សៀវភៅ Ghosts of the Tsunami ឈ្នះ​រង្វាន់​អក្សរ​សិ​ល្បិ៍ Rathbones Folio

1012
ចែករម្លែក

ការពណ៌នា​ដ៏​មាន​ឥទ្ធិពល​របស់​អ្នកយកព័ត៌មាន​ម្នាក់ អំពី​សហគមន៍​នានា​ដែល​បាន​រង​ការ បំផ្លិចបំផ្លាញ​ដោយ​គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ​ឆ្នាំ​២០១១ នៅក្នុង​ប្រទេស​ជប៉ុន បានឈ្នះ​រង្វាន់ Rathbones Folio Prize ផ្នែក​អក្សរសិល្ប៍​កាលពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ​។​

​សៀវភៅ​មាន​ចំណងជើង​ថា “Ghosts of Tsunami” (​ខ្មោច​ស៊ូណាមិ​) របស់លោក រី​ឆាដ ឡយ ផា​រី (Richard Lloyd Parry) ត្រូវបាន​ប្រកាសថា​ជា​ជ័យលាភី​ឈ្នះ​រង្វាន់ ២៧.០០០ ដុល្លារ​ក្នុង​ពិធី​មួយ​នៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​។

​លោក រី​ឆាដ ឡយ ផា​រី ដែលជា​និពន្ធ​នាយក​ប្រចាំ​ទ្វីបអាស៊ី​នៃ​កាសែត Times of London បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ចុះផ្សាយ​អំពី​គ្រោះមហន្តរាយ​ដែល​បានសម្លាប់​មនុស្ស​ជាង ១៥.០០០ នាក់ និង​បង្ក​ឱ្យ​ផ្ទុះ​រោងចក្រ​ថាមពល​ដើរ​ដោយ​នុយក្លេអ៊ែរ Fukushima Daiichi Nuclear Power Plant​។​

​គណៈវិនិច្ឆ័យ​បាន​និយាយថា សៀវភៅ​នេះ​បង្កប់ “​ទាំង​ភាពរន្ធត់ និង​ការ​បំផុសគំនិត​” នៅក្នុង​ការពណ៌នា​រប​ស់​ខ្លួន​អំពី​សោកនាដកម្ម​របស់​ប្រទេសមួយ និង​បង្ហាញ​ពី “​ភាពស្មុគស្មាញ និង​ភាពវាងវៃ​” នៃ​ការរស់នៅ​របស់​ជនជាតិ​ជប៉ុន ទៅដល់​ទស្សនិកជន​បរទេស​៕ ប្រែ​សម្រួល​: ខុម​