទគ្គ​កម្ម ចាប់តាំងពី​បង្ហាញខ្លួន​ដំបូង​ក្នុង​ឆ្នាំ ២០០៦ និង​ត្រូវបាន​គេ​ស្គាល់​ថា​ជា “​ស្ដេច K-pop”​។​

​តារាចម្រៀង​វ័យ ២៨ ឆ្នាំ​រូបនេះ​បាន​សរសេរ​នៅលើ Instagram ថា “​ខ្ញុំ​បានសម្រេច​ចិត្ត​ចូលនិវត្តន៍​ដោយសារតែ​ភាពចម្រូងចម្រាស​បាន​រីក​កាន់តែ​ធំ​ឡើង​”​។​

​គាត់​បាន​បដិសេធ​មិនបាន​បង្កើត​ពេស្យាចារ​នោះឡើយ​។​

​សៀង​រី ដែលមាន​ឈ្មោះ​ពិត​ថា លី សៀង​យុន (Lee Seung-hyun) បាន​លុបចោល​ផែនការ​ទាំងអស់​ដែល​បាន​គ្រោងទុក​សម្រាប់​កម្ម​វិធី​ទោល​របស់ខ្លួន​ក្នុង​ខែកុម្ភៈ​និង​មីនា​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ គាត់​បាន​សុំទោស​ដល់​អ្នកគាំទ្រ​រប​ស់​គាត់​ហើយ​បាន​សន្យាថា​នឹងចូលរួម​ដោយស្មោះ​ត្រង់​ក្នុងការ​ស៊ើបអង្កេត​លើ​ការចោទប្រកាន់​ទាំងអស់​៕ ដោយ៖ កញ្ញាដាលីស

សៀង​រីនឹង​ចូលរួម​ក្នុងការ​ស៊ើបអង្កេត​រាល់​ការចោទប្រកាន់​ទាំងអស់