សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស រឿង​ព័ត៌មាន អ៊ី​ប៊ី​អេ​

490
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស​នៅ​រសៀល​ថ្ងៃទី​១៥​ខែវិច្ឆិកា​នេះ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ទាក់ទង​ព័ត៌មាន អ៊ី​ប៊ី​អេ ដែល​ផ្សាយ​ដោយ​វិទ្យុ​អាស៊ីសេរី​។​
​សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា​អនុលោម​តាម​នីតិវិធី គណៈកម្មការ​អឺរ៉ុប​បាន​បញ្ជូនមក​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​១២​ខែវិច្ឆិកា ឆ្នាំ​២០១៩​នូវ​របាយការណ៍​បឋម​របស់ខ្លួន​អំពី​ការវាយតម្លៃ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​ពាណិជ្ជកម្ម “​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​-(​អ៊ី​ប៊ី​អេ​,EBA) ដែល​រាជរដ្ឋាភិបាល​កម្ពុជា​នឹងត្រូវ​ផ្តល់យោបល់​ទៅ​
​លើ​របាយការណ៍​នេះ​ក្នុងកំឡុងពេល​មួយខែ​។ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នឹងធ្វើ​ការពិនិត្យ​របាយការណ៍​នេះ​ ​ទាំងមូល ហើយនឹង​ផ្តល់​ការឆ្លើយតប​សមស្រប​មួយ​តាម​ពេលវេលា​កំណត់ ដែល​នឹង​ឆ្លុះបញ្ចាំង​ពី​ ​បច្ចុប្បន្នភាព​នៃ​ការវិវត្ត​ថ្មីៗ នៅក្នុង​វិស័យ​ដែលជា​ការព្រួយបារម្ភរ​បស់​គណៈកម្មការ​អឺរ៉ុប​។ តាម​ការរំពឹងទុក​ ​គណៈកម្មការ​អឺរ៉ុប​នឹងធ្វើ​សេចក្តីសម្រេច​នៅ​ខែកុម្ភៈ ឆ្នាំ​២០២០ ខាងមុខ ថា​តើ​នឹងត្រូវ​ដក​ប្រព័ន្ធ​ ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម ឬ​យ៉ាងណា​?​។​


​ដោយ​អនុលោម​តាម​ការប្រតិបត្តិ​តាមផ្លូវ​ការទូត និង​ល័ក្ខខ័ណ្ឌ​នានា​របស់​គណៈកម្មការ​អឺរ៉ុប​ ​របាយការណ៍​នេះ​ត្រូវបាន​ចាត់ទុកជា​ឯកសារ​សម្ងាត់​។ រាជរដ្ឋាភិបាល​កម្ពុជា​មានការ​សោកស្តាយ និង​ ​ថ្កោលទោស​ចំពោះ​វិទ្យុ​អាស៊ីសេរី ដែលមាន​ចេតនា​ផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុង​គោលបំណង​បំភាន់​ ​សាធារណជន​អំពី​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប​។ យោងទៅលើ​ពាក្យពេចន៍ និង​កថាខណ្ឌ ដែល​បាន​ ​ដកស្រង់​យកមក​ផ្សព្វផ្សាយ​ដោយ​យក​ចេញពី​របាយការណ៍​នេះ មិន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ដើមឡើយ​។​


​ព័ត៌មាន​មិន​ពិត​ដូចនេះ បាន​បង្កើត​នូវ​ក្តីបារម្ភ​មិនគួរ​មាន​ដែល​ពាក់ព័ន្ធ​ដល់​កម្មករ​រាប់ម៉ឺន​នាក់ ​ធ្វើឱ្យ​សាធារណៈជន​ភាន់ច្រឡំ និង​ធ្វើឱ្យ​អាប់ឱន​ដល់​កេរ្តិ៍ឈ្មោះ​មន្ត្រី​រាជរដ្ឋាភិបាល ដែល​វិទ្យុ​អាស៊ីសេរី​ ​អះអាងថា​បានធ្វើឱ្យ​បែកធ្លាយ​ឯកសារ​។ ម្យ៉ាងវិញទៀត សកម្មភាព​របស់​វិទ្យុ​អាស៊ីសេរី​បញ្ជាក់​យ៉ាង​ ​ច្បាស់​ថា វិ​ទ្យ​នេះ​មិនមែនជា​ប្រភពព័ត៌មាន​ដែល​គួរឱ្យ​ទុកចិត្តបាន ប៉ុន្តែ​គ្រាន់តែ​ជា​ស្ថានីយ​ឃោសនា ​មួយ​ដែល​បម្រើ​ដល់​ក្រុម​នយោបាយ​មួយ​ប៉ុណ្ណោះ​៕​សរន​