សេចក្តីត្រូវការ​ប្រព័ន្ធ​កាំជ្រួច​S-400​កាន់តែច្រើន ជា​សារ​ទៅកាន់​អាមេរិក​

975

ទោះជាអាមេរិកគំរាមដាក់ទណ្ឌកម្មក្រោមច្បាប់CAATSA តួកគីនិងឥណ្ឌានៅតែបន្តរក្សាជំរើសរបស់ពួកគេ គឺប្រព័ន្ធការពារអាកាសរបស់រុស្ស៊ី ជំនួសអោយប្រព័ន្ធស្រដៀងគ្នារបស់អាមេរិក។

ពួកអ្នកជំនាញការដែលត្រូវបានសារព័ត៌មានអាល្លឺម៉ង់សាកសួរ បាននិយាយថាជំរើសនេះវាមិនផ្អែកតែលើលក្ខណៈបច្ចេកទេសតែម្យ៉ាងទេ។សារព័ត៌មានអាល្លឺម៉ង់Die Welt បាននិយាយថា ចំណាប់អារម្មណ៍អន្តរជាតិកាន់តែខ្លាំងឡើងលើប្រព័ន្ធការពារអាកាសS-400របស់រុស្ស៊ីផ្អែកលើហេតុផលហួសពីឧត្តមភាពបច្ចេកវិទ្យារបស់សព្វាវុធនេះលើគូប្រជែងជិតស្និទ្ធរបស់អាមេរិក។បើតាមលោករូសឡាន ភូខូវ ប្រធានមជ្ឈមណ្ឌលរុស្ស៊ីសំរាប់ការវិភាគយុទ្ធសាស្រ្តនិងបច្ចេកវិទ្យា ទីផ្សារអាវុធពិភពលោកមិនគ្រាន់តែត្រូវបានជំរុញដោយការផ្គត់ផ្គង់និងតំរូវការ តែក៏ហេតុផលនយោបាយខ្លះដែរ។

លោកភូខូវ បាននិយាយថា« ការទិញប្រព័ន្ធកាំជ្រួចS-400ជាសារមួយចំពោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងព្រុចសែល»។

យោងតាមអ្នកជំនាញអាវុធ តាមរយៈទិញបានប្រព័ន្ធកាំជ្រួច ឬក៏គ្រាន់តែប្រកាសថាខ្លួនមានបំណងធ្វើដូច្នេះ ប្រទេសទាំងនោះបង្ហាញថាពួកគេនៅតែឯករាជ្យពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលតែងតែគំរាមដាក់ទណ្ឌកម្មដោយសារតែការទិញយកសព្វាវុធរុស្ស៊ី។ពួកអ្នកជំនាញបានលើកឧទាហរណ៍ ប្រទេសតួកគី ដែលនៅតែមិនត្រូវការប្រព័ន្ធការពារអាកាសស្មុគស្មាញច្រើន ពោលគឺដើម្បីទិញ​សព្វាវុធពីអាមេរិក វាទាមទារដំណើរការអនុម័តនៅក្រុងវ៉ាស៊ីនតោន ត្រូវមានទំនាក់ទំនងល្អជាមួយអាមេរិក។ផ្ទុយទៅវិញ ការអនុម័តលក់សព្វាវុធនៅរុស្ស៊ីមិនសូវស្មុគស្មាញ និងរដ្ឋាភិបាលក្រុងមូស្គូមិនដាក់លក្ខខណ្ឌពិសេសណាមួយលើការលក់របស់ខ្លួន ហើយដឹកជញ្ជូនទៅអោយលឿនថែមទៀត។

ក្នុងកិច្ចសម្ភាសន៍មួយជាមួយកាសែតDie Welt អ្នកជំនាញអាវុធម្នាក់ទៀត លោកស៊ីម៉ុន វេហ្សេម៉ាន បាននិយាយថាលក្ខណៈបច្ចេកទេសរបស់S-400តាមពិតអាចជំនួសប្រព័ន្ធរបស់អាមេរិក។ចំណែកលោក ភូខូវ បានបន្ថែមថា តាមប្រវត្តិសាស្រ្ត សហភាពសូវៀតចាញ់អាមេរិកខាងយន្តហោះប្រយុទ្ធ តែអាចទូទាត់ជាមួយនឹងប្រព័ន្ធការពារអាកាសល្អជាង។

ប្រព័ន្ធកាំជ្រួចS-400ល្បីខាងចល័តលឿននិងអាចបាញ់ទម្លាក់គោលដៅគ្រប់ប្រភេទ ចាប់តាំងពីកាំជ្រួចនិងដ្រូនទាបៗ រហូតដល់យន្តហោះអាចគេចពីរ៉ាដានៅរយៈកំពស់៣០គីឡូម៉ែត្រក្នុងរង្វង់ចម្ងាយ៤០០គីឡូម៉ែត្រ ដោយប្រើកាំជ្រួចធុនផ្សេងៗគ្នា។ចំណែកប្រព័ន្ធកាំជ្រួច Patriotsរបស់អាមេរិកអាចប្រកាំជ្រួចហោះបាន១០០គីឡូម៉ែត្រ ជាមួយនឹងប្រព័ន្ធTHAAD ដែលអាចបាញ់ទម្លាក់បានតែកាំជ្រួច មិនមែនជាយន្តហោះ៕ដោយ៖វាសនា

កាលពីខែតុលា រុស្ស៊ីនិងឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតំលៃ៥.៤០០លានដុល្លារអំពីការប្រគល់ប្រព័ន្ធកាំជ្រួចS-400ទៅឥណ្ឌា ទោះជាអាមេរិកព្រមានដាក់ទណ្ឌកម្ម