សេង ស្រឿ​ន សងសឹក​ជាមួយ​ជើង​រន្ទះ​ថៃ លូ​ម លេង​

421
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា សេង ស្រឿ​ន ក្លិប​មេស​ថ្ង​កមាន​រិ​ទ្ធ ខេត្តស្វាយរៀង ប្រកាស​វ៉ៃ​សងសឹក ជាមួយ​អ្នក​ប្រដាល់ ជើង​រន្ទះ​ថៃ លូ​ម លេង (Loom Leng) លើស​ង្វៀន TV5 នា​យប់​ថ្ងៃទី​២០ មេសា ខាងមុខនេះ​។​

​នេះ​ជាការ​ប្រកួត​សងសឹក​មួយ ដែល​នរណា ក៏មាន​ជំនឿ​ចិត្ត​ថា សេង ស្រឿ​ន ទំនងជា​ធ្វើ​មិនបាន​សម្រេច​ឡើយ ព្រោះ លូ​ម លេង ជា​អ្នក​ប្រដាល់​ថៃ ជើង​ខ្លាំង​មួយរូប ដែល​មិន​ស្រួល​បង្ក្រាប​នោះទេ​។ មាន​អ្នក​ប្រដាល់​កម្ពុជា មិនតិច​នាក់​ទេ ដែល​ត្រូវ លូ​ម លេង ទាត់​ក​ញ្ចឹ​ង ក ឲ្យ​សន្លប់ មិនតែប៉ុណ្ណោះ អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​ស្ពាយ​ខ្សែក្រវាត់​មួយ ពី​ស្រុក​ខ្មែរ ទៅទៀត​ផង​។​

​លូ​ម លេង ប្រកួត​ចុងក្រោយ នៅ​ស្រុក​ខ្មែរ ចាញ់​អ្នក​ប្រដាល់​កម្ពុជា ឃុន ឌី​ម៉ា ក្លិប​កង​រាជ​ងា​វុ​ធ​ហត្ថ រាជធានី​ភ្នំពេញ ដោយ​ពិន្ទុ ។ ចំពោះ សេង ស្រឿ​ន វិញ ប្រកួត​ចុងក្រោយ ជាមួយ​ថៃ ឈ្នះ ជៀន រ៉​ប់ (Jean Rob) ដោយ​ពិន្ទុ ។ ចំពោះ ការប្រកួត​មួយ​នេះ គឺជា​ការងារ​ធ្ងន់ សម្រាប់ សេង ស្រឿ​ន ហើយ តើ​អ្នក​ប្រដាល់​កម្ពុជា រូបនេះ ធ្វើបាន​សម្រេច​ឬទេ ?​។​

សេង ស្រឿ​ន និង លូ​ម លេង​

​ចំពោះ​ការប្រកួត​ជម្រុះ​ជុំ​ទី​១ ក្នុង​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement វិញ​នោះ មិត្ត ស៊ី​ណាត ក្លិប​កងរាជអាវុធហត្ថ ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង ប្រកួត​ជាមួយ លី តក់ ក្លិប​តា​ព្រហ្ម​មានជ័យ ។​

​មាន​អ្នក​ប្រដាល់ ចំនួន ១២ រូប​ហើយ ដែល​ខ្ទាត​ចេញពី​ការប្រកួត ហើយក៏​មាន ១២ រូប​ដែរ ដែល​បាន​កក់​កៅអី ឡើងទៅ​ប្រកួត​វគ្គ​ជម្រុះ ជុំ​ទី​២​ទៀត ។ រវាង លី តក់ និង មិត្ត ស៊ី​ណាត នរណា​នៅ នរណា​ទៅ នោះ​មិនអាច​ទស្សន៍ទាយ ទុក​មុន បានឡើយ ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់ សេក សារ៉ាន់ ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ អ្នក​ប្រដាល់ ម៉ៅ ប៉ោក មកពី​ក្លិប​ខេត្ត​រតនគីរី​។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ មានឈ្មោះ បោះ​សម្លេង​គ្រាន់បើ ពិសេស​គេ​មាន​ភាព​អំណត់​ខ្ពស់ និង​ហ៊ាន​ប្ដូរ​កែង​គ្នា ដោយ​គ្មាន​ញញើត​។ ម៉ៅ ប៉ោក ឬ សេក សារ៉ាន់ ដណ្ដើមបាន​កៅអី សម្រាប់​ជុំ​ទី​២ ?​។​

​ចំពោះ​គូប្រកួត ក្រៅ​ពានរង្វាន់​វិញ​នោះ សុខ វិ​ន ក្លិប​អា​រុណ​រះ​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ខាំ សុវណ្ណ​និ​ត ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ ឌឹ​ម សារិទ្ធ សមាគម​ប្រដាល់ ក្រសួងការពារជាតិ ប្រកួត​ជាមួយ យ៉​ន ពិសី ក្លិប​សាល​វ័​ន្ដ​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v