សៀវភៅ​កំណត់ហេតុ​របស់​អធិរាជ​ជប៉ុន​សម័យ​ស​ង្គ្រា​ម​លោក​លើក​ទី​២ ត្រូវបាន​ដាក់លក់​ដេញថ្លៃ​នៅ​ទីក្រុង​ញូវយ៉ក​

358

​សៀវភៅ​កំណត់ហេតុ​របស់​អតីត​អធិរាជ​ជប៉ុន​ហ៊ី​រ៉ូ​ហ៊ី​តូ​អំពី​របៀប​ដែល​ប្រទេស​របស់​ទ្រង់​បាន​ចូលក្នុង​សង្គ្រាមលោកលើកទី​២ បាន​ឡើងដល់​តម្លៃ ២២០.០០០ ដុល្លារ​ហើយ នៅឯ​ការដេញថ្លៃ​មួយ​នៅ​ទីក្រុង​ញូវយ៉ក​។ នេះ​បើតាម​ប្រភព​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​ថ្ងៃទី ៧ ធ្នូ​នេះ​។​

​ដោយ​ស្គាល់​ផងដែរ​ថា​សំណេរ​អធិរាជ សៀវភៅ​នេះ​បាន​កត់ត្រា​អំពី​ការធ្លាក់​ចូលទៅក្នុង​សង្គ្រាម​រហូតដល់​ការចុះចាញ់​របស់​ជប៉ុន​នៅ​ខែសីហា​ឆ្នាំ ១៩៤៥ ។​

​សៀវ​កំណត់ត្រា សរសេរ​ផ្ទាល់ដៃ​ដោយ​ជំនួយការ​របស់​អធិរាជ ត្រូវគេ​គិតថា ធ្វើឡើង​តាម​ការស្នើសុំ​របស់​អាមេរិក បន្ទាប់ពី​សង្គ្រាមលោកលើកទី​២​។​

​សៀវភៅ​នេះ​ត្រូវបាន​សរសេរ​យ៉ាង​ប្រុងប្រយ័ត្ន​ដើម្បី​ការពារ “​អធិរាជ​ដែល​ប្រជាជន​ចាត់ទុក​ដូច​ព្រះ​” អង្គ​នេះ​ពី​ការទទួលខុសត្រូវ​សម្រាប់​សង្គ្រាមលោក​។​

​សៀវភៅ​នេះ​ត្រូវបាន​បោះពុម្ពផ្សាយ​ជា​លើកដំបូង​ក្នុង​ឆ្នាំ ១៩៩០ បន្ទាប់ពី​អធិរាជ​បាន​ចូល​ទិវង្គត​នៅ​មួយឆ្នាំ​មុន​នោះ​។​

​សៀវភៅ​កំណត់ហេតុ​ដើម​នេះ​ត្រូវបាន​លក់​ដោយ​ក្រុមហ៊ុន​ដេញថ្លៃ​របស់​អង់គ្លេស Bonhams នៅ​ញូវយ៉ក​។ ពេល​ដាក់លក់​ដំបូង គេ​រំពឹងថា​នឹង​លក់​វា​បាន​ត្រឹម​ចន្លោះ​ពី ១០០.០០០ ទៅ ១៥០.០០០ ដុល្លារ​ប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

សៀវភៅ​កំណត់ហេតុ​របស់​អតីត​អធិរាជ​ជប៉ុន​ហ៊ី​រ៉ូ​ហ៊ី​តូ​បាន​ឡើងដល់ ២២ ម៉ឺន​ដុល្លារ​ហើយ​នៅឯ​ការដេញថ្លៃ​មួយ​នៅ​ទីក្រុង​ញូវយ៉ក