សៀវភៅ​ប្រលោមលោក​ទី​១​និពន្ធ​ដោយ​លោក​ប៊ី​ល​គ្លី​ន​តុ​ន ក្លាយជា​សៀវភៅ​លក់ដាច់​បំផុត ២ សប្តាហ៍​ជាប់​គ្នា​

1175
ចែករម្លែក

​សម្រាប់​២​សប្តាហ៍​ជាប់ៗ​គ្នា​មកនេះ សៀវភៅ​ប្រលោមលោក​បែប​រំភើប​ញាប់​ញ័រ ដែល​សហ​និពន្ធ​ដោយ​ដោយ​អតីត​ប្រធានាធិបតី​ប៊ី​ល គ្លី​ន​តុ​ន គឺ ជា​សៀវភៅ​លក់ដាច់​បំផុត​របស់​ក្រុមហ៊ុន NPD BookScan ។​

​សៀវភៅ The President is Missing ដែល​និពន្ធ​រួមគ្នា​ដោយ​លោក​ជែ​ម ផាត​ធឺ​សុន (James Patterson) បាន​រៀបរាប់​អំពី ប្រធានាធិបតី​កំពុង​ព្យាយាម​ទប់ស្កាត់​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត​ដ៏​វិនាស​ហិនហោច​។ ក្រុមហ៊ុន BookScan បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​២០​មិថុនា ថា​ខ្លួន​បាន​លក់​ចេញ​សៀវភៅ​នេះ​ចំនួន ១២១.៣០០ ច្បាប់ កាលពី​សប្តាហ៍​មុន ដែលជា​ការធ្លាក់ចុះ​បន្តិចបន្តួច​ពី​សប្តាហ៍​ដំបូង ដែល​លក់បាន ១៥២.០០០ ច្បាប់​។​

​ដោយ​បោះ​ពុ​ម្ភ​ផ្សាយ​កាលពី​ថ្ងៃទី ៤ ខែមិថុនា សៀវភៅ The President is Missing គឺជា​ប្រលោមលោក​ទីមួយ​របស់លោក​គ្លី​ន​តុ​ន​។ បច្ចុប្បន្ន សៀវភៅ The President is Missing លក់​ចេញ​ជា​ទម្រង់​សៀវភៅ​អេឡិចត្រូនិក​និង​សៀវភៅ​ជា​សំឡេង​រួមគ្នា​បាន​ចំនួន​ជាង ៣៥០.០០០ ច្បាប់ បើទោះបីជា​មានការ​បញ្ចេញ​មតិ​ផ្សេងៗ​ចម្រុះ​គ្នា និង ការ​សួរ​សំណួរ​មិន​សម​ទំនង​អំពី​ចលនា #MeToo ទៅកាន់​លោក​គ្លី​ន​តុ​ន​ក៏ដោយ​។​

​សៀវភៅ​ដែលមាន​ប្រជាប្រិយភាព​បំផុត​ទី ២ កាលពី​សប្តាហ៍​មុន​ដោយ​លក់​ចេញ​បាន​ចំនួន ៦៦.៤០០ ច្បាប់ គឺ​បាន​ទៅលើ​សៀវភៅ​ឈ្មោះ Kitchen Confidential និពន្ធ​ដោយ​លោក អាន​ថូ​នី បួ​ដេ​ន​។ លោក​បួ​ដេ​ន ត្រូវគេ​ប្រទះឃើញ​ស្លាប់​នៅ​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៨ ដែល​ទំនងជា​ធ្វើអត្តឃាត​៕ ដោយ៖ កញ្ញាដាលីស

សៀវភៅ The President is Missing លក់ដាច់ ២ សប្តាហ៍​ជាប់​គ្នា
#