សៀវភៅប្រលោមលោក «ស្ទីឌី យោលេខ៧»​ សម្ពោធជា ផ្លូវការ

369
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ស្នាដៃទីបួន របស់ «តម្រា»ត្រូវបានបោះពុម្ព សម្ពោធលក់ជាផ្លូវការ កាលពី ថ្ងៃអាទិត្យ ទី១៨ សីហា ២០១៩ ក្រោមចំណងជើងថា «ស្ទីឌីយោលេខ៧»​។ ក្រៅពី «ស្ទីឌីយោលេខ៧»​ ក៏មានសៀវភៅបួនក្បាលទៀត ដែលត្រូវបានបោះពុម្ពដោយក្រុម «តម្រា»ផងដែរ។

កញ្ញា ទូច បុប្ផា នាយិកា «តម្រា» បានអះអាងថា ដោយសារតែអ្នកនាង និងក្រុម យុវជន មួយចំនួនមើលឃើញថាកម្រិតនៃការអានមានការថយចុះ ស្របពេលដែល ស្នាដៃតែងនិពន្ធដែលបោះពុម្ពសៀវភៅក៏មិនសូវមាន។ អ្នកនាងថា យុវវ័យសព្វថ្ងៃ មិនមែន មិនចង់អានសៀវភៅនោះទេ ប៉ុន្តែបណ្ដាលមកពីស្នាដៃដែលបានផលិតឡើង អាចមិនសូវមានការចាប់អារម្មណ៍ទើបធ្វើអោយការអានធ្លាក់ចុះ។ អីចឹងហើយ ទើប កញ្ញា និងក្រុមការងារបានរួបរួមគ្នាគ្នាបង្កើតគម្រោងនេះឡើង ដើម្បីប្រមូលអ្នកនិពន្ធ ហើយចងក្រងស្នាដៃ ដើម្បីផលិតជាស្នាដៃសៀវភៅ អោយមានគុណភាព និងស្អាត ទាក់ ទាញ ដើម្បីអោយយុវវ័យងាកមកស្រលាញ់សៀវភៅវិញ។ សៀវភៅ៤ប្រភេទ ដែលតម្រាបោះពុម្ពផ្សាយរួមមាន រឿង”អាគមបរព្រៃ” រឿង”ពេលវេលា” រឿង”បឹង អតីត” និងរឿង”ស្ទូឌីយោលេខ៧” ដែលសុទ្ធតែជាស្នាដៃបង្កប់ដោយអត្ថន័យ និងការ អប់រំខ្ពស់។ ស្នាដៃទាំងនេះ មានលក់នៅតាមបណ្ណាគារធំៗនៅរាជធានីភ្នំពេញ នៅបាត់ ដំបង កំពង់ចាម កំពង់ស្ពឺ និងមានចែកជូននៅតាមបណ្ណាល័យសំខាន់ៗ។ ស្នាដៃទាំង អស់របស់តម្រា ក៏មានប្រកាសលក់តាមអនឡាញផងដែរ ខណៈដែលអ្នកនាង បញ្ជាក់ ថាក្នុងមួយស្នាដៃៗត្រូវបានគេទិញមិនក្រោម១ពាន់ទៅ១៥០០ក្បាលនោះទេតាំងពីចាប់ ផ្ដើម មុនសម្ពោធ ទើបធ្វើអោយអ្នកនាង យល់ថា តម្រូវការនៃការអាននៅតែមានការ ចាប់ អារម្មណ៍ជាពិសេសពីសំណាក់យុវវយ។

កញ្ញា ទូចបុប្ផា បន្តថា «ស្ទូឌីយោលេខ៧» ជារឿងប្រលោមលោក ស៊ើបអង្កេត ដំបូង គេក្នុងសកម្មភាពបោះពុម្ពផ្សាយកន្លងមក ហើយដែលរឹតតែពិសេសទៅទៀតគឺ ជា សំណៅដើមនៃសំណុំរឿងឃាតកម្មមុនគេ!បង្អស់ក្នុងចំណោមប្រលោមលោក ឃាតកម្មធំៗ ៤ករណី ដែលជាស្នាដៃអ្នកនិពន្ធ អ្នកស្រី ម៉ីសនសុធារី។

នាយិការូបនេះ បានឲ្យដឹងបន្ថែមថា ការជ្រើសរើសសាច់រឿងមួយនេះជាការបើក ពិធី ជួបជុំដំបូងជាមួយប្រិយមិត្តរបស់ខ្លួន ដោយសារសាច់រឿងមួយនេះមានលក្ខណៈ ពិសេសឆ្លុះបញ្ចាំងពីដៃកូនខ្មែរតាំងពីទសវត្ស៩០ដែលអាចនិពន្ធបាននូវប្រលោមលោកប្រដេញប្រកិតបានញឹកល្អ ដែលគេទើបនឹងឃើញម្ភៃឆ្នាំក្រោយមកមានភាពដុះដាល ច្រើនឡើងលើការតាក់តែងបទនិពន្ធប្រភេទនេះ។

សូមជម្រាបថា «តម្រា» គឺជាអ្នកបោះពុម្ពផ្សាយក្មេងខ្ចីក្រោយគេមួយដែលបាន កសាងស្លាកសញ្ញារបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយសារតែក្រុមនេះមាន ទស្សនវិស័យ ច្បាស់ មានយុទ្ធសាស្រ្តមុតមាំល្អ និងមានសកម្មភាពរស់រវើក ច្នៃប្រឌិតមិនច្រំដែល៕

#