សេចក្តីថ្លែងការណ៍​រួម​ស្តីពី​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​នៅ​កម្ពុជា​

335
ចែករម្លែក
សេចក្តីថ្លែងការណ៍​រួម​ស្តីពី​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​នៅ​កម្ពុជា​

ដកស្រង់ៈមុនីរ័ត្ន/​ភ្នំពេញៈ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បានចេញ​សេចក្តីថ្លែងការណ៍​រួម​ស្ដីពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​នៅ​កម្ពុជា​ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩​។​​យោងតាម​សេចក្តីថ្លែងការណ៍​រួម​របស់​ក្រសួងការបរទេស​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ១៥ ខែឧសភា​​បានបង្ហាញ​ដឹងថា :
១. តាម​ការអញ្ជើញ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ច ក្រ កម្ពុជា ឯកឧត្តម ខេ ភី សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នៃ​ប្រទេស នេ​ប៉ាល់ បាន​អ​ញ្ជើ ញ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​១៣ ដល់​១៥ ខែឧសភា ឆ្នាំ​២០១៩ អមដំណើរ​ដោយ​លោកជំទាវ រ៉ា​ឌី​កា សាក់​យ៉ា ឯកឧត្តម ប្រា​ឌី​ប គូ​ម៉ា ហ្គា​វ៉ា​លី រដ្ឋមន្ត្រីការបរទេស ទីប្រឹក្សានាយករដ្ឋមន្ត្រី សមាជិកសភា មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ព្រមទាំង​គណៈប្រតិភូ​ធុរកិច្ច​។​
២. ឯកឧត្តម​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ និង​លោកជំទាវ បាន​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា នៅ​ស្តូប​វិមានឯករាជ្យ និង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​វីរ​បុ​រ ស និង​វីរនារី​កម្ពុជា ដែល​បាន​ពលី​ក្នុង​សង្គ្រាម និង​បាន​អញ្ជើញ​ទៅ​គោរព​ ​ព្រះ​វិញ្ញាណ​ក្ខន្ធ​អតីតព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ព្រះវររាជបិតា​កម្ពុជា​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ និង​លោកជំទាវ ក៏បាន​អញ្ជើញ​ទៅ​ទស្សនា​សារមន្ទីរ​ជាតិ និង​វត្ត​ព្រះ​កែវ​មរកត ព្រមទាំង​ទស្សនា​វិមាន​ឈ្នះ​-​ឈ្នះ ដែល​បង្ហាញ​ដំណែល​ប្រវត្តិសាស្ត្រ​ពី​ជោគជ័យ​នៃ​កិច្ចប្រឹងប្រែង​របស់​កម្ពុ​ជា ដើម្បី​នាំមក​នូវ​សន្តិភាព​ពេញលេញ ការផ្សះផ្សា​និង​ការបង្រួបបង្រួម​ជាតិ​របស់​កម្ពុជា​។​
៣. ក្នុងអំឡុងពេល​ទស្សន​កិច្ច ឯកឧត្តម​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​ជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​ជា​ប្រមុខរដ្ឋស្តីទី និង សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​
៤. ឯកឧត្តម​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​បរិយាកាស​ប្រកបដោយ​មិត្តភាព និង​ការយោគយល់​គ្នា​ទៅវិញទៅមក​។ ដោយ​រំលឹក​ពី​ទស្សនកិច្ច​លើកដំបូង​នៅ​នេ​ប៉ាល់ ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ នាយក​រដ្ឋ​ម ន្ត្រី បាន​សម្តែង​កិច្ច​ស្វាគមន៍​ចំពោះ​ទស្សនកិច្ច​តប​វិញ​របស់ ឯកឧត្តម​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ ខេ ភី សា​ម៉ា អូ​លី ថា​ជា “​ទស្សនកិច្ច​ប្រវត្តិ សាស្ត្រ​” និង​បាន​កត់សម្គាល់ថា​ទស្សនកិច្ច​នេះ​នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​ដែលមាន​ស្រាប់រ វា ង ប្រទេស​ជា​មិត្ត​ទាំងពីរ​ឈានឡើង​កាន់តែ​ខ្ពស់​ថែមទៀត​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី ខេ ភី សា​ម៉ា អូ​លី បានចាត់ទុក​កម្ពុជា ជា​មិត្ត​ដ៏​ជិ ត ស្និទ្ធ​របស់​នេ​ប៉ាល់ និង​ជា​ដៃគូ​ដ៏​សំខាន់​មួយ​នៅក្នុង​តំបន់​។​
៥. នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​ពិភាក្សាគ្នា​យ៉ាង​ស៊ីជម្រៅ​សី្ត​ពី​ការ​ជម្រុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​ជាច្រើន រួមមាន​ពាណិជ្ជកម្ម និង​ការវិនិយោគ ទេសចរណ៍ វប្បធម៌ និង​ការអប់រំ ហើយ​បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ស្តីពី​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលមាន​ផលប្រយោជន៍​ទៅវិញទៅមក​។ នាយករដ្ឋមន្ត្រី​ទាំងពីរ បានបញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ដើម្បី​ពង្រឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​នូវ​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា និង​នេ​ប៉ាល់ ដែលមាន​ឬ​សគល់​យ៉ាងជ្រៅ​នៅក្នុង កេ​រ្ត៍​ដំណែល​វប្បធម៌​រួម​នៃ​ប្រទេស​ទាំងពីរ​។ នាយករដ្ឋមន្ត្រី​ទាំងពីរ បានកត់សម្គាល់​ដោយ​ការពេញចិត្ត​ផងដែរ​ថា កម្ពុជា និង នេ​ប៉ាល់ បាន​អភិវឌ្ឍ​ភាពជា​ដៃគូ​ដ៏​រឹងមាំ​ដែល​ផ្តល់​ប្រយោជន៍​ទៅវិញ​ទៅ​ម ក ក្នុង​កម្រិត​ទ្វេភាគី តំបន់ និង​ពហុភាគី ដើម្បី​បុព្វហេតុ​សន្តិភាព សន្តិសុខ ស្ថិ​ភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​ទាំងពីរ និង​ពិភពលោក​។
៦. សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការផ្លាស់ប្តូរ​នយោបាយ​ជា​ប្រវត្តិសាស្ត្រ​របស់​នេ​ប៉ាល់ និង​ដំណើរការ​សន្តិភាព​ដោយ​នេ​ប៉ាល់​ខ្លួនឯង ព្រមទាំង​ស្ថិរភាព​ដែល​កើតមាន​ក្នុងប្រទេស​នេ​ប៉ាល់ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​នាយករដ្ឋមន្ត្រី ខេ ភី សា​ម៉ា អូ​លី ដែល​បានអនុញ្ញាត​ឲ្យ​ប្រទេស​នេះ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ប្រកបដោយ​ចីរភាព​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជូនពរ​សូម​ឲ្យ​នេ​ប៉ាល់​សម្រេចបាន​បំណងប្រាថ្នា​ជាតិ “​នេ​ប៉ាល់​រុងរឿង នេ​ប៉ាល់​រីករាយ​”​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី ខេ ភី សា​ម៉ា អូ​លី ក៏បាន​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បន្ត​រក្សាបាន​ដោយ​ជោគជ័យ​នូវ​សន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច​ដ៏​ខ្ពស់ ឧស្សាហកម្ម​ទេសចរណ៍​រឹងមាំ និង​ភាពប្រសើរឡើង​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។
៧. នាយករដ្ឋមន្ត្រី​ទាំង​ពីរបាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ជាន់​ខ្ព ស់ ជា​ទៀងទាត់ និង​ការពិគ្រោះ​យោបល់ ដែល​នឹង​កំណត់​បាន​នូវ​វិធី និង​មធ្យោបាយ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ សំដៅ​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​ដល់​ប្រជាជាតិ​ទាំងពីរ​។ ក្នុង​គោលដៅ​នេះ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ឯកភាពគ្នា​ថា គួរតែ​ចាប់ផ្តើម​ឲ្យ​បាន​ឆាប់​បំផុត​នូវ​ដំណើរការ​នៃ​កិច្ច​ពិ​គ្រោះ​យោបល់​រវាង​ក្រសួងការបរទេស​ទាំង​ពីរ ។​
៨. ដោយ​ទទួលស្គាល់ថា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​នេ​ប៉ាល់​នៅមាន​កង្វះខាត​ច្រើន​ដែល​អាច​ជម្រុញ​ឲ្យ​បាន​ប្រសើរឡើង នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​ឯកភាព​ប្រគល់​ភារកិច្ច​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ ឲ្យ​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើន​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី ការវិនិយោគ និង​ទេសចរណ៍​។ នាយករដ្ឋមន្ត្រី​ទាំងពីរ​ក៏បាន​គូសបញ្ជាក់​អំពី​តួនាទី​ដ៏​សំខាន់​របស់​ផ្នែក​ឯកជន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​បាន​លើកទឹកចិត្ត​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ជិតស្និទ​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​នេ​ប៉ាល់ ដើម្បី​ប្រើប្រាស់​ឲ្យ​បាន​ពេញលេញ​នូវ​សក្តានុពល​សេដ្ឋកិច្ច និង​កាលានុវត្តភាព​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ​។​
៩. នាយករដ្ឋមន្ត្រី​ទាំងពីរ​បានធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នេ​ប៉ាល់ និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​នេ​ប៉ាល់​។ នាយករដ្ឋមន្ត្រី​ទាំង​ពីរបាន​ស្វាគមន៍​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​យោគយល់​គ្នា​នេះ និង​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា ជាមួយនឹង​ការចុះហត្ថលេខា​លើ​ឯកសារ​ទាំងពីរ​នេះ សកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ នឹង​កាន់តែ​មានការ​រីកចម្រើន​ឡើង នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។​
១០. ដោយ​រំលឹក​ពី​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការឯកភាព​របស់​ភាគី​ទាំងពីរ ដើម្បី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ក្នុងអំឡុងពេល​ទស្សន​កិច្ច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​នេ​ប៉ាល់ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​ណែនាំ​អាជ្ញាធរ​អាកាសចរ​ស៊ីវិល​រៀងៗ​ខ្លួន ឲ្យ​ព​ន្លឿ​ន​កិច្ចពិភាក្សា​សី្ត​ពី​ការចុះហត្ថលេខា និង​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​។ នាយក​រដ្ឋ​ម​ន្រី្ត​ទាំងពីរ​មាន​ទស្សនៈ​រួមគ្នា​ថា កា​រត​ភា្ជ​ប់​ផ្លូវអាកាស​ដោយ​ត្រង់ គឺជា​តម្រូវការ​ចាំបាច់​ដើម្បី​សម្រួលការ​ផ្លាស់ប្តូរ​គ្នា​ផ្នែក​ធុរកិច្ច និង​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​។ ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​ឯកភាព​ជម្រុញ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់នៃ​ប្រទេស​ទាំងពីរ​ឲ្យ​ធ្វើការ​រួមគ្នា​ជិតស្និទ ដូចជា​តាមរយៈ​សកម្ម​ភាព​ផ្សព្វផ្សាយ​រួមគ្នា និង​ការប្រើប្រាស់​បេតិកភណ្ឌ​ធម្មជាតិ និង​វប្បធម៌​ដ៏​សម្បូរបែប​នៃ​ប្រទេស​ទាំងពីរ ដើម្បី​បង្កើន​ការផ្លាស់ប្តូរ​ទេសចរណ៍​។​
១១ . ថ្នាក់ដឹកនាំ​ទាំងពីរ​បានកត់សម្គាល់​ដោយ​ពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​វប្បធម៌ ដែល​កំពុងតែ​មានការ​រីកចម្រើន​ឡើង បន្ទាប់ពី​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​សម្តែង​ការ​ជឿជាក់ថា ការអនុវត្ត​អនុស្សរណៈ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព មិន​ត្រឹមតែ​ជម្រុញ​ការយោគយល់​គ្នា​ទៅវិញទៅមក និង​មិត្តភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​លើកកម្ពស់​ឧស្សាហកម្ម​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​។ ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​ឯកភាពគ្នា លើកទឹកចិត្ត​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ប្រជាជន និង​ប្រជាជន តាមរយៈ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ​ផងដែរ​។​
១២. នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​សម្តែង​ការពេញចិត្ត​ចំពោះ​កម្រិត​នៃ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​ដែល​កំពុងតែ​រីកចម្រើន​រវាង​ប្រទេស​កម្ពុជា និង​នេ​ប៉ាល់ និង​បាន​ឯកភាព​ថា តំណាង​នៃ​ប្រទេស​ទាំងពីរ​គួរតែ​សហការ​ឲ្យ​បាន​ជិតស្និទ​ថែមទៀត​លើ​វេទិកា​តំបន់ និង​អន្តរជាតិ រួមទាំង​អង្គការសហប្រជាជាតិ ដើម្បី​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​វិបុលភាព​រួម​។
១៣. ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ថ្លែង​សុន្ទរកថា​រួមគ្នា​នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ាល់ ហើយ​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ផ្លាស់ប្តូរ​គ្នា​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​។

១៤. ឯកឧត្តម​នាយករដ្ឋមន្ត្រី ខេ ភី សា​ម៉ា អូ​លី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រជាជន​កម្ពុជា ដែល​បានទទួល​ស្វាគមន៍ យ៉ាង កក់ក្តៅ​និង បានផ្តល់​ប​ដិ​ស​ណ្ឋា​រ កិច្ច ជូន​ចំពោះ​ឯកឧត្តម​នាយករដ្ឋមន្ត្រី លោកជំទាវ និង​ប្រតិភូ​អមដំណើរ ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ភ្នំពេញ​។​

១៥. ឯកឧត្តម​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​អញ្ជើញសម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​នេ​ប៉ាល់ តាម​ពេលវេលា​សមស្រប​របស់​ស​ម្តេច​តេ​ជោ​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួលយក​ការអញ្ជើញ​នេះ ដោយ​សេចក្តី​រីករាយ និង​បាន​ថ្លែងអំណរគុណ​ឯកឧត្តម​នាយករដ្ឋមន្ត្រី ខេ ភី សា​ម៉ា អូ​លី ចំពោះ​ការអញ្ជើញ​នេះ​។ កាលបរិច្ឆេទ​នៃ​ទស្សនកិច្ច​នឹងត្រូវ​ពិគ្រោះគ្នា​តាមផ្លូវ​ការទូត​។​សរន