សេក គឹម​ផៃ សាក​កែង​ជាមួយ អា​រ៉ាំ ប៊​យ លើស​ង្វៀន​អា​ឡិច​ហ្ស​ង់​

442
សេក គឹម​ផៃ និង អា​រ៉ាំ ប៊​យ (​រូប​៖ រ៉ូ​ហ្សា​)​

​ភ្នំពេញ​: អ្នក​ប្រដាល់ សេក គឹម​ផៃ ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ អា​រ៉ាំ ប៊​យ (Aram Boy) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៥​គីឡូក្រាម​។​

​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ពុំ​ធ្លាប់​ជួប​ប្រកួត​គ្នា​ពីមុនមក​ទេ​។ គឹម​ផៃ ជា​អ្នក​ប្រដាល់​មួយរូប​ដែលមាន​កណ្ដាប់ដៃ​ធ្ងន់ និង​កម្លាំង​របស់គេ​អស្ចារ្យ​ណាស់ តែ​គេ​វ៉ៃ​មិនចេះ​សន្សំសំចៃ​កម្លាំង​ឡើយ គឺ​គេ​តែ​ចាប់ផ្ដើម​វ៉ៃ​តាំងពី​ទឹក​ទី​១ ទៅ ដើម្បី​ផ្ដួល​គូប្រកួត​ឲ្យ​បាន​រហ័ស តែបើ​គូប្រកួត​មិន​ដួល​ទេនោះ ឆ្លង​ផុត​ទឹក​ទី​៣ កម្លាំង​របស់គេ​ស្រុតចុះ​តែម្ដង​។​

​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦០​ដង ឈ្នះ​៦១​ដង ចាញ់​៨​ដង​។ គេ​ជា​អ្នក​ប្រដាល់ ដែលមាន​ចិត្តធំ​គ្រាន់បើ ហើយ​ទោះបី​គេ​ចាញ់​ប្រៀប​គូប្រកួត ក៏​គេ​មិន​ចុះចាញ់​គូប្រកួត​ដោយ​ងាយៗ​ដែរ​។​

​អា​រ៉ាំ ប៊​យ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​គ្រាន់បើ​មួយរូប​ដែរ​។ ជង្គង់ និង កែង​របស់គេ​អស្ចារ្យ​ណាស់ ហើយ​វ៉ៃ​ចេញ​មាន​ប្រសិទ្ធិភាព​ទៀតផង​។ មាន​អ្នក​ប្រដាល់​កម្ពុជា​មិនតិច​នាក់​ទេ ដែ​សន្លប់​ដោយសារ​កែង និង​ជង្គង់ អា​រ៉ាំ ប៊​យ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៦​ដង ឈ្នះ​៦០​ដង ចាញ់​១៦​ដង​។​

​គេ​ជឿថា អ្នក​ប្រដាល់​ទាំង​២​រូបនេះ​នឹង​ប្រកួត​គ្នា ៥ ទឹក​មិន​ខាន តែ​មិនដឹងថា ជ័យជម្នះ​ជា​របស់ អា​រ៉ាំ ប៊​យ ឬ​ជា​របស់ សេក គឹម​ផៃ នោះឡើយ​។​

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ម៉ន ចាន់​ដា​រ៉ា ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ជាមួយ រិ​ន សារ​ដ្ឋ របស់​ក្លិប​បញ្ចា​ការដ្ឋាន​កងទ័ពជើងទឹក ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៥​គីឡូក្រាម​។​

​ជីវិត​លើស​ង្វៀន​ដា​រ៉ា​ចាស់វស្សា​ជាង​តែមួយ​រយៈ​នេះ ដា​រ៉ា ហាក់ដូចជា​មិនដែល​ជួប​ជោគជ័យ​លើស​ង្វៀន​ប្រដាល់​នោះឡើយ​។ ចំពោះ សារ​ដ្ឋ គេ​មិនសូវ​ចេញមុខ​ចេញ​មាត់​ក៏ពិតមែន តែ​ការប្រកួត​របស់គេ​ភាគច្រើន​បានទទួល​ជ័យជម្នះ​។ នរណា​ជួប​សំណាងល្អ​ក្នុងការ​ប្រកួត​មួយ​នេះ​?

​ពុទ្ធ អ៊ុំ​អ៊័​ន ក្លិប​ពុទ្ធ​សេរី​វង្ស​បោ​ធិ៍​សែន​ជ័យ ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់ កុយ ចាន់តូ ក្លិប​គី​សែ​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០​គីឡូក្រាម​។​

​វុត្ថា សុខ​ហ្វី​ន ក្លិប​អង្ករ​ធំគុន​ខ្មែរ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ វ៉ិ​ន ចំអឹង ក្លិប​សុភា​នូ​មានជ័យ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​៕ ដោយ៖ រ៉ូហ្សា